រដ្ឋាភិបាលសិង្ហបុរីដាក់លក់ដីលំនៅឋានសំខាន់ៗចំនួន២កន្លែងនៅតំបន់កណ្តាលក្រុង

0

ដោយ: សហសេវិក
អន្តរជាតិ: សិង្ហបុរីបានដាក់លក់ដីលំនៅឋានសំខាន់ៗចំនួន២កន្លែងនៅតំបន់កណ្តាលក្រុង (CCR) ដោយមួយនៅសង្កាត់ Holland Plain និងមួយទៀតនៅសង្កាត់ Morrison Lane ក្នុងតំបន់ Robertson Quay ក្រោមកម្មវិធីលក់ដីរបស់រដ្ឋាភិបាល (GLS) សម្រាប់ឆមាសទី១ ឆ្នាំ២០២៦។

ដោយសារគម្រោងថ្មីៗនៅក្នុងតំបន់ CCR លក់ដាច់ខ្លាំងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមអ្នកវិភាគរំពឹងថា ដីលំនៅឋាននៅសង្កាត់ Holland Plain នឹងទទួលបានការដេញថ្លៃពីបណ្តាក្រុមហ៊ុនចំនួន៤ទៅ៦។

គម្រោង Newport Residences របស់ក្រុមហ៊ុន CDL ជាគម្រោងនៅតំបន់ CCR ដែលបានបើកដំណើរការដំបូងគេនៅឆ្នាំ២០២៦នេះ ដោយបានលក់ដាច់លំនៅឋានជាង៥០ភាគរយនៃលំនៅឋានសរុបចំនួន២៤៦យូនីត ក្នុងតម្លៃជាមធ្យម៣.៣៧០ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ នៅក្នុងខែកុម្ភៈនេះ។

បច្ចុប្បន្ន បណ្តាអ្នកអភិវឌ្ឍន៍លំនៅឋានកំពុងបង្កើនការទិញដីឡូតិ៍នៅក្នុងតំបន់កណ្តាលក្រុងសិង្ហបុរី (CCR) ជាពិសេស បន្ទាប់ពីបានសង្កេតឃើញពីកំណើននៃតម្រូវការលំនៅឋាននៅក្នុងតំបន់ខាងលើ។

ដីឡូតិ៍នៅសង្កាត់ Holland Plain ជាទីតាំងដីឡូតិ៍ដំបូងគេ ដែលត្រូវបានដាក់លក់នៅឆ្នាំ ២០២៦ ក្រោមកម្មវិធីលក់ដីរបស់រដ្ឋាភិបាល (GLS) ដោយមានដីឡូត៍ GLS ចំនួន៨ទីតាំងផ្សេងទៀតនឹងត្រូវបានដាក់លក់ក្នុងរយៈពេល៤ខែខាងមុខ៕ប្រភព:The Strait Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here