តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​អង់គ្លេស​រក្សា​បាន​នូវ​ស្ថេរ​ភាព​

0

ដោយ​ វុត្ថា​

ទី​ក្រុង​ឡុង​ដ៏ៈ​ តម្លៃ​លំនៅឋាន​ជាមធ្យម​នៅ​ទូទាំង​ប្រទេស​អង់គ្លេស​ បាន​កើន​ដល់​ ២៣៣.៥៤១​ ផោន​ ប្រហែល ២៨៧.៤២៨ដុល្លារ​អាមេរិក​ នៅក្នុង​ខែសីហា​គឺ​ខ្ពស់​ជាងខែ​មុន​ ០,៣ ភាគរយ​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ Halifax​ ដែល​ផ្តល់​ប្រាក់កម្ចី​ទិញ​អចលនទ្រព្យ​ បាន​បង្ហាញ​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​បង្ហាញថា​ តម្លៃ​លំនៅឋាន​នៅ​ខែមិថុនា​ដល់​ខែសីហា​គឺ​កើនឡើង០​,១ ភាគរយ​ច្រើនជាង​រយៈពេល៣ខែមុន​។ ហើយ​តម្លៃ​លំនៅឋាន​ជាមធ្យម​នៅក្នុង​ខែសីហា​ គឺ​ខ្ពស់​ជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ១,៨ ភាគរយ​។

លោក​ Russell​ Galley​ នាយក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ Halifax​ បាន​និយាយ​ថា​ មិន​មានការ​ផ្លាស់​ប្តូរ​តម្លៃ​លំនៅឋាន​ពិតប្រាកដ​ នៅក្នុង​ខែសីហា​ទេ​ ដោយសារតែ​តម្លៃ​អចលនទ្រព្យ​ជាមធ្យម​ បាន​កើនឡើង​ត្រឹមតែ០.៣​ ភាគរយ​ក្នុង​មួយ​ខែ​ទៅ​មួយ​ខែ​។

លោក​បន្ថែម​ថា​ ស្ថានភាព​នេះ​បន្ត​ពង្រីក​នូវ​ទំនោរ​ជាទូទៅ​ ដែល​យើង​បានឃើញ​ក្នុងរយៈពេល​ប្រាំមួយ​ខែ​ចុងក្រោយ​នេះ​ ជាមួយ​តំលៃ​លំនៅឋាន​ជាមធ្យម​បាន​ផ្លាស់​ប្តូរ​តាំងពី​ខែមីនា​កន្លងមក​នេះ​។

លោក​ Galley​ បន្ត​ថា​ “ខណៈ​ពេល​ដែល​ភាព​មិន​ប្រាកដប្រជា​ ផ្នែក​សេដ្ឋកិច្ច​នៅតែ​បន្ត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកប្រើ​ប្រាស់​ ទាំង​អ្នកទិញ​ និង​អ្នកលក់​ ដែល​ជា​កត្តា​ជះឥទ្ធិពល​អក្រ​ក់​ដល់ទី​ផ្សារ​អល​ចន​ទ្រព្យ​ខ្លះ​ៗផង​។

លោក​ Galley​ បាន​បន្ថែម​ថា​“ ទោះបីជា​ទីផ្សារ​លំនៅ​ដ្ឋាន​ នឹង​ត្រូវ​រង​ឥទ្ធិពល​ដោយ​ព្រឹត្តិ​ការណ៍​នានា​នៅក្នុង​សេដ្ឋកិច្ច​ក៏ដោយ​ ក៏​វា​នៅតែ​បន្ត​បង្ហាញ​ពី​ភាព​រឹង​មុំា​នា​ពេល​បច្ចុប្បន្ន​”។ លោក​បន្ត​ថា​ “យើង​ក៏​មិន​ត្រូវ​ភ្លេច​អំពី​ការពិត​ដែល​ថា​កត្តា​ជំរុញ​ និង​សកម្មភាព​ធំ​បំផុត​ក្នុងរយៈពេល​វែង​ នៅតែ​ជា​កង្វះខាត​នៃ​អចលនទ្រព្យ​ ដែល​អាច​រកបាន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ពី​អ្នកទិញ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here