ការ​ផ្តល់​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​បន្ត​សម្រេច​បា​នកំនើន​ខ្ពស់​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ កំណើន​នៃ​ចំនួន​ការ​ស្នើសុំ​កម្ចី​អចលនទ្រព្យ​ និង​ការ​ស្នើសុំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​បាន​ធ្វើឲ្យ​ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​ លក្ខណៈ​បុគ្គល​មាន​កំណើន​ត្រលប់​មក​វិ​ញក្នង​កម្រិត១១.៤៤​ ភាគរយ​ ក្នុង​ត្រីមាស​ទី១​ ឆ្នាំ២០១៩នេះ​ ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​មុន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុងក្រោយ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​។

ទិន្នន័យ​បាន​បង្ហាញថា​ ទំហំ​ឥណទាន​លក្ខណៈ​បុគ្គល​កើនឡើង​ដល់៦.៧០ពាន់​ដុលា្លរ​ កើនឡើង៧.៤៥​ ភាគរយ​ក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៩នេះ​ ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ បាន​បង្ហាញ​អំពី​បំណង​របស់​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ទទួល​បាន​ឥណទាន​ ក្នុង​លក្ខណៈ​ជា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ប័ណ្ណឥណទាន​ និង​កម្ចី​អចលនទ្រព្យ​។

ក្នុង​ត្រីមាស​ទី១​ ឆ្នាំ២០១៩នេះ​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​មាន​កំណើន​ត្រលប់​មក​វិ​ញក្នង​កម្រិត ១១.៤៤ភាគរយ​ ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​មុន​។ កំនើ​ននេះ​ ដោយសារតែ​មានការ​កើនឡើង​នៃ​ចំនួន​ នៃ​ការ​ស្នើសុំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន១២ភាគរយ​ និង​ចំនួន​នៃ​ការ​ស្នើសុំ​កម្ចី​អចលនទ្រព្យ​ (Mortgage​) ៨ភាគរយ​។

ទិន្នន័យ​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ក្នុង​ត្រីមាស​នេះ​ផង​ដែរ​ ទំហំ​ទឹកប្រាក់​នៃ​ការ​ស្នើសុំ​ឥណទាន​នេះ​ក៏​នៅតែ​បន្ត​កើនឡើង​ដល់​ ៣១​ ភាគរយ​ ធៀប​នឹង​ត្រីមាស​មុន​ ហើយ​ខ្ពស់​ជាង​ត្រីមាស​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​ ចំនួន១០ភាគរយ​។ កំណើន​នេះ​ចូលរួម​ដោ​យកំនើ​ននៃ​ទំហំ​ទឹកប្រាក់​ នៃ​ការ​ស្នើសុំ​ហិរញ្ញវត្ថុ​លក្ខណៈ​បុគ្គល៣៧ភាគរយ​ និង​កម្ចី​អចលនទ្រព្យ​ ភាគរយ​ ទោះបីជា​ទំហំ​ទឹកប្រាក់​ នៃ​ការ​ស្នើ​ប័ណ្ណឥណទាន​ធ្លាក់ចុះ១១ភាគរយ​ក៏ដោយ​។

ធនាគារពាណិជ្ជ​នានា​នៅ​កម្ពុជា​ បាន​បង្កើន​ដើមទុន​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ​ និង​កម្ចី​សម្រាប់​វិស័យ​សំណង់​មាន​ចំនួន​ជាង៣០ភាគរយ​ នៃ​ផលប័ត្រ​របស់​ពួកគេ​។ នេះ​បើ​យោង​តាម​ធនាគារជាតិនៃកម្ពុជា​។

លោក​ Mohd​ Hanif​ Suadi​ អគ្គនាយក​ប្រតិបត្តិ​ធនាគារ​ Maybank​ Cambodia​ មានប្រសាសន៍​ថា​ “ប្រទេស​កម្ពុជា​គឺ​ដូច​ប្រទេស​ម៉ាឡេស៊ី​កាលមុន​។ ឥណទាន​គឺជា​សុពលភាព​។ អ្វី​ដែល​អ្នក​ប្រាប់​ខ្ញុំ​ តើ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​មាន​សុពលភាព​។ អ្នក​ប្រាប់​ខ្ញុំ​ថា​ អ្នក​ចង់បាន​កម្ចី​ ១០​ ម៉ឺន​ដុល្លារ​”។ លោក​បន្ថែម​ថា​ “តើ​យើង​ធ្វើ​ឱ្យ​មាន​សុពលភាព​យ៉ាងដូច​ម្តេច​? យើង​ធ្វើ​វា​ឲ្យ​សុពលភាព​តាមរយៈ​ការ​មើល​លើ​អចលនទ្រព្យ​ ឬទ្រព្យសម្បត្តិ​ និង​មើល​ថា​តើ​ទ្រព្យ​ទាំងនោះ​ អាច​ត្រូវ​បាន​ប្រែជា​លំហូរ​សាច់ប្រាក់​បាន​ឬទេ​។ នោះ​កំណត់​ថា​តើ​អ្នក​អាច​បង់ប្រាក់​ឬអត់​។ ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​ត្រូវ​បាន​កត់ត្រា​ទុក​ទេ​”។

លោក​ Mohd​ Hanif​ Suadi​ “ដូច្នេះតើ​យើង​បង្កើត​កិច្ចការ​ងារ​ ដើម្បី​ចាប់ផ្តើម​រក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ​យ៉ាងដូច​ម្តេច​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here