សន្ទុះ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​៖ “តើ​អនាគត​នឹង​ទៅជា​យ៉ាងណា​?”

0

ដោយ ​ម៉ា​ទីន​

ភ្នំ​ពេញៈ​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ តម្លៃ​អចលនទ្រព្យ​របស់​កម្ពុជា​មានសន្ទុះ​ខ្លាំង​ ជាពិសេស​តម្លៃ​ដីធ្លី​មាន​កំណើន​ប្រចាំឆ្នាំ​ចន្លោះ​ពី១០​% ទៅ១០០​% ឬជាង១០០​%ក៏​មាន​ អាស្រ័យ​លើ​ទីតាំង​ភូមិសាស្ត្រ​។

​សន្ទុះ​នៃ​តម្លៃ​នេះ​ មិន​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​មូលដ្ឋាន​សេដ្ឋកិច្ច​ (fundamental​ needs​) នោះ​ទេ​ ផ្ទុយទៅវិញ​វា​មាន​ចរិត​ជា​កំសួល​ចិត្ត​សាស្រ្ត​ ឬឥរិយាបទ​ (behavioral​) របស់​មហាជន​ និង​អ្នក​វិនិយោគ​។ បណ្តា​អ្នកជំនាញ​បាន​ព្យាករណ៍​ថា​ តម្លៃនឹង​មានការ​កើនឡើង​ក្នុង១ឆ្នាំ​ប្រមាណ៧​%ទៅ១០​%ក្នុងរយៈពេល១០ឆ្នាំខាងមុខ​។

​ការព្យាករណ៍​នេះ​ ទំនងជា​អាច​ទៅរួច​ព្រោះ​តម្លៃ​នៅ​កម្ពុជា​ មានតម្លៃ​ទាប​នៅឡើយ​បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ី​។

យោង​តាម​ទិន្នន័យ​របស់​ ក្លូប​លប្រ​ភើ​ធី​ហ្កាយ​បាន​អោយ​ដឹង​ថា​ តម្លៃ​ដីធ្លី​ជាមធ្យម​នៅ​ទីក្រុង​នៅ​កម្ពុជា​ មានតម្លៃ​ប្រមាណ​២៩០០ដុល្លា​អាមេរិក​ក្នុង១ម៉ែត្រការ៉េ​។ នៅ​ថៃ​តម្លៃ៣៩០០ដុល្លា​ នៅ​ឥណ្ឌា​តម្លៃ ១០.៩០០ដុល្លា​ នៅ​ចិន​តម្លៃ១១.៨០០​ដុល្លារ នៅ​សិង្ហបុរី​តម្លៃ១៣.៧០០ដុល្លា​ និង​ នៅ​ហុងកុង​តម្លៃ២៨.៥០០ដុល្លា​។

អ្វី​ដែល​គួរ​អោយ​បារម្ភ​ គឺ​កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​លំនៅ​ដ្ឋាន​របស់​ពលរដ្ឋ​ ដែល​មាន​ចំណូល​ទាប​នា​ពេល​អនាគត​។ ការ​ផ្គត់ផ្គង់​ផ្ទះ​ដែល​មានតម្លៃ​សមរម្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ មិន​អាច​ឆ្លើយតប​នឹង​ជីវភាព​របស់​កម្មករ​នោះ​ទេ​ ព្រោះ​ផ្ទះ​មួយ​ខ្នង​មានតម្លៃ​យ៉ាងតិច២៥.០០០ដុល្លា​។

​វិបត្តិ​នេះ​បាន​កើតឡើង​រួចហើយ​នៅ​ហុងកុង​ ដូច្នេះ​កម្ពុជា​គួរ​រៀនសូត្រ​ និង​រៀបចំ​គោលនយោបាយ​អោយ​បាន​ល្អ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here