ដោយៈ ម៉ាណា
កោះកុងៈ ក្រុមហ៊ុនចិនកំពុងសាងសង់ គម្រោងផ្លូវជាច្រើនខ្សែកំពុងបន្តអភិវឌ្ឍន៍នូវ បណ្តាញផ្លូវនៅតំបន់យុទ្ធសាស្ត្រ តារាសាគរ កំពុងត្រូវបានអភិវឌ្ឍន៍ឡើងយ៉ាងលឿនរហ័ស។
គំរោងផ្លូវទាំងនោះរួមមាន ទី១ គម្រោងជួសជុលផ្លូវបារ ទិសខាងលិច មានប្រវែងសរុបប្រហែល៣គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់មួយរយភាគរយ បច្ចុប្បន្នបានបើកដំណើរការចរាចរណ៍។
ទី២ គម្រោងពង្រីកទំហំផ្លូវវិថី សាយភូថង។ ទំហំផ្លូវនេះត្រូវបានពង្រីកបន្ថែមទ្វេដង ដោយបានកំពុងអនុវត្តការកែលម្អ រចនាសម្ព័ន្ធផ្លូវ គម្រោងទាំងមូលដោយរំពឹងថា នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ នេះ។
ទី៣ គម្រោងសាងសង់ផ្លូវថ្មី ចំណុចប្រសព្វផ្លូវបារ ប្រវែងផ្លូវប្រហែល១៦០ម៉ែត្រ ដោយមានទទឹង៥ម៉ែត្រ បច្ចុប្បន្នបានបញ្ចប់ការបំពាក់ស្រទាប់ថ្ម និងកំពុងបន្តដំណាក់កាលបន្ទាប់ដោយរំពឹងថា នឹងអាចបើកចរចារណ៍បានមុនចុងខែមីនានេះ។ ទី៤ គម្រោង វិថីអាកាសយានដ្ឋាន បានបើកដំណើរការហើយ ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលតភ្ជាប់ទៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។
ទី៥ គម្រោងផ្លូវក្នុងតំបន់ឧស្សាហកម្ម បណ្តាញផ្លូវខាងក្នុងកំពុងបន្តអភិវឌ្ឍន៍យ៉ាងសកម្ម ការចាក់ដីកំពុងដំណើរការយ៉ាងរលូន ដោយគ្រោងបញ្ចប់ការសាងសង់ផ្លូវ នៅចុងខែមិថុនាខាងមុខនេះ។ ទី៦គម្រោង វិថីឆ្នេរសុបិនតារា កំពុងបន្តអភិវឌ្ឍយ៉ាងរលូន មានប្រវែងសរុប៣គីឡូម៉ែត្រ ដោយមានទទឹង២៤ម៉ែត្រ បានបញ្ចប់ការចាក់ថ្មបំបែក និងបានបញ្ចប់ការក្រាលកៅស៊ូជាន់ទីមួយរួចរាល់៕







