ភេសជ្ជៈ​ KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​ នៅ​ក្រុង​ព្រះសីហនុ​

0
KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

ដោយ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ភេសជ្ជៈ​តែ​បៃតង​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ KOI​ ដែល​កំពុងតែ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អតិថិជន​ ជាពិសេស​ស្រទាប់​យុវវ័យ​នៅពេល​បច្ចុប្បន្ន​នេះ​ នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ដំបូង​គេ​បង្អស់​ នា​ក្រុង​ព្រះសីហនុ​ ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​។

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

នៅ​ត្រឹម​ដំណាច់ខែ​តុលា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ វត្តមាន​របស់​ហាង​ភេសជ្ជៈ​ដ៏​ល្បីឈ្មោះ​មួយ​នេះ​នឹង​បោះជំហាន​ចូល​ទីផ្សារ​ទំនើប​ដ៏​ធំ​ និង​ដំបូង​គេ​បង្អស់​នៅ​ក្រុង​ព្រះសីហនុ​ Furi​ Times​ Square​ ដែល​ជា​ឱកាស​នៃ​ការ​បើក​ដំណើរការ​ ជា​ដំណាក់កាល​ដំបូង​របស់​ផ្សារ​ទំនើប​មួយ​នេះ​។

នាយិកា​ផ្នែក​លក់​របស់​ KOI​ Th​é Cambodia​ អ្នកនាង​ លី​ បូរ៉ា​វី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ថា​ វត្តមាន​របស់​ KOI​ នៅ​កម្ពុជា​មាន​រយៈពេល​ជាង៥ឆ្នាំ​កន្លងមក​ហើយ​ ដោយ​យក​ប្រភព​ដើម​នៅ​កោះ​តៃវ៉ាន់​។ បច្ចុប្បន្ន​នេះ​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ ក៏ដូចជា​ការ​គាំទ្រ​ KOI​ Th​é Cambodia​ បាន​ពង្រីក​សាខា​របស់​ខ្លួន​បាន​ចំនួន១៦ទីតាំង​ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន១៥​ និង​ក្រុង​សៀមរាប​មាន​ចំនួន១ទីតាំង​។

​;អ្នកនាង​បាន​បញ្ជាក់​ថា​ “ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​ នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ នឹង​ពង្រីក​បន្ថែមចំនួន៧ទីតាំង​បន្ថែម​ទៀត​ ដែល​ក្នុង​នោះ​មាននៅ​ក្រុង​ព្រះសីហនុ១ទីតាំង​”។ អ្នកនាង​បាន​បន្ត​ទៀត​ថា​ “ ជាមួយនឹង​ការសម្រេច​ចិត្ត​ពង្រីក​សាខា​ថ្មី​នៅ​ក្រុង​ព្រះសីហនុ​ គឺ​យើង​មាន​ជំនឿ​ចិត្ត​ថា​ នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង​”។

​;ក្រៅពី​មាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ និង​កំណើន​នៃ​ការ​វិនិយោគ​ដែល​ធ្វើ​ឱ្យ​ក្រុង​ព្រះសីហនុ​ប្រែរូប​រាង​កាន់តែ​ស៊ីវិល័យ​ ថែមទាំង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​ជាលើកដំបូង​ Furi​ Times​ Square​ ដែល​ជាទី​តាំងរបស់​ KOI​ បង្ហាញខ្លួន​នេះ​តែម្ដង​”។

ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ ក៏​មានការ​វិនិយោគ​លើ​Sky​ Bar​ ទំនើប​ជាងគេ​ ដោយ​គ្រាន់តែ​ Sky​ Bar​ នេះ​វិនិយោគ​អស់​ទឹកប្រាក់​ជាង១លាន​ដុល្លារ​អាមេរិក​។ ផ្សារ​ទំនើប​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

តំណាង​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI​ Real​ Estate​ដែល​អភិវឌ្ឍ​គម្រោង​ផ្សារ​ទំនើប​ Furi​ Times​ Square​ កញ្ញា​ តាំង​ គី​មហុង​ ​បាន​ប្រាប់​ឱ្យ​ដឹង​នៅក្នុង​ឱកាស​ជួបជុំ​ជាមួយ​អតិថិជន​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​បាន​ទទួល​យោបល់​ល្អ​ និង​មានការ​កោតសរសើរ​ពីអ​តិថិ​ជន​អ្នកជួល​ផ្សារ​ទំនើប​នេះ​។ កញ្ញា​បាន​បន្ត​ទៀត​ថា​ ការ​កោតសរសើរ​ទាំងនេះ​ គឺ​ដោយសារ​ផ្សារ​ទំនើប​ ​; Furi​ Times​ Square​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អឥតខ្ចោះ​ ទាំង​ផ្នែក​ទីធ្លា​នៅ​ខាងក្នុង​ និង​រូបរាង​ខាងក្រៅ​ ហើយ​ផ្តោត​លើ​ការរៀបចំ​ប្រព័ន្ធ​នៃ​ការ​លក់​មាន​ភាព​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ ហើយ​ទីតាំង​នៃ​គម្រោង​នេះ​ស្ថិតនៅ​តំបន់​ដែល​មាន​សក្ដានុពល​ល្អ​។

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

កញ្ញា​តាំង​ គី​មហុង​បាន​បន្ត​ថា​ “ការ​ទទួល​បានការ​សរសើរ​ពីអ​តិថិ​ជន​ អ្នកជួល​ទីតាំង​លក់រាយ​ក្នុង​គំរោង​នេះ​ ដោយសារ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នេះ​ ផ្តោត​លើ​ការ​វិនិយោគ​ រយៈពេល​វែង​ជាជាង​រក​ផល​ចំណេញ​”។ កញ្ញា​បន្ថែម​ថា​“រហូត​មកទល់​ពេលនេះ​ហាង​អាហារ​ និង​ផលិតផល​ល្បីឈ្មោះ​ជាង២០ក្រុមហ៊ុន​ បាន​ចុះ​កុងត្រា​លក់​នៅ​ផ្សារ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​កំពុង​ដំណើរការ​និ​តិ​វិធី​”៕

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

KOI​ នឹង​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ Furi​ Times​ Square​

LEAVE A REPLY

Please enter your comment!
Please enter your name here