មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ GOLD​ TOWER 42​ ក្លាយជា​អគារ​ដែល​ខ្ពស់​ជាងគេ​នៅ​ក្រុងភ្នំពេញ​ឆ្នាំ២០១៩នេះ​

0
Gold​ Tower​ 42

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ GOLD​ TOWER42​ បាន​ក្លាយជា​ខ្ពស់​ជាងគេ​បំផុត​ក្នុងចំណោម​អគារ​ផ្សេង​ៗទៀត​ដែល​បាន​សាងសង់​រួច​ និង​កំពុង​សាងសង់​នៅក្នុង​រាជ​ធា​ភ្នំពេញ​។

យោង​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ​ Wikipedia​ ស្តី​ពី​តារាង​អគារ​ខ្ពស់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ (List​ of​ Tallest​ Building​ in​ Cambodia​) បានឱ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ GOLD​ TOWER​ PHNOM​ PENH​ ​ដែល​កំពុង​សាងសង់​ស្ថិតនៅ​ក្នុង​លំដាប់​តារាង​លេខរៀង​ទី១​ ក្នុងចំណោម​អគារ​ផ្សេងទៀត​ នៅក្នុង​ឆ្នាំ២០១៩នេះ​។

អាគារ​ពាណិជ្ជកម្ម​តម្លៃ២៤០លាន​ដុល្លារ​នេះ​ បាន​បញ្ចប់​គ្រោង​អាគារ​របស់​ខ្លួន​ និង​បាន​ចាប់ផ្តើម​បើក​លក់​(យូនី​ត) កាលពី​ខែមិថុនា​ ក្នុង​ឆ្នាំនេះ​ គឺ​ប្រមាណ១ឆ្នាំមុន​ពេល​បញ្ចប់​ការសាងសង់​ និង​ដាក់ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០១៩ខាងមុខនេះ​។

នៅពេល​បញ្ចប់​ការសាងសង់​អគារ​ពាណិជ្ជកម្ម​ Gold​ Tower​ 42​ នឹង​មាន​កំពស់​រហូតដល់១៩២ម៉ែត្រ​ ហើយ​វា​នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ទី១​ នៅ​ក្រុងភ្នំពេញ​នា​ឆ្នាំ​ ២០១៨នេះ​ ខណៈ​អាគារ​ខ្ពស់​ផ្សេងទៀត​មិនទាន់​បាន​បញ្ចប់​ការសាងសង់​។

លោក​ Kim​ Tae​ Yeon​ ប្រធាន​ក្រុមហ៊ុន​ YUNWOO​ ប្រចាំ​កម្ពុជា​បាន​ឲ្យដឹង​កាលពី​ពេល​ប្រកាស​ចាប់ផ្តើម​សាងសង់​អាគារ​នេះ​ជាថ្មី​ កាលពី​ចុងឆ្នាំ​មុន​ថា​ អាគារ​នេះ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់១០០លាន​ដុល្លារ​ហើយ​ និង​ត្រូវ​ចំណាយ​ប្រាក់១៤០លាន​ដុល្លារ​ទៀត​ ដើម្បី​បញ្ចប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ខាងមុខ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​រួមបញ្ចូល​ផ្សារ​ទំនើប​ អាគារ​ការិយាល័យ​ខុន​ដូ​សរុប​ចំនួន៣៩៩យូនី​ត។

កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​ YUNWOO​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ ដើម្បី​សាងសង់​បញ្ចប់​អាគារ​នេះ​នៅ​ចុងឆ្នាំ​ ២០១៩ខាងមុខ​ ជាមួយ​ក្រុមហ៊ុន ​Hongtao​ Decoration​ និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះ​ Waiman​ Construction ​&​ Engineering​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។

អាគារ​ Gold​ Tower​ 42​ បាន​ផ្អាក​ការសាងសង់​នៅ​ឆ្នាំ២០១០​ ខណៈ​ដែល​ក្រុមហ៊ុន​សាងសង់​បាន​បញ្ចប់​ត្រឹម​ជាន់ទី៣១​ នៃ​អាគារ​កំពស់ ៤២ជាន់​នេះ​។

អគារ​ដែល​ស្ថិតនៅ​ចំណុច​ផ្លូវ​ប្រសព្វ​ រវាង​មហាវិថី​ព្រះមុនីវង្ស​ និង​មហាវិថី​ព្រះសីហនុ​នេះ​មាន​ចំណត​យានយន្ត​ក្រោម​ដី​ចំនួន៥ជាន់​។ ចាប់ពី​ជាន់ទី១​ ដល់ទី៣​ គឺជា​ផ្សារ​ទំនើប​ ពី​ជាន់ទី៤ដល់​ជាន់ទី១២ជា​អគារ​ការិយាល័យ​។ ជាន់ទី១៣ជា​ក្លឹប​កម្សាន្ត​ ភោជនីយដ្ឋាន​ និង​កន្លែង​ហាត់ប្រាណ​។ ចំណែក​ចាប់ពី​ជាន់ទី១៤​ ដល់​ជាន់ទី៤២​ ជា​ខុន​ដូ​ដែល​មាន៣៩៩​ យូនី​ត។ អគារ​ទាំងមូល​មានផ្ទៃ​ក្រឡា​សរុប​ជាង១៤ម៉ឺន​ម៉ែត្រការ៉េ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហា​ថា​ សម្រាប់​ឆ្នាំ២០១៨កន្លងមក​នេះ​ មាន​គម្រោង​អគារ​ខ្ពស់​ៗនៅ​ទូទាំង​ប្រទេស​ដោយ​រាប់​ចាប់ពី៥ជាន់ឡើង​ មាន​ចំនួន១៣២៤​ អគារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here