ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលបានប្រកាសជាផ្លូវការនូវគំរោងអភិវឌ្ឍន៍ទីក្រុងបូកគោថ្មី ដែលមានទីតាំងជាប់ព្រំប្រទល់ខេត្តចំនួនបី គឺខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលបានប្រកាសជាផ្លូវការនូវគំរោងអភិវឌ្ឍន៍ទីក្រុងបូកគោថ្មី ដែលមានទីតាំងជាប់ព្រំប្រទល់ខេត្តចំនួនបី គឺខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

ក្រុងថ្មីនេះ មានគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ និងគ្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុន សុខា ដែលត្រូវបានសម្រេចគាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងមានចេញអនុក្រឹត្យផងដែរនោះ បានប្រកាសចាប់ដំណើរការ ក្នុងជំហានដំបូងហើយកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ។
គំរោងនេះត្រូវបានប្រកាសជាផ្លូវការតាមរយៈសិក្ខាសាលាដែលអញ្ជើញជាអធិបតី ដោយលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងបណ្តាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យជាច្រើនរយនាក់។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ អ្នកវិនិយោគ និងធុរជនជាតិ-អន្តរជាតិទាំងអស់ ពិនិត្យលទ្ធភាពចូលរួមវិនិយោគគម្រោងអភិវឌ្ឍក្រុងបូកគោ ក៏ដូចជាវិនិយោគនៅកម្ពុជាមានជាអាទិ៍ ការអភិវឌ្ឍទេសចរណ៍ លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថាន សេដ្ឋកិច្ច និងសង្គម ដូចជាអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ បណ្តាញផ្លូវ ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូ និងប្រព័ន្ធការពារទឹកជំនន់ ស្ថានីយ និងម៉ាស៊ីនប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង-រាវ លំហសាធារណៈ និងផ្ទះបៃតង បរិក្ខារទីក្រុង ដែលសុទ្ធសឹងជាដំណោះស្រាយដ៏មានប្រសិទ្ធភាព សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មានបរិយាប័ន្ន មានភាពធន់ និងមានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។
នៅតំបន់ទីក្រុងបូកគោថ្មី មាភាពល្អប្រសើរជាច្រើនបែបធម្មជាតិ ដូចជាអាកាសធាតុត្រជាក់ល្អបរិសុទ្ធ តំបន់ភ្នំ-សមុទ្រ ដ៏ពិសិដ្ឋគ្មានពីរនៃប្រទេសកម្ពុជា និងជាគោលដៅទេសចរណ៍ប្រណិតកម្រិតខ្ពស់ ជាទីក្រុងរដ្ឋបាលដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ។ ជាក់ស្ដែង ដូចជាអគាររដ្ឋបាល ព្រះរាជដំណាក់ លំនៅដ្ឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិនគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយអគ្គិសនី ទំនប់ទឹកបារាំង។ល។
ផ្អែកតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ ក្រសួងរៀបចំដែនដី គរូបនីយកម្ម និងសំណង់ ដែលមានអគ្គលេខាធិការដ្ឋាននៃគណកម្មាការរៀបចំដី និងគរូបនីយកម្មថ្នាក់ជាតិសេនាធិការ បានផ្តួចផ្តើមសិក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិព្រះមនីវង្ស (បូកគោ)នៃភូមិសាស្ត្រខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺមានផ្ទៃក្រឡាប្រមាណ២៧,៩៤៣ហិកតា ស្មើនឹង ១៨,០៩% នៃផ្ទៃឧទ្យានជាតិព្រះមនីវង្ស (បូកគោ) ទំហំ ១៥៤៥៤២ហិកតា។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រីតាំង ហួរ ដែលបានចូលរួមនៅក្នុងពិធីសិក្ខាសាលាខាងលើនេះ បានបង្ហាញពីការគាំទ្រ និងមានមោទនភាពចំពោះផែនការ និងគម្រោងបង្កើតទីក្រុងបូកគោ ជាទីក្រុងឆ្លាតវៃ។
លោកស្រីមានប្រសាសន៍ថា “ខ្ញុំគាំទ្រយ៉ាងពេញទំហឹង ទៅលើគម្រោងមួយនេះ ព្រោះតាមរយៈគម្រោងមួយនេះ នឹងចូលរួមពង្រីកវិសាលភាពតំបន់ទេសចរណ៍ធម្មជាតិក្រុងបូកគោកាន់តែអស្ចារ្យ”។ លោកស្រីបន្តទៀតថា “តាមពិតតំបន់នេះមានភាពទាក់ទាញផ្នែកទេសចរណ៍រួចមកហើយ ប៉ុន្តែនៅមិនទាន់មានការអភិវឌ្ឍបន្ថែមតាមបែបសម័យទំនើបតែប៉ុណ្ណោះ”។
លោកស្រីបានបន្តថា នៅក្នុងគម្រោងមួយនេះ ក្រៅពីបង្កើនភាពទាក់ទាញនៅក្នុងតំបន់ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិផងដែរ។
អនុប្រធានសមាគមសាងសង់កម្ពុជា លោកបណ្ឌិត តាន់ មុនីវណ្ណ បានមានប្រសាសន៍ថា “បូកគោ គឺជាទីក្រុងថ្មី និងការវិនិយោគថ្មី រចនាសម្ព័ន្ធថ្មី ដែលអភិវឌ្ឍដោយក្រុមហ៊ុន សុខ គង់ សហការជាមួយក្រុមហ៊ុនបរទេស ក្រោមការគាំទ្រពីសំណាក់រដ្ឋាភិបាលកម្ពុជា”។ លោកបានបន្តទៀតថា នៅក្នុងគម្រោងមួយនេះ ជាជំហានដំបូងក្រៅពីមានការបើកលក់ជាប្រភេទដីឡូតិ៍ ក៏មានការសាងសង់លំនៅដ្ឋានរបៀបរៀបរយ ដើម្បីលក់ទៅឱ្យបុគ្គលិកក្រុមហ៊ុន សុខ គង់ ដែលកំពុងបម្រើការងារនៅតំបន់មួយនេះ ហើយជំហានបន្ទាប់នឹងសហការជាបណ្តាក្រុមហ៊ុនឯកជននានាដើម្បីអភិវឌ្ឍលំនៅដ្ឋានបែបទេសចរណ៍សម្រាប់លក់ទៅឱ្យសាធារណៈជនទូទៅ”។
លោកថា តាមរយៈការបង្កើតទីក្រុងថ្មីនេះ នឹងការតែបង្កើនភាពទាក់ទាញទេសចរខ្លាំង ព្រោះកម្ពុជាតំបន់ដែលទាក់ទាញបំផុតប្រចាំប្រទេស នាពេលបច្ចុប្បន្នគឺមានតែ តំបន់សៀមរាប និងតំបន់ឆ្នេរសមុទ្រតែប៉ុណ្ណោះ។
ជាមួយគ្នានេះផងដែរ លោក តាន់ មុនីវណ្ណ ក៏បានលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគ និងអភិវឌ្ឍនានា គួរតែចូលរួមសកម្មភាពវិនិយោគ នៅក្នុងទីក្រុងថ្មីមួយនេះទាំងអស់គ្នា៕



