ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការលុបបំបាត់រាល់ការប្រើប្រាស់ស៊ីមកាត (SIM Card) ដែលមិនមានភ្ជាប់អត្តសញ្ញាណបណ្ណ ដើម្បីលុបបំបាត់ភាពអសកម្មនានា ជាពិសេសករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងបង្កហានិភ័យដល់សង្គម។
លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជានឹងលែងមានអ្នកប្រើប្រាស់ស៊ីមកាត ដោយគ្មានអត្តសញ្ញាណបណ្ណទៀតឡើយ ពោលគឺយន្តការបោសសម្អាតនេះ នឹងត្រូវបញ្ចប់យ៉ាងយូរត្រឹមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
លោកបានថ្លែងបែបនេះ ក្នុងសិក្ខាសាលាសភាស្តីពី “ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា”កាលពីសប្តាហ៍មុន៕








