តម្លៃ​លំនៅឋាន​នៅតាម​ទីក្រុង​ចំនួន៧០ របស់​ចិន​នៅតែ​រក្សា​ស្ថេរភាព​ល្អ

0

ដោយ វុត្ថា

ប្រទេស​ចិនៈ តម្លៃ​លំនៅឋាន​នៅក្នុង​ទីក្រុងសំខាន់ៗចំនួន៧០ របស់​ប្រទេស​ចិន នៅតែមាន​ស្ថេរភាព​ល្អ ជាមួយនឹង​ការកើនឡើង​បន្តិចបន្តួច​នៅ​ក្នុ​ខែកក្កដា​កន្លងមកនេះ។

យោងតាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិចិន (NBS) ចេញផ្សាយ​នូវ​របាយការណ៍​ជា​ផ្លូវការ​កាលពី​សប្តាហ៍​មុននេះ​បាន​បង្ហាញថា តម្លៃ​លំនៅឋាន​ថ្មី​នៅក្នុង​ទីក្រុង​ចំនួន៤គឺ​ទីក្រុង​ប៉េកាំង ទីក្រុង​សៀង​ហៃ ទីក្រុង Shenzhen និង​ទីក្រុង​ក្វាង​ចូ​វ​បាន​កើនឡើង០,៣ ភាគរយ​ក្នុង​ខែកក្កដា បើ​ប្រៀបធៀប​ទៅនឹង​ខែមិថុនា​មាន​កំណើន ០,២ ភាគរយ។

របាយការណ៍​នេះ​បន​ន្ត​ថា តម្លៃ​លំនៅឋាន​ទី២ (second home) នៅក្នុង​ទីក្រុងធំៗ បាន​កើនឡើង០,៣ភាគរយ​ក្នុង​ខែកក្កដា ខណៈដែល​តម្លៃ​នៅ​ទីក្រុង​ដទៃទៀត​បាន​កើនឡើង០,៤ ភាគរយ​ពោលគឺ​កើនឡើង ០,១ ភាគរយ​ធៀប​នឹង​ខែ​មុន។ តម្លៃ​លំនៅឋាន​នៅក្នុង​ទីក្រុង​លំដាប់​ទី៣ បាន​កើនឡើង០,៧ភាគរយ ពី​មួយខែ​ទៅមួយ​បើ​ប្រៀបធៀប​នឹង​ខែមុន។

លោក Liu Jianwei អ្នករៀបចំ​ស្ថិតិ​នៃ​ការិយាល័យ​ស្ថិតិ​ជាតិចិន​បានឱ្យដឹងថា  ជា​រៀងរាល់ឆ្នាំ​ទាំង​តម្លៃ​លំនៅឋាន​ថ្មី និង​លំនៅឋាន​ទី២ បាន​ចុះបញ្ជី​នៅក្នុង​ទីក្រុង​បាន​កើនឡើង​ភាគច្រើន ប៉ុន្តែ​ក្នុង​ល្បឿន​យឺត ដោយ​ទីក្រុងធំ២ និង​ទីក្រុង​ដទៃទៀត​មាន​កំណើន​ខ្លាំង​ជាង​ទីក្រុងធំៗ ដូចជា ទីក្រុង​ប៉េកាំង និង​ស៊ា​ង​ហៃ​ជាដើម។ តម្លៃ​លំនៅឋាន​ថ្មី​នៅ​ទីក្រុង​លំដាប់​ទី១ដូចជា​ទីក្រុង​ប៉េកាំង សៀង​ហៃ​ជាដើម​បាន​កើនឡើង៤,៣ ភាគរយ​ក្នុង​ខែកក្កដា ខណៈដែល​លំនៅឋាន​នៅ​ទីក្រុងផ្សេងៗទៀត ក្រៅពី​ទីក​ក្រុងធំៗបាន​កើនឡើង ១០,៧ ភាគរយ និង ១០,២ ភាគរយ។

លោក Zhang Dawei អ្នកវិភាគ​អចលនទ្រព្យ​ប្រចាំ​ក្រុមហ៊ុន Centaline Property បានឱ្យដឹង​ដែរ​ថា តម្លៃ​លំនៅឋាន​ថ្មី បាន​ជះឥទ្ធិពល​ខ្លាំង​ទៅលើ​បទ​ប្បញ្ញត្តិ អចលនទ្រព្យ ជាពិសេស​គោលនយោបាយ​កំណត់​តម្លៃ ដែល​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​នៅក្នុង​ទីក្រុង​មាន​កំណើន​លឿន​ជាង​មុន។

រដ្ឋាភិបាល​ចិន​បាន​បញ្ញា​ត្តិ​ថា “លំនៅដ្ឋាន​សម្រាប់​ការ​រ​ស់​នៅ​មិនមែន សម្រាប់ធ្វើ​អាជីវកម្ម​នោះទេ” និង អនុវត្ត​យន្តការ​យូរអង្វែង ដើម្បី​រក្សា​ការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​ឱ្យបាន​ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here