អ្នកជំនាញ​និយាយ​ពី​សក្ដានុពល និង​ភាព​ទាក់ទាញ​របស់​ខណ្ឌនីមួយៗក្នុង​ក្រុងភ្នំពេញ

0
អ្នកជំនាញ​និយាយ​ពី​សក្ដានុពល និង​ភាព​ទាក់ទាញ​របស់​ខណ្ឌនីមួយៗក្នុង​ក្រុងភ្នំពេញ
អ្នកជំនាញ​និយាយ​ពី​សក្ដានុពល និង​ភាព​ទាក់ទាញ​របស់​ខណ្ឌនីមួយៗក្នុង​ក្រុងភ្នំពេញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ថ្វីត្បិតតែ​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​ដូចគ្នា ប៉ុន្តែ​ភាព​ទាក់ទាញ និង​តម្រូវការ​ទីតាំង​សម្រាប់​បំពេញ​សេចក្ដីត្រូវការ​អាជីវក​ម្ម និង​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម មិន​ដូចគ្នា​នោះទេ ហើយ​ចំពោះ​តម្លៃ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​ដីធ្លី​វិញ កាន់​តែមាន​ភាពខុសប្លែក​ពីគ្នា​ថែមទៀត។

អ្នកជំនាញ​និយាយ​ពី​សក្ដានុពល និង​ភាព​ទាក់ទាញ​របស់​ខណ្ឌនីមួយៗក្នុង​ក្រុងភ្នំពេញបច្ចុប្បន្ននេះ ខណ្ឌ​ដែលជា​ចំណុះ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​បង្កើន​ឡើង​រហូតដល់​ចំនួន១៤ ដោយ​បំបែក​ខណ្ឌ​ចំនួន២ គឺ​ខណ្ឌ​បឹង​កេងកង (ចេញពី​ខណ្ឌចំការមន) និង​ខណ្ឌ​កំបូល (ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ) ដែល​កំពុង​តែមាន​សក្ដា​នុព​ល​លើ​វិស័យ​ដីធ្លី និង​លំនៅដ្ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម។

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Century 21 Cambodia លោកស្រី Grace Rachny Fong បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​ឱ្យដឹងថា ខណ្ឌ​ទាំង១៤នៃ​រាជធានី​ភ្នំពេញ គឺមាន​សក្តានុពល​ក្នុងការ​ប្រើប្រាស់ និង​មាន​តម្រូវការខុសៗពីគ្នា ដែល​វា​អាស្រ័យ​ទៅតាម​តំបន់ និង​ទីតាំង។

លោកស្រី​បាន​បន្តថា “ខណ្ឌ​ដែល​ត្រូវបាន​ចាត់បញ្ចូល​ជា​តំបន់ ដែលមាន​សក្ដានុពល​ខ្លាំង លើ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុ​រាជធានី​ភ្នំពេញ រួមមាន​ដូចជា ខណ្ឌ​បឹង​កេងកង​ដូនពេញ ទួ​ក​គោក ច្បារអំពៅ ជ្រោយចង្វារ ៧មករា សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌចំការមន” ។ លោកស្រី​បាន​បន្ត​ទ​តៀតថា “បើទោះជា​ខណ្ឌ​ទាំងអស់នេះ​មាន​សក្ដានុពល​ក្នុង​វិស័យ​មួយ​នេះ​ក្ដី ប៉ុន្តែ​តម្រូវការ​នៃ​ការប្រើប្រាស់​ត្រូវបាន​បែងចែក​ចេញពី​គ្នា។

លោកស្រី​បាន​បន្តទៀតថា ខណ្ឌ​បឹង​កេងកង ដែល​ទើបតែ​បំបែក​ចេញពី​ខណ្ឌចំការមន ខណ្ឌចំការមន ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ គឺមាន​តម្រូវការ​ខ្ពស់ និង​ផ្តោតទៅលើ​ផ្នែក​ខុន​ដូ (Condominium ) និង​ផ្នែក​អគា​ពាណិជ្ជកម្ម (Commercial Building) ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅក្នុង​តំបន់​នេះ​មាន​អត្រា​ខ្ពស់​ខ្លាំង។

ក្រៅពីនេះ ខណ្ឌ​ដែលមាន​សក្ដានុពល និង​មាន​តម្រូវការ​ខ្ពស់​លើ​វិស័យ​លំនៅដ្ឋាន​បែប​អាជីវកម្ម គឺ​ខណ្ឌ ៧មករា ខណ្ឌដូនពេញ និង​ខណ្ឌចំការមន។ ខណ្ឌ​បន្ទាប់​ដែលមាន​ភាពលេច​ធ្លោ​ក្នុង​វិស័យ​លំនៅដ្ឋាន (Residential ) រួមមាន​ខណ្ឌ​ច្បារអំពៅ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈដែល​មានជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង កំពុង​តែមាន​សក្ដានុពល និង​ទាក់ទាញ​ខ្លាំង​លើ​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម រួម​ជាមួយនឹង​សកម្មភាព​ពុះ​ដី​ឡូ​តិ៍។

ដោយឡែក​ខណ្ឌ​ព្រែក​ព្នៅ កំពុងមាន​សកម្មភាព​រីកចម្រើន និង​អភិវឌ្ឍ​ដោយ​អន្លើ ដែល​ប្រៀបបាន​ទៅនឹង​សកម្មភាព​រត់​ពីក្រោយ​ខណ្ឌដង្កោ​យ៉ាង​ដូច្នោះ។

លោកស្រី Grace Rachny Fong បាន​បញ្ជាក់ថា សកម្មភាព​ទិញ-លក់ និង​ការ​ប្រ​គាស​គម្រោង​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​សំណង់​ផងដែរ​នៅ​ឆ្នាំ២០១៩នេះ មានការសម្ពោធគម្រោងថ្មីៗច្រើនជាង​កាលពី​ឆ្នាំ​កន្លងទៅ ដោយ​សារតែ​កាលពី​ឆ្នាំ២០១៨ ស្ថិតនៅក្នុង​ដំណាក់កាល​បោះឆ្នោត​ថ្នាក់ជាតិ ហើយម្ចាស់គម្រោងកំពុងតែរៀបចំគម្រោងនៅឡើយ ៕

អានបន្ត៖ អ្នកជំនាញ​ថា​ សក្ដានុពល​វិស័យ​ដីធ្លី​នៅក្នុង​ខណ្ឌមានជ័យ​មានការ​ប្រែប្រួល​កាន់តែ​ប្រសើរ​

LEAVE A REPLY

Please enter your comment!
Please enter your name here