ដំណឹងល្អ​៖ ស្ពាន​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​ចំណុច​ឃ្លាំងសាំង​សូ​គី​មិច​នឹង​ដំណើរ​ឡើងវិញ​នៅ​ថ្ងៃស្អែក​

0
ស្ពាន​បេ​ឡេ

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ស្ពាន​បេ​ឡេ​ឫស្សីកែវ​ ឆ្លងកាត់​ទន្លេសាប​ ចំណុច​ឃ្លាំងសាំង​ក្រុមហ៊ុន​សូ​គី​មិច​ នឹង​បើក​អោយ​ដំណើរការ​ឡើងវិញ​សម្រាប់​ប្រជាពលរដ្ឋ​ អ្នកដំណើរ​បាន​ធ្វើ​ចរាចរ​ថ្ងៃ​ ស្អែក​ នេះ​តទៅ​ ក្រោយពី​បាន​ផ្អាក​មួយរយៈពេល​ដើម្បី​ធ្វើការ​ថែទាំ​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឡើងវិញ​។

ស្ពាន​បេ​ឡេ

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ក្រោយពី​បាន​ផ្អាក​មួយ​រយៈ​ ដើម្បី​ធ្វើការ​ថែទាំ​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​។ ស្ពាន​បេ​ឡេ​ឫស្សីកែវ​ នឹង​ដាក់អោយ​ដំណើរការ​ធ្វើ​ចរាចរ​ជា​ធម្មតា​ឡើងវិញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១​ ខែសីហា​ ឆ្នាំ២០១៩​ វេលា​ម៉ោង​ ៨:០០ព្រឹក​តទៅ​។

លោក​ ម៉េ​ត មាស​ភ័ក្ដី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ ស្ពាន​បេ​ឡេ​ឫស្សីកែវ​ ឆ្លងកាត់​ទន្លេសាប​ចំណុច​ឃ្លាំងសាំង​ក្រុមហ៊ុន​សូ​គី​មិច​ នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ ធ្វើ​ចរាចរ​ជា​ធម្មតា​ឡើងវិញ​នៅ​ព្រឹក​ ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩នេះ​តទៅ​ បន្ទាប់ពី​បាន​ផ្អាក​មួយរយៈពេល​ ដើម្បី​ធ្វើការ​ថែទាំ​ ជួសជុល​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ ទេស​រួចមក​ ដូច្នេះ​សូម​បង​ប្អូ​នប្រ​ជា​ពលរដ្ឋ​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ស្ពានដែក​បេ​ឡេ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥​ ស្ថិតនៅ​ខណ្ឌឫស្សីកែវ​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយ​ចង្វា​រ ស្ថិតនៅ​ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​អស់​រយៈពេល​ប្រមាណ០១ឆ្នាំ​មក​ហើយ​។

លោក​បាន​ថ្លែង​ថា​ “ដើម្បី​ធានា​បាន​នូវ​គុណភាព​ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ​ ឱ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​នោះ​ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវការ​ថែទាំ​ ជួសជុល​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​ស្ពានដែក​បេ​ឡេ​នេះ​ រួមមាន​ គ្រឿង​បង្គំ​ស្ពាន​ផ្នែក​ខាងលើ​ និង​ផ្នែក​សសរ​ទម្រ​ស្ពាន​”។

លោក​ម៉េ​ត មាស​ភ័ក្ដី​បាន​បន្ត​ថា​ ក្រោយពី​បាន​ផ្អាក​មួយរយៈពេល​ ដើម្បី​ធ្វើការ​ថែទាំ​ជួសជុល​ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​សម្រេច​បើក​ឱ្យធ្វើ​ចរាចរណ៍​ជា​ធម្មតា​ឡើងវិញ​ នៅ​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩ខាងមុខនេះ​។

ស្ពាន​នេះ​មាន​ប្រវែង ៥០៦ម៉ែត្រ​ ទទឹង១២ម៉ែត្រ​ តភ្ជាប់​ពី​ខណ្ឌឫស្សីកែវ​ មក​ខណ្ឌ​ជ្រោយ​ចង្វា​រ សម្រាប់​ជួយ​បសម្រួល​ចរាចរណ៍​នៅ​ស្ពាន​ជ្រោយចង្វា​និង​ស្ពាន​ព្រែកព្នៅ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ នូវ​ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ​ ឆ្លងកាត់​ទន្លេសាប​ ស្ថិតនៅ​ខណ្ឌប្ញស្សី​កែវ​ និង​ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២៨ខែមិថុនា​ ឆ្នាំ២០១៩​ ដើម្បី​ថែទាំ​ និង​ត្រួត​លក្ខណៈ​បច្ចេកទេស​ស្ពាន​។

ស្ពាន​បេ​ឡេ​

រដ្ឋបាល​រាជធានី​ភ្នំ​ពេញ​ញធ្លាប់​បាន​បញ្ជាក់​ហើយ​ថា​ ស្ពានដែក​បេ​ឡេ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥​ ស្ថិតនៅ​ខណ្ឌ​ឬស្សី​កែវ​ ទៅ​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វា​រ ស្ថិតនៅ​ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​អស់​រយៈពេល​ ប្រមាណ១ឆ្នាំ​មក​ហើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here