រដ្ឋាភិបាល​វៀតណាម​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លាងលុយកខ្វក់​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ ​វុត្ថា

វៀតណាមៈ​ មន្ទីរ​រៀបចំ​សំណង់​ទី​ក្រុង​ហូ​ជី​មីញ​ បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ ឈ្មួញ​កណ្តាល​ និង​ពាណិជ្ជករ​ទាំងអស់​នៅក្នុង​ទីក្រុង​ ត្រូវ​ពង្រឹង​វិធានការ​ការពារ​ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ កាលពី​ពេល​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ មន្ទីរ​រៀបចំ​សំណង់​បាន​ស្នើសុំ​ឱ្យ​អង្គភាព​ អនុវត្ត​តាម​បទប្បញ្ញត្តិ​យ៉ាង​តឹង​រឹង​លើ​ការកំណត់​អត្តសញ្ញាណ​អតិថិជន​ ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អតិថិជន​ ពិនិត្យមើល​ប្រតិបត្តិ​ការ​ និង​គ្រប់គ្រង​ប្រតិបត្តិ​ការ​ចំពោះ​អតិថិជន​ដែល​មាន​ហានិភ័យ​ខ្ពស់​។

យោង​តាម​សេច​ក្តី​ជូ​ដំណឹង​ដដែល​បាន​គូសបញ្ជាក់​ថា​ ត្រូវ​ផ្ញើរ​បាយ​ការណ៍​ស្តី​ពី​ប្រតិបត្តិ​ការគួរ​ឱ្យ​សង្ស័យ​ និង​របាយការណ៍​ស្តី​ពី​ប្រតិបត្តិ​ការ​សាច់ប្រាក់​ ដែល​មាន​តំលៃ​ ៣០០លាន​ដុង​ ស្មើនឹង១២​,៨០០ដុល្លារ​អាមេរិក​ ឬច្រើនជាង​នេះ​ ទៅ​នាយកដ្ឋាន​លំនៅ​ដ្ឋាន​ និង​ការគ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ​ ដែល​ស្ថិតនៅ​ក្រោម​ក្រសួង​សំណង់​ និង​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ នឹង​ការ​លាងលុយកខ្វក់​របស់​ធនា​គា​រណ្តាល​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។

មន្ទីរ​រៀបចំ​សំណង់​ទី​ក្រុង​ហូ​ជី​មីញ​ ក៏បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្ញើរ​បាយ​ការណ៍​ស្តី​ពី​ ការវាយតម្លៃ​ហានិភ័យ​ថ្នាក់​ជាតិ​ស្តី​ពី​ ការ​លាងលុយកខ្វក់​ និង​ហិរញ្ញប្បទាន​ភេរវ​ករ​នៅ​អង្គភាព​របស់​ខ្លួន​ ទៅកាន់​នាយកដ្ឋាន​មុន​ថ្ងៃទី១៥​ ខែកញ្ញា​ឆ្នាំនេះ​ដើម្បី​ប្រមូល​ស្ថិតិ​ និង​បាន​ស្នើ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ ឱ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​នៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ​នានា​ ដើម្បី​ធានា​សុវត្ថិភាព​ និង​អនុលោម​តាមច្បាប់​ស្តី​ពី​ ការ​ការពារ​ការ​លាងលុយកខ្វក់​និង​ផ្ញើរ​បាយ​ការណ៍​ទៅ​ មន្ទីរ​រៀបចំ​សំណង់​ទី​ក្រុង​ហូ​ជី​មីញ​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ ប្រជាជន​ទីក្រុង​ហូជីមិញ​បានឱ្យ​ដឹង​ថា​ គ្រាន់តែ​ក្នុង​ខែសីហា​ខែសីហា​កន្លងមក​នេះ​ ទីក្រុង​បានសម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវ​កម្ម​ថ្មី​ៗចំនួន២៨​,៤៦៥​ ដែល​មាន​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន៤៥៦​ ទ្រី​លាន​ដុង​ ដែល​ក្នុង​នោះ​ចំនួន​ នៃ​អាជីវកម្ម​អចលនទ្រព្យ​មាន​ចំនួន៧​,៣ភាគរយ​។

ទោះ​យ៉ាងណា​បើ​និយាយ​អំពី​ដើមទុន​ ដែល​បាន​ចុះបញ្ជី​អាជីវកម្ម​អចលនទ្រព្យ​មាន​សមាមាត្រ​ខ្ពស់​បំផុត​(៣៩​,៦ ភាគរយ​) បន្ទាប់មក​គឺ​សំណង់​ (១៧​,៣ ភាគរយ​) បន្ទាប់មក​លក់ដុំ​និង​រាយ​។ ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សហគ្រាស​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុងរយៈពេល៨ខែ​ឆ្នាំ​ ២០១៩​ ទីក្រុង​បាន​ផ្តល់​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ការ​វិនិយោគ​ថ្មី​ចំនួន​ ៨១៦​ គម្រោង​ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង៧៥០លាន​ដុល្លារ​។ អាជីវកម្ម​អចលនទ្រព្យ​បាន​ទាក់ទាញ​សមាមាត្រ​មូលធន​ ខ្ពស់​បំផុត​គឺ៣៣​,២ ភាគរយ​ បន្ទាប់មក​គឺ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា៣០​,១ ភាគរយ​ លក់ដុំ​ និង​រាយ​មាន​ចំនួន១៨​,៧ ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here