ខុន​ដូ​ដ៏​ទាន់សម័យ​ AXIS​ Residence​ ចាប់ផ្តើម​ស្វាគមន៍​អតិថិជន​ចូល​រស់នៅ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បន្ទាប់ពី​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ អស់​រយៈពេល​ជាង៣ឆ្នាំ​ខុន​ដូ​ AXIS​ Residences​ ដែល​ជា​ខុន​ដូ​ដ៏​ទំនើប​ និង​ទាន់សម័យ​យ៉ាង​ប្រណីតភាព​ តាម​បែប​ ស្តង់​ដា​ប្រទេស​សិង្ហបុរី​ លើកដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ បាន​ចាប់ផ្តើម​បើកទ្វារ​ស្វាគមន៍​វត្តមាន​របស់​បណ្តា​អតិថិជន​នានា​ ចូល​រស់នៅ​ប្រកបដោយ​ផាសុកភាព​ខ្ពស់​ ជាមួយនឹង​តម្លៃ​សមរម្យ​ជាទីបំផុត​។

អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​អះអាង​ថា​ ការសម្រេច​ចិត្ត​ជ្រើសរើស​រស់នៅ​ក្នុង​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ឬហៅ​ថា​ខុន​ដូ​ គឺជា​រឿង​ត្រឹមត្រូវ​បំផុត​សម្រាប់​មនុស្ស​សម័យថ្មី​ ដែល​ក្រៅពី​បង្ហាញ​ពី​ភាព​ស៊ី​វិស័យ​ ថែមទាំង​បាន​ផ្តល់​ក្ដី​សុខ​ និង​សុវត្ថិភាព​ដល់​ខ្លួនឯង​ និង​មនុស្សជា​ទី​ស្រលាញ់​របស់​ខ្លួន​ផង​ដែរ​។

ប្រធាន​ផ្នែក​លក់​ប្រចាំ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​ ស្លឹក​ឫទ្ធិ​ រៀល​ធី​ លោក​ ណុំ​ សុខ​រ៉ា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ថា​ ស្រប​ពេល​ដែល​និន្នាការ​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​ បាន​ចាប់ផ្តើម​ងាក​មករ​កលំនៅ​ដ្ឋាន​បែប​សហសម័យ​ ពេលនេះ​សំណង់​ខុន​ដូ​ AXIS​ Residences​ ​បណ្តោយ​ផ្លូវ​ ២០០៤​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ បាន​បញ្ចប់​ការសាងសង់​ហើយ​ និង​កំពុងតែ​ស្វាគមន៍​វត្តមាន​អតិថិជន​របស់​ខ្លួន​ចូល​រស់នៅ​ ប្រកបដោយ​ផាសុកភាព​ខ្ពស់​ និង​សុវត្ថិភាព​ជាទីបំផុត​។

លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ខុន​ដូ​ AXIS​ Residences​ បាន​បើក​យ៉ាង​ទូលាយ​សម្រាប់​អតិថិជន​ ដែល​ចង់​ចូល​រស់នៅ​ក្នុង​សំណង់​ខុន​ដូ​ដ៏​ទំនើប​មួយ​នេះ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​អតិថិជន​ដែល​ជា​អ្នកទិញ​ សម្រាប់​លំនៅ​ដ្ឋាន​ផ្ទាល់ខ្លួន​ និង​ក្រុម​គ្រួសារ​នោះ​ សម្រាប់​អតិថិជន​ដែល​មិនទាន់​មានលទ្ធភាព​ទិញ​ ក៏អាច​ចូល​មក​រស់នៅ​ក្នុង​ខុន​ដូ​លំ​ដាប់​ស្ដ​ង់​ដា​ របស់​ប្រទេស​សិង្ហបុរី​មួយ​នេះ​បាន​ដែរ​ ដោយ​ការជួល​ជាប្រចាំ​ខែ​ និង​ជាប្រចាំ​ឆ្នាំ​ ជាមួយនឹង​តម្លៃ​សមរម្យ​។

លោក​បាន​បន្ត​ទៀត​ថា​ “ខុន​ដូ​ AXIS​ Residences​ បាន​ផ្តល់​ភាព​ងាយស្រួល​ជាច្រើន​សម្រាប់​អតិថិជន​ដែល​ស្នាក់នៅ​ដោយ​ការជួល​ ជាមួយនឹង​ល័ក្ខខ័ណ្ឌ​នៃ​ការ​បង់ប្រាក់​ប្រចាំខែ​នី​មួយ​ៗយ៉ាង​សាមញ្ញ​ជាទីបំផុត​”។

លោក​ណុំ​ សុខ​រ៉ា​ បាន​បញ្ជាក់​ពី​ភាពល្អ​ប្រសើរ​ ដែល​ទទួល​បាន​ពី​ការរស់នៅ​ក្នុង​ខុន​ដូ​ថា​ “ការរស់នៅ​ខុន​ដូ​ គឺជា​បែបបទ​នៃ​ការរស់នៅ​មួយ​ ដែល​មាន​ភាព​ស៊ីវិល័យ​ និង​ទាន់សម័យ​ ដោយសារ​ខុន​ដូ​អាច​មាន​អ្វី​ៗសព្វបែបយ៉ាង​ ដូចជា​ កន្លែង​រស់នៅ​មួយ​ដែល​មាន​ភាព​សុ​ខុដុ​មរ​មនា​ ទំនើប​ និង​ទាន់សម័យ​ មាន​ផ្សារ​ទំនើប​ មាន​កន្លែង​ហាត់ប្រាណ​ ស្ទីម​ សូ​ណា​ អាងហែលទឹក​ សួនច្បារ​កម្សាន្ត​ មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ខ្ពស់​ជាដើម​” ។

នៅក្នុង​អគារ​ខុន​ដូ​ AXIS​ Residences​ មាន​ឧបករណ៍​ប្រើប្រាស់​ជាច្រើន​ដូចជា​ កន្លែង​អង្គុយលេង​ កន្លែង​សម្រាប់​និទានរឿង​ឱ្យ​ក្មេង​ស្តាប់​ បន្ទប់​សម្រាប់​ក្មេង​លេង​នៅក្នុង​អគារ​ បន្ទប់​សម្រាប់​ក្មេង​លេង​នៅ​ខាងក្រៅ​អគារ​ បន្ទប់​បម្រើ​ឱ្យ​ការប្រើ​ប្រាស់​ជាច្រើន​ បន្ទប់​សម្រាប់​លេងល្បែង​កម្សាន្ត​ ទីធ្លា​ដែល​មាន​ទឹក​សម្រាប់​ក្មេង​លេង​ អាងហែលទឹក​សម្រាប់​ក្មេង​ ផ្ទះ​តូច​ក្បែរ​អាងហែលទឹក​។ ក្រៅពី​នេះ​ នៅ​មាន​កន្លែង​អង្គុយលេង​ជិត​អាងហែលទឹក​ អាង​មុជទឹក​ធម្មជាតិ​ប្រវែង៥០ម៉ែត្រ​ អាងហែលទឹក​ប្រវែង៥០ម៉ែត្រ​ កន្លែង​កម្សាន្ត​ និង​អាំង​សាច់​ទទួលទាន​លក្ខណៈ​គ្រួសារ​ កន្លែង​ផ្លាស់​សម្លៀកបំពាក់​ កន្លែង​ ហាត់​កីឡា​ទាំង​ក្នុង​ និង​ក្រៅ​អគារ​ កន្លែង​គេង​ហាលថ្ងៃ​ ទីលាន​លេង​កីឡាបាល់បោះ​ ទីលានកីឡា​វាយ​តែ​ននីស​ សួនច្បារ​ទេសភាព​ដ៏​ស្អាត​ រួម​ជាមួយនឹង​ទីធ្លា​ចំណតរថយន្ត​ធំ​ទូលាយ​រហូតដល់៦ជាន់​ថែមទៀត​ផង​។

សំណង់​ខុន​ដូ​ AXIS​ Residences​ ដែល​មាន​រចនា​បទ​បែប​ទីក្រុង​សិង្ហបុរី​ ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ និង​កម្រិត​សោភ័ណភាព​បៃតង​ មាន៨អគារ​ ស្មើនឹង​ជាង៥៦០យូនី​ត ដែល​មាន​ទីតាំង​ស្ថិតនៅ​ បណ្តោយ​ផ្លូវ២០០៤​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​នេះ​បាន​បញ្ចប់​ការសាងសង់​រួចរាល់​ហើយ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​បាន​ តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៩២​ ២១​ ៦៦​ ៥៥​៕

LEAVE A REPLY

Please enter your comment!
Please enter your name here