តើសុខភាពក្នុងឧស្សាហកម្មអចលនទ្រព្យកម្ពុជាមានសភាពដូចម្តេចនៅត្រីមាសទី១ឆ្នាំនេះ?

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្នុងដំណាក់កាលដែលសេដ្ឋកិច្ច ពិភពលោកកំពុងឡើងកំដៅ កម្ពុជាក៏ឡើងកំដៅផងដែរនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័ងអចលនទ្រព្យ ដែលទីផ្សារមានសភាពក្តៅរោលរាលចិត្ត។

អ្នកជំនាញបានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនទាន់រីកចម្រើននៅឡើយទេ ប៉ុន្តែក៏មិនធ្លាក់ចុះដែរ។ វាស្ថិតនៅក្នុង “ដំណាក់កាលកែតម្រូវ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ” បន្ទាប់ពីមានការរីកចម្រើនយ៉ាងឆាប់រហ័សអស់រយៈពេលជាច្រើនឆ្នាំ។

​) ស្ថានភាពទូទៅ

យោងតាមការវិភាគរបស់ Bamboo Routes បានបង្ហាញថា ឆ្នាំ២០២៦នេះ អចលនទ្រព្យកម្ពុជាកំពុងស្ថិតក្នុង “ដំណាក់កាលកែតម្រូវ” ដែលផ្តល់ឱ្យអ្នកទិញនូវអំណាច កាន់តែច្រើនក្នុងការចរចា។

អ្នកវិភាគទីផ្សារ លោកហ៊ឹម សីហាបានលើកឡើងថា  វិស័យនេះកំពុងចូលទៅក្នុង “ដំណាក់កាលដែលមានវិន័យ និងជ្រើសរើសកាន់​តែច្រើន” បន្ទាប់ពីការពង្រីកមួយទសវត្សរ៍។

អ្វីដែលត្រូវគេមើលឃើញគឺ “ការរំពឹងទុកតិចជាង ការវិនិយោគដោយប្រុងប្រយ័ត្នជាងមុន គម្រោងធំៗនៅរស់រានមានជីវិត គម្រោងខ្សោយៗជួបការលំបាក”។

២) តម្លៃនៅតែធ្លាក់ចុះ

ទោះជាអ្នកជំនាញមួយចំនួននៅតែមានសុទិដ្ឋិនិយមក្តី ក៏តម្លៃអចលនទ្រព្យនៅលើទីផ្សារ កំពុងធ្លាក់ចុះនៅដើមឆ្នាំ២០២៦។

យោងតាមទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈ Global Property Guideបានឲ្យដឹងថា តម្លៃអចលនទ្រព្យបានធ្លាក់ចុះប្រហែ​​ល៣,៦៧ភាគរយ នៅខែមករា ឆ្នាំ២០២៥ ធៀបនឹងឆ្នាំនេះ ពិសេសនៅភ្នំពេញ តម្លៃបានធ្លាក់ចុះប្រហែល៤,៥% ធៀបនឹងឆ្នាំមុន។

ទិន្នន័យនេះបង្ហាញពីផ្នែកមួយ នៃការធ្លាក់ចុះច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ២០២៣-២០២៥ ប៉ុន្តែការធ្លាក់ចុះមានភាពសន្សឹមៗ និងកំពុងមានស្ថេរភាពបន្តិចម្តងៗ។

៣) ទីផ្សារខុនដូ៖ សញ្ញានៃការងើបឡើងវិញដំបូង

ទីផ្សារខុនដូបាននិងកំពុងបង្ហាញភាពវិជ្ជមានមុនគេ ជាមួយសញ្ញានៃការងើបឡើងវិញ។

យោងតាម ​​Realestate.com.kh បានបង្ហាញរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៦នេះ។

ស្ថាប័ននេះបានរកឃើញថា​ ទីផ្សារខុនដូនៅកម្ពុជាបង្ហាញពី”ទំនុកចិត្ត និងភាពចាស់ទុំថ្មី” នៅក្នុងទីផ្សារខុនដូ ស្របពេលចំនួនខុនដូប្រហែល64,000យូនីត ដែលអាចរកបាន ការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ។

តម្រូវការខុនដូនាពេលនេះ អតិថិជនបានផ្តោតលើ ទីតាំងល្អ អ្នកអភិវឌ្ឍន៍ខ្លាំងឬរឹងមាំ និងប្រាក់ចំណូលពីការជួលពិតប្រាកដ។

៤) ការផ្គត់ផ្គង់ទល់នឹងតម្រូវការ

រាជធានីនៅភ្នំពេញ និងក្រុងព្រះសីហនុ ជាបញ្ហានៃសញ្ញាផ្គត់ផ្គង់លើសតម្រូវការ ដែលអ្នកជំនាញបាននិយាយថា ការផ្គត់ផ្គង់ច្រើន រក្សាតម្លៃឱ្យស្ថិតនៅក្រោមសម្ពាធ ស្របពេលអ្នកទិញឥឡូវនេះជ្រើសរើសយ៉ាងខ្លាំង៕


ចែករំលែក