ដោយៈ ម៉ាណា
ត្បូងឃ្មុំៈ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ លោកប៉ែន កុសល្យ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនវិនិយោគចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់ប្រជុំសាលាខេត្ត។
ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន បានជម្រាបជូនអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលនានាក្នុងខេត្ត និងស្នើសុំអនុសាសន៍ណែនាំពីសំណាក់ លោកអភិបាលខេត្ត ដើម្បីឱ្យគម្រោងវិនិយោគទទួលបានជោគជ័យ និងស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។
ក្នុងជំនួបនេះលោកអភិបាលខេត្ត បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ និងត្រៀមខ្លួនជានិច្ច ក្នុងការបង្កលក្ខណៈងាយស្រួល ស្របតាមច្បាប់ជាធរមានដល់រាល់វិនិយោគិន ដែលចង់មកបណ្តាក់ទុន ដើម្បីជំរុញសេដ្ឋកិច្ចខេត្ត និងបង្កើតការងារជូនប្រជាពលរដ្ឋ៕







