រាជធានី ខេត្តចំនួន​៥​នឹង​រៀប​ចំ​កម្ម​វិធី​ “តស់! ​ចាប់​យក​ឌីជីថល!​”

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ កិច្ចប្រជុំពិភាក្សាស្តីពី “បែបបទ និង នីតិវិធីនៃការស្នើសុំជំនួយថវិកាគាំទ្រ ការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស” រវាងមជ្ឈ​មណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាមួយក្រុមហ៊ុន និងធុរកិច្ចថ្មី ដែលជាអ្នកផ្ដល់ដំណោះស្រាយឌីជីថលនៅថ្នាល EGD។

លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានដឹកនាំក្រុមការងារនាយកដ្ឋាន បរិវត្តកម្មឌីជីថលសហគ្រាស ជួបប្រជុំពិភាក្សាស្តីពី “បែបបទ និងនីតិវិធីនៃការស្នើសុំជំនួយថវិកាគាំទ្រ ការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស” ជាមួយ ក្រុមហ៊ុន និងធុរកិច្ចថ្មី ដែលជាអ្នកផ្តល់ដំណោះស្រាយឌីជីថលចំនួន ២៧ក្រុមហ៊ុន និងធុរកិច្ចថ្មី។

កិច្ចប្រជុំនេះ មានគោលបំណងសម្រាំង នូវឧត្តមានុវត្តន៍នៃការផ្ដល់ហិរញ្ញប្បទាន គាំទ្រសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល សហគ្រាស តាមរយៈការប្រមូលធាតុចូល និងមតិយោបល់កម្រិតបច្ចេកទេស។

លើសពីនេះ កិច្ចពិភាក្សា នឹងផ្ដោតបន្ថែមលើការពង្រឹងកិច្ចសហការតាមរយៈការចូលរួម ដាក់តាំងបង្ហាញដំណោះស្រាយឌីជីថល នៅក្នុងសិក្ខាសាលាស្តីពី “តស់! ចាប់យកឌីជីថល!” ដែលគ្រោងនឹងរៀបចំនៅតាមបណ្ដារាជធានី-ខេត្តគោលដៅ រួមមាន ខេត្តពោធិ៍​សាត់ ខេត្តកំពត, ខេត្តកោះកុង ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ៕


ចែករំលែក