Century21 គ្រោងពង្រីកភ្នាក់ងាររហូតដល់ ៥០០នាក់នាពេលឆាប់ៗខាងមុខ

0

ដោយ ​គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹង​គោលដៅ​ច្បាស់លាស់ និង​ការពង្រីក​ការិយាល័យ​កាន់តែច្រើន​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ក្រុមហ៊ុន Century21 Family គ្រោង​ពង្រីក​ភ្នាក់ងារ​របស់ខ្លួន​ឲ្យ​បាន ៥០០នាក់​នាពេលឆាប់ៗខាងមុខនេះ។

នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21 Cambodia លោកស្រី​ Grace Rachny Fong បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រហូតមកទល់​ពេលនេះ​ក្រុមហ៊ុន​បាន​ពង្រីក​ការិយាល័យ​ចំនួន២២នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច និង​អចលនទ្រព្យ ប៉ុន្តែ​យើង​កំពុង​ពង្រីក​ការិយាល័យ​ទៅកាន់ ខេត្ត​ចំនួន១៥ទៀត​នាពេល​អនាគត ដោយ​ត្រូវការ​ដៃគូ​សហការ​ដែល​មានកា​រ​ប្តេជ្ញាចិត្ត ក្តី​ស្រលាញ់ ឆន្ទៈ និង​ភាពស្មោះត្រង់ ដើម្បី​ធ្វើការ​រួមគ្នា និង​ឈរលើ​គោលការណ៍​ឈ្នះ ឈ្នះ​ទាំងអស់គ្នា។

លោក​បន្តថា “យើង​ត្រូវ​ការពង្រីក​ភ្នាក់ងារ​លក់៥០០នាក់ ដើម្បី​គ្របដណ្តប់​ចំណែក​ទីផ្សារ​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ទំនុកចិត្ត​លើ​ការទិញ លក់ ជួល​លើ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ក្នុង​និង​ក្រៅប្រទេស។ លោក​បន្តថា “ការរីកចម្រើន​ក្នុង​វិស័យនេះ​ទាមទារ​នូវ​ភ្នាក់ងារ​ដែលមាន​គុណ​ត​ម្លៃ មាន​ភាពស្មោះត្រង់ និង​ក្រម​សីល​ធ៌​ម ដើម្បី​ធ្វើ​ឲ្យ​វិស័យនេះ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព។

លោក​គុយ វ៉ាត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Century21 Cambodia

លោក​គុយ វ៉ាត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុនCentury21 Cambodiaបាន​មានប្រសាសន៍ថា យើង​ត្រូវ​ពង្រីក​ភ្នាក់ងារ​របស់​យើង ដើម្បី​គ្របដណ្តប់​ចំណែក​ទីផ្សារ និង​ជួយ​ដល់​វិស័យនេះ ហើយ​យើង​ចង់​ឲ្យ​ភ្នា​ក់ប​ងារ​របស់​យើង ជា​អ្នកដើរ​តួនាទី​កាន់តែ​សកម្ម​ឡើង​ក្នុង​វិស័យនេះ បើទោះបីជា​ពិភពលោក​មាន​បញ្ហា​សេដ្ឋកិច្ច ក៏​យើង​អាច​ប្រើប្រាស់​ភ្នាក់ងារ​របស់​យើង និង​ជំរុញ​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក​ជួយ ដើម្បី​ធ្វើ​ឲ្យ​វិស័យនេះ​មាន​ភាព​រីកចម្រើន។

លោក​បន្តថា “ហេតុនេះ​ភ្នាក់ងារ​អចលនទ្រព្យ​ដើរតួនាទី​សំខាន់​ណាស់់ ហើយ​សូម​គិត​ផលប្រយោជន៍​រយៈពេល​វែង ជាជាង​គិត​ផលប្រយោជន៍​រយៈពេល​ខ្លី ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ក្រម​សីល​ធ៌​ម និង​ភាពស្មោះត្រង់”៕

អានបន្ត៖ ក្រុមហ៊ុនមេ Century21 កំពុង​ស្វែងរក​ដៃគូ​សហការ​លើ​ខេត្ត​ក្រុង​ចំនួន ១៥បន្ថែមទៀត

LEAVE A REPLY

Please enter your comment!
Please enter your name here