គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Furi Corporation ទទួលបាន​ការគាំទ្រ​ពី​បណ្តា​ក្រុមហ៊ុន​ដៃគូ​ជាច្រើន

0
គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Furi Corporation
គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Furi Corporation

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ  ក្រុមហ៊ុន ​Furi Corporation ជា​ក្រុម​ន​ហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុងស្រុក​មួយ​ដែល​ធ្វើការ​វិនិយោគ និង​អភិវឌ្ឍ​ទៅលើ​គម្រោងធំៗជាច្រើន ដូចជា​ការអភិវឌ្ឍ​គម្រោង​ខុន​ដូ ក៏ដូចជា​ការបង្កើត​ផ្សារ​ទំនើប​ដ៏​ធំ​ប្រចាំ​ក្នុង​ក្រុងព្រះសីហនុ​ដំបូង​គេ​បង្អស់ ព្រមទាំង​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​បែប​លំហែកាយ​ជាច្រើន​កន្លែង​ទៀត។

ជាមួយនឹង​សមិទ្ធផល​ដ៏​ជោគជ័យ នៃ​ការវិនិយោគ​ជាច្រើន​គម្រោង​ក្រោម​ការគាំទ្រ​ពី​សំណាក់​បណ្តា​អតិថិជន ជាពិសេស​ក្រុមហ៊ុន និង​ភ្នាក់ងារ​ជា​ដៃគូ​ជាច្រើន​នោះ កាលពី​យប់​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ​នៅ​ភោជនីយដ្ឋាន TOPAZ ក្រុមហ៊ុន Furi Corporation បានរៀបចំ​កម្មវិធី​ជួបជុំ និង​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​បណ្តា​ក្រុមហ៊ុន ភ្នាក់ងារ ក៏ដូចជា​អតិថិជន​ដែល​ភ្ញៀវកិត្តិយស​សរុប​ជាង១០០នាក់។

នៅក្នុង​ឱកាស​នោះ គណៈ​គ្រប់គ្រង​ក្រុមហ៊ុន Furi Corporation បាន​ឡើង​ថ្លែង​បង្ហាញ​ពី​ភាព​រីករាយ ដែល​ទទួលបាន​កិច្ចសហការ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ ពី​សំណាក់​ក្រុមហ៊ុន និង​ភ្នាក់ងារ​ទាំងអស់ ដែល​តែងតែ​គាំទ្រ​គ្រប់​គម្រោង​ទាំងអស់ ដែល​បង្កើតឡើង​ដោយ Furi Corporation ។ ឆ្លៀត​នៅក្នុង​ឱកាស​នោះ Furi Corporation ក៏បាន​បង្ហើប​ប្រាប់​ពី​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន បែប​កម្សាន្ត​លំដាប់​ស្ដងដារ​លើកដំបូង​នៅ​កម្ពុជា១ទៀត ដែល​ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​រាម​ចំនួន​មួយ​គម្រោង​ទៀត ដែលមាន​ឈ្មោះថា CRYSTAL Ville Ream Beach ។

គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Furi Corporation

ជាមួយនឹង​ការ​បង្ហើប​ប្រាប់​ពី​គម្រោង​អភិវឌ្ឍន៍ ដែលមាន​ទុន​ជាច្រើន​រយ​លាន​ដុល្លារ​មួយ​នេះ មាន​បណ្តា​ក្រុមហ៊ុន និង​ភ្នាក់ងារ​ជា​ដៃគូ​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ជាមួយនឹង​ការបង្ហាញ​ពី​ភាព​ជឿជាក់ថា គម្រោង​ថ្មី​មួយ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន និង​ជោគជ័យ​ជាក់​ជាមិនខាន៕

អានបន្ត៖ ផ្សារ​ទំនើប Furi Times Square ប្រកាស​ផ្តល់ឱកាស​ការងារ​ជាច្រើន​រយ​កន្លែង និង​ត្រៀម​ដំណើរការ​នៅ​ដំណាច់​ឆ្នាំនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here