ប្រទេស​ចិន​កាត់បន្ថយ​ឥទ្ធិពល​ហុង​កុង ដោយ​ជ្រើសរើស​ទីក្រុង​សិន​ជិន​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក

0

ដោយ Donald Lee

ភំ​ពេញៈ រដ្ឋាភិបាល​ចិន​បានបង្ហាញ​ផែនការ ដើម្បី​អភិវឌ្ឍ​ទីក្រុង​សិន​ជិន ដែលជា​ទីក្រុង​រីកដុះដាល​នៅ​ខេត្ត ក្វាង​ទុង និង​បានចាត់ទុក “Silicon Valley of China” ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​សកល ដែល​នឹង​រួមបញ្ចូល​និង​ជំនួស​ហុងកុង​នាពេល​អនាគត។

ក្រុមប្រឹក្សារដ្ឋ​ចិន​បានចេញ​សេចក្តីណែនាំ ១៩ចំណុច របស់​ទីក្រុង​សិន​ជិន​កាលពី​ថ្ងៃអាទិត្យ ដែលមាន​ចំណងជើង​ថា “គោលការណ៍​ណែនាំ​ស្តីពី ការគាំទ្រ​ដល់ទី​ក្រុង​សិន​ជិន “ក្នុង​ការកសាង​តំបន់​បាតុកម្ម​សាកល្បង​នៃ​សង្គមនិយម ” ជាមួយ​នឹង​ចរិត​ចិន។ នេះ​បើ​យោងតាម​កាសែត People Daily។

ផែនការ​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​តំបន់​ក្វាង​ទុង ហុងកុង និង​ម៉ា​កាវ។ ដូចដែល​ឈ្មោះ​បាន​បង្ហាញថា ចិន​មាន​ផែនការ​បញ្ចូល​ខេត្ត​ក្វាង​ទុង ជាមួយនឹង​ទីក្រុង​ហុងកុង និង​ម៉ា​កាវ។

របាយការណ៍​របស់រ​ដ្ឋា​ភិ​បាល​ចិន​បាន​ឲ្យ​ដឹងថា “ផ្ទះ​របស់​ប្រជាជន​ចំនួន ៧១,១៦លាន​នាក់​តំបន់​ Greater Bay និង​មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ចំនួន ១,៦ទ្រី​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៨ ដែលជា​ចំនួន​ខ្ពស់​លំដាប់​ទី​បី​ក្នុង​ពិភពលោក បន្ទាប់ពី​តំបន់ឆ្នេរ​សមុទ្រ​តូ​ក្យូ និង​តំបន់​ទីក្រុង​ញូវយ៉ក។

ការចេញផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​តំបន់​ The Greater Bay គឺ​កើតឡើង នៅពេលដែល​ទីក្រុង​ហុងកុង ត្រូវបាន​ជាប់គាំង​ការតវ៉ា​ជាង១១ សប្តាហ៍​ដែលថ្មីៗនេះ​ដែល​បាន​ឈានដល់​អំពើ​ហឹ​ង្សា​ទាំងស្រុង និង​ការបិទ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ដែលជា​មណ្ឌល​ដឹកជញ្ជូន​ដ៏​មមាញឹក​បំផុត​មួយ​នៅលើ​ពិភពលោក។

លោក Tian Feilong អ្នកជំនាញ​កិច្ចការ​ហុងកុង​នៅ​សាកលវិទ្យាល័យ Beihang ក្នុង​ទីក្រុង​ប៉េកាំង​បាន​និយាយថា “ហុងកុង​មិន​សម​នឹង​ទទួល​តួនាទី​សំខាន់ សម្រាប់​យុទ្ធសាស្ត្រ​តំបន់​ Greater Bay ហើយ​តុលាការ​នឹង​នៅ​ទីក្រុង​ដីគោក។

ទីក្រុង​សិន​ជិន បាន​ផ្លាស់ប្តូរ​ពី​ភូមិ​នេសាទ​ជនបទ​មួយ ទៅជា​ទីក្រុង​ផលិតកម្ម និង​បច្ចេកវិទ្យា​ដ៏​ធំ​មួយ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា «តំបន់ Silicon Valley» របស់​ចិន ដោយសារតែ​ការចាប់ផ្តើម​បច្ចេកវិទ្យា​ទំនើប ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មាន​ទីស្នាក់ការ​ធំ​នៅក្នុង​ទីក្រុង​នេះ មានដូចជា ក្រុមហ៊ុន Tencent Holdings Limited និង​ក្រម​ហ៊ុន Huawei Technologies។

របាយការណ៍​របស់រ​ដ្ឋា​ភិ​បាល ដែល​បានចេញ​ផ្សាយ​នៅ​កាសែត People’s Daily បាន​ឲ្យ​ដឹងថា “ទីក្រុង​សិន​ជិន នឹង​ធ្វើជា​គំរូ​មួយ​សម្រាប់​ប្រជាជន​នៅ​ហុងកុង និង​ទីក្រុង​ក្នុង​តំបន់​ផ្សេងទៀត​ស្តីពី វិធី​ធ្វើ​សមាហរណកម្ម​គោលនយោបាយ និង​យន្តការ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ។

សេចក្តីរាយការណ៍​បាន​បន្ថែមទៀតថា “ហុងកុង​នឹង​ទទួលបាន​អត្ថប្រយោជន៍​នៅពេល​ទីក្រុង​សិន​ជិន​រីកលូតលាស់ ទៅជា​ទីក្រុង​ឈានមុខ​គេ​លើ​ពិភពលោក ព្រោះ​អ្នកជំនាញ​នានា​នៅ​ទីក្រុង​សិន​ជិន ក៏​អាចធ្វើ​អាជីវកម្ម​នៅ​ហុងកុង​ផងដែរ”៕

អានបន្ត៖ ទីផ្សារ​សាកល​បន្ត​ធ្លាក់ចុះ ខណៈ​ចិន​ហ៊ាន​ឲ្យ​អាមេរិក​អនុវត្ត​ពន្ធគយ

LEAVE A REPLY

Please enter your comment!
Please enter your name here