ដោយ ម៉ាណេត
ភ្នំពេញៈ កំណើននៃចំនួនការស្នើសុំកម្ចីអចលនទ្រព្យ និងការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួនបានធ្វើឲ្យចំនួននៃការស្នើសុំឥណទាន លក្ខណៈបុគ្គលមានកំណើនត្រលប់មកវិញក្នងកម្រិត១១.៤៤ ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ ប្រៀបធៀបទៅនឹងត្រីមាសមុន។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ការិយាល័យឥណទានកម្ពុជា។
ទិន្នន័យបានបង្ហាញថា ទំហំឥណទានលក្ខណៈបុគ្គលកើនឡើងដល់៦.៧០ពាន់ដុលា្លរ កើនឡើង៧.៤៥ ភាគរយក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះ ប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
-->
ការស្នើសុំឥណទានលក្ខណៈបុគ្គល បានបង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទាន ក្នុងលក្ខណៈជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ។
ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលមានកំណើនត្រលប់មកវិញក្នងកម្រិត ១១.៤៤ភាគរយ ប្រៀបធៀបទៅនឹងត្រីមាសមុន។ កំនើននេះ ដោយសារតែមានការកើនឡើងនៃចំនួន នៃការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួន១២ភាគរយ និងចំនួននៃការស្នើសុំកម្ចីអចលនទ្រព្យ (Mortgage) ៨ភាគរយ។
ទិន្នន័យដដែលបានបង្ហាញទៀតថា ក្នុងត្រីមាសនេះផងដែរ ទំហំទឹកប្រាក់នៃការស្នើសុំឥណទាននេះក៏នៅតែបន្តកើនឡើងដល់ ៣១ ភាគរយ ធៀបនឹងត្រីមាសមុន ហើយខ្ពស់ជាងត្រីមាសដូចគ្នាក្នុងឆ្នាំ២០១៨ ចំនួន១០ភាគរយ។ កំណើននេះចូលរួមដោយកំនើននៃទំហំទឹកប្រាក់ នៃការស្នើសុំហិរញ្ញវត្ថុលក្ខណៈបុគ្គល៣៧ភាគរយ និងកម្ចីអចលនទ្រព្យ ភាគរយ ទោះបីជាទំហំទឹកប្រាក់ នៃការស្នើប័ណ្ណឥណទានធ្លាក់ចុះ១១ភាគរយក៏ដោយ។
ធនាគារពាណិជ្ជនានានៅកម្ពុជា បានបង្កើនដើមទុនក្នុងការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ និងកម្ចីសម្រាប់វិស័យសំណង់មានចំនួនជាង៣០ភាគរយ នៃផលប័ត្ររបស់ពួកគេ។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។

លោក Mohd Hanif Suadi អគ្គនាយកប្រតិបត្តិធនាគារ Maybank Cambodia មានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺដូចប្រទេសម៉ាឡេស៊ីកាលមុន។ ឥណទានគឺជាសុពលភាព។ អ្វីដែលអ្នកប្រាប់ខ្ញុំ តើខ្ញុំនឹងធ្វើឱ្យមានសុពលភាព។ អ្នកប្រាប់ខ្ញុំថា អ្នកចង់បានកម្ចី ១០ ម៉ឺនដុល្លារ”។ លោកបន្ថែមថា “តើយើងធ្វើឱ្យមានសុពលភាពយ៉ាងដូចម្តេច? យើងធ្វើវាឲ្យសុពលភាពតាមរយៈការមើលលើអចលនទ្រព្យ ឬទ្រព្យសម្បត្តិ និងមើលថាតើទ្រព្យទាំងនោះ អាចត្រូវបានប្រែជាលំហូរសាច់ប្រាក់បានឬទេ។ នោះកំណត់ថាតើអ្នកអាចបង់ប្រាក់ឬអត់។ ប៉ុន្តែអ្នកទាំងនោះមិនត្រូវបានកត់ត្រាទុកទេ”។
លោក Mohd Hanif Suadi “ដូច្នេះតើយើងបង្កើតកិច្ចការងារ ដើម្បីចាប់ផ្តើមរក្សាកំណត់ត្រាហិរញ្ញវត្ថុយ៉ាងដូចម្តេច”៕