ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈអន្តរក្រសួង បានប្រកាសគាំទ្រលើគម្រោងបង្កើតអគារពហុមុខងារមួយមួយបន្ថែមទៀតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈខណ្ឌមួយនេះ កំពុងមានសក្តានុពលខ្ពស់លើវិស័យសំណង់អគារផ្សេងៗ។

ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈអន្តរក្រសួង បានប្រកាសគាំទ្រលើគម្រោងបង្កើតអគារពហុមុខងារមួយមួយបន្ថែមទៀតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈខណ្ឌមួយនេះ កំពុងមានសក្តានុពលខ្ពស់លើវិស័យសំណង់អគារផ្សេងៗ។

យោងតាមកិច្ចប្រជុំ អន្តរក្រសួងពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ កន្លងមកនេះ គម្រោងបង្កើតអគារពហុមុខងារគ្រោងសាងសង់លើផ្ទៃដីទំហំ ២.៦១០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តភូមិទី១ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ របស់ក្រុមហ៊ុន Star Ting International Develompment Co,.Ltd ឯ.ក ដែលបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។
បន្ទាបពីផ្តល់យោបល់ និងពិភាក្សានៅក្នុងកិច្ចប្រជុំនេះ មានលទ្ធផលដូចខាងក្រោម៖
១.អង្គប្រជុំមានការគាំទ្រសម្រាប់គម្រោងវិនិយោគនេះ
២.ក្រុមហ៊ុនភ្ជាប់ប្លង់ប្រព័្ធនការពារអគ្គីភ័យ នៅក្នុងអគារ និងបង្ហាញពីផែនការការពារអគ្គិភ័យ
៣.ក្រុមហ៊ុនត្រូវសិក្សារៀបរាប់បន្ថែមអំពីប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ដោយត្រូវបញ្ជាក់អំពីទំហំ និងមុខងារអាងនីមួយៗ
៤.ក្រុមហ៊ុនត្រូវធ្វើការគ្រប់គ្រង និងបែងចែកសំណល់រឹងឱ្យដាច់ពីគ្នារវាងសំណល់គ្រោះថ្នាក់ និងសំណល់ផ្ទះបាយ
៥. ក្រុមហ៊ុនត្រូវរៀបចំបំពាក់បំពង់បូមទឹកសម្រាប់ឡានពន្លត់អគ្គីភ័យ
៦.ក្រុមហ៊ុនត្រូវបញ្ចូលរាល់មតិយោបល់វិជ្ជមានបស់សមាជិកអង្គប្រជុំទៅក្នុងរបាយការណ៍ IESIA នេះ។
ខណ្ឌទួលគោកគឺជាខណ្ឌមួយដែលកំពុងតែមានសក្តានុពលក្នុងចំណោមខណ្ឌស្ថិតនៅកណ្តាលក្រុងទាំង ៤ខណ្ឌទួលគោកបាននិងកំពុងតែមានការវិនិយោគទៅលើអាគារសហកម្មសិទ្ធិ ឬខុនដូកាន់តែច្រើន និងអគារពហុមុខងារ ដោយសារទីផ្សារនៅក្នុងតំបន់នេះកំពុងតែចាប់ផ្តើមហុចសក្តានុពលពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយនឹងការពង្រីកសក្តានុពលរបស់ខ្លួន ទួលគោកពិតជាមានការអភិវឌ្ឍន៍យ៉ាងរហ័ស ហើយតំបន់នោះពិតជាមានឱកាសវិនិយោគសម្រាប់ការវិនិយោគ និងសំណង់។

អ្នកនាងអាន សុធីតា នាយិកាក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជា ធ្លាប់បានឲ្យដឹងកន្លងមកនេះថា តំបន់ទួលគោកគឺជាតំបន់ដែលមានសក្តានុពលនិងមានការរីកចម្រើនខ្លាំងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះហើយតំបន់នេះនៅមិនឆ្ងាយពីកណ្តាលទីក្រុងភ្នំពេញនោះទេ មានទាំងហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីក៏នៅមានតម្លៃសមរម្យ និងជាកន្លែងចាប់អារម្មណ៍របស់អ្នកវិនិយោគនានាទៀតផង។
អ្នកនាងបន្តថា “តំបន់នេះមានសក្តានុពលអភវិឌ្ឍន៍លើវិស័យខុនដូ អគារពាណិជ្ជកម្ម ហើយមិនយូមិនឆាប់តំបន់នេះនិងរីកដុះដាលខ្លាំងទៅលើវិស័យនេះដែលអាចធ្វើការប្រកួតប្រជែងជាមួយតំបន់ផ្សេងៗទៀតបាន”៕
អានបន្ត៖ ក្រសួងដែនដីនឹងពង្រាយមន្ត្រីបច្ចេកទេសដើម្បីពន្លឿននិតិវិធីក្នុងការចេញអាជ្ញាប័ណ្ណ