តម្លៃអាផាតមិននៅរដ្ឋធានីហាណូយកើនឡើងលើសទីក្រុងហូជីមិញ ខណៈការលក់ធ្លាក់ចុះ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហាណូយនៃប្រទេសវៀតណាមបានកើនឡើងដល់ប្រហែល១២៨លានដុង (៤.៨៥៥ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី១ ឆ្នាំ២០២៦ បើធៀបនឹងតម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហូជីមិញប្រហែល ១១២ លានដុង (៤.២៤៩ ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ក្រសួងសំណង់វៀតណាម​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ថា តម្លៃ​អាផាតមុិននៅទីក្រុង​ហាណូយមានទំហំទឹកប្រាក់លើស​ទីក្រុង​ហូជីមិញ​ប្រហែល ១៦ លាន​ដុង (៦០៧ ដុល្លារ) ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​ត្រីមាសទី១។

នៅត្រីមាសទី១ ឆ្នាំ២០២៦ ការលក់អាផាតមិន និងផ្ទះឯកជន (individual houses) បានធ្លាក់ចុះមកត្រឹមប្រហែល៣០.៨០០យូនីត ឬស្មើនឹង៨១,៥ភាគរយនៃការលក់សរុបក្នុងត្រីមាសទី៥ ឆ្នាំ២០២៥។

របាយការណ៍ខាងលើក៏បានបង្ហាញផងដែរថា គម្រោងអចលនទ្រព្យថ្មីចំនួន ៤៣ ត្រូវបានអនុម័តនៅក្នុងត្រីមាសទី១ ក្រោមទុនវិនិយោគចុះបញ្ជីសរុបប្រហែល ៦០៤,៩ ពាន់ពាន់លានដុង (២២,៩៥ពាន់លានដុល្លារ) ខណៈគម្រោងចំនួន ៥៨ ត្រូវបានផ្តល់លិខិតអនុញ្ញាតសាងសង់ ដែលមានលំនៅឋានប្រហែល ៣១.៨០០យូនីត រួមទាំងអាផាតមុិនប្រហែល២០.០០០ ខ្នង។

គិតត្រឹមចុងត្រីមាសទី១ គម្រោងប្រមាណ ៩១៧ កំពុងស្ថិតក្រោមការសាងសង់ ដោយមានលំនៅដ្ឋានសរុបប្រហែល ៥០០.៣០០ យូនីត រួមទាំងអាផាតមុិនចំនួនជិត ២២៧.៩០០យូនីត ដែលបង្ហាញថា ការផ្គត់ផ្គង់នាពេលអនាគតនឹងមានការកើនឡើងយ៉ាងគំហុក៕ប្រភព: Tuoi Tre Vietnam៕


ចែករំលែក