ដោយៈ និស្ស័យ
ភ្នំពេញៈ លោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា “គ.វ.ក.” តំណាងលោកជា វុទ្ធី អគ្គលេខាធិការ គ.វ.ក. នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការជំរុញ និងគ្រប់គ្រងវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតឡាវ។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការជំរុញការអភិវឌ្ឍវិស័យយានយន្ត នៃប្រទេសទាំងពីរ។
គណៈប្រតិភូឡាវក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ភាគីកម្ពុជា ចំពោះការចែករំលែក និងផ្លាស់ប្តូរនូវព័ត៌មាន និងឧត្តមានុវត្តន៍សំខាន់ៗនៃការអភិវឌ្ឍវិស័យយានយន្ត ពិសេសការផ្គុំដំឡើងរថយន្ត៕






