អន្តរក្រសួងស្ថាប័ន និងសម្ព័ន្ធធុរកិច្ចសឹង្ហបុរីពិភាក្សាលើឱកាសពាណិជ្ជកម្ម និងវិនិយោគ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី Cambodia: Business Outlook 2026 and Unlocking Opportunities។

សិក្ខាសាលានេះសហការរៀបចំដោយ សម្ព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) សភាពាណិជ្ជកម្មសិង្ហបុរី និងក្រុមហ៊ុន Aquarii BD (Cambodia) Co. Ltd. ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហគ្រិនខ្មែរ (Khmer Enterprise)។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និងធ្វើការផ្គូផ្គងកាលានុវត្តភាពធុរកិច្ច ដោយមានការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុនកម្ពុជាប្រមាណ៨០នាក់។

លោកលឹម វិសាល ត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា និងធ្វើជាវាគ្មិនក្នុងវគ្គទី១៖ Cambodia’s Regulatory Business, and Investment Landscape។ នៅក្នុងការធ្វើបទបង្ហាញ លោកអគ្គលេខាធិការរង បានបញ្ជាក់លើចំណុចសំខាន់ៗមួយចំនួន ដូចជា កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជាក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ឧត្តមភាពកម្ពុជាជាទិសដៅវិនិយោ​គ ពន្ធដារ ការលើកទឹកចិត្តវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសដែលបានចូលរួមចំណែក ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងប្រភពទុនវិនិយោគ៕


ចែករំលែក