អ្នកជំនាញ​៖ ចរន្ត​នៃ​ការទិញ​-លក់​អចលនទ្រព្យ​នៅតែ​រក្សា​បាន​ស្ថេរ​ភាព​

0
លោក​ ច្រឹក​ សុ​ខនីម / លោកស្រី​អាន​ សុធី​តា / លោក​ ម៉ម​ សិរី​បញ្
លោក​ ច្រឹក​ សុ​ខនីម / លោកស្រី​អាន​ សុធី​តា / លោក​ ម៉ម​ សិរី​បញ្

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បាន​អះអាង​ថា​ចាប់តាំងពី​ដើមឆ្នាំ២០១៩​ រហូតមកដល់​ពេលនេះ​ ចរន្ត​នៃ​ការទិញ​-លក់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ នៅតែ​មាន​សុខភាព​ល្អ​ប្រសើរ​ ​បើ​ទោះបី​មាន​សេចក្តី​រាយការណ៍​ថា​ មាន​ជនជាតិ​ចិន​មួយចំនួន​បានសម្រេច​ចាក់ចេញ​ពី​ប្រទេស​កម្ពុជា​ ដោយសារ​បំរាម​នៃ​ការ​លេងល្បែង​អន​ឡាញ​ពីសំណាក់​របស់​ រដ្ឋាភិបាល​យ៉ាងណា​ក្តី​។

នាយិកា​រក្រុ​មហ៊ុន​ CBRE​ ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ លោកស្រី​អាន​ សុធី​តា​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ សម្រាប់​ចរន្ត​នៃ​ការទិញ​-លក់​នអចលនទ្រព្យ​នៅតែ​មាន​ស្ថាន​ល្អ​ប្រសើរ​ដដែល​ ជាពិសេស​តម្រូវការ​ទីផ្សារ​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​គឺ​ពុំ​មាន​ហា​នី​ភ័យ​នោះ​ទេ​ ​តែ​សម្រាប់​នៅក្នុង​ក្រុង​កំពង់សោម​ អាច​មានផល​ប៉ះពាល់​ខ្លះ​ ​ឬនៅ​ទ្រឹង​ក្នុងរយៈពេល​ខាងមុខនេះ​ ដោយសារ​មានការ​បិត​ល្បែង​អន​ឡាញ​។

លោកស្រី​រំពឹង​ថា​ “ចរន្ត​នៃ​ការទិញ​-លក់​អចលនទ្រព្យ​នេះ​ នឹង​នៅតែ​ល្អ​ប្រសើរ​ដដែល​រហូតដល់​ឆ្នាំនេះ​ ព្រោះ​មាន​វិនិយោគិន​នៅតែ​មក​ស្វែងរក​ឪកាស​វិនិយោគ​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​ជាទី​តាំង​មាន​សក្តា​នុ​ពល​ខ្ពស់​ និង​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​នៃ​ប្រទេស​កម្ពុជា​”។

ចំណែក​លោក​ ម៉ម​ សិរី​បញ្ញា​ អគ្គនាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​, Ltd​ និង​ជា​អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ ជា​រួម​ចរន្ត​នៃ​ការទិញ​-លក់​អចន​ទ្រព្យ​នៅក្នុង​ប្រទេស​តាំងពី​ដើមឆ្នាំ​រហូតមកដល់​ពេលនេះ​នៅតែ​ល្អ​ប្រសើរ​ បើ​ទោះបី​មានការ​ចាកចេញ​របស់​ជនជាតិ​ចិន​ក៏ដោយ​ ព្រោះ​អ្នក​ដែល​ចាកចេញ​ពី​ប្រទេស​កម្ពុជា​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។

លោក​ថា​ យ៉ាងណាក៏ដោយ​ការ​ចាកចេញ​នៃ​ជនជាតិ​ចិន​នេះ​ វា​អាច​មានផល​ប៉ះពាល់​បន្តិចបន្តួច​ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​  អ្នកលក់​ក៏​មិនទាន់​មានការ​ប្រកាស​លក់​ ព្រោះ​គេ​ទុក​លក់​អោយ​ជនជាតិ​ចិន​ ​ហើយ​សម្រាប់​អ្នក​ដែល​ប្រកាស​ដាក់​លក់​ ស្ថិតនៅ​ក្នុង​តំលៃ​ថ្លៃ​នៅតែ​មាន​ធម្មតា​ សម្រាប់​ទីតាំង​ដែល​ជា​តំបន់​មាន​សក្តា​នុ​ពល​ខ្ពស់​។

លោកម៉ម​ សិរី​បញ្ញា​បាន​បន្ត​ថា​ អ្នក​វិនិយោគ​នៅតែ​រំពឹង​ថា​ អ្នក​វិនិយោគិន​ចិន​នៅតែ​បន្តម​កស្វែងរក​ឪកាស​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា​ដដែល​ ដោយសារតែ​កម្ពុជា​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ ​និង​មាន​សក្តា​នុ​ពល​ខ្ពស់​ ហើយ​ទំហំ​ទឹកលុយ​វិញ​ក៏​ស្ថិតនៅ​ក្នុង​កម្រិតទាប​សម្រាប់​អ្នក​វិនិយោគ​ទាំងនោះ​ដែរ​ ហើយ​ស្ថានភាព​នេះ​ នៅតែ​បន្ត​រក្សា​ទៅមុខ​រហូត​ ដោយ​មិន​បក​ក្រោយ​នោះ​ទេ​។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចន​វត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ ​បាន​អះអាង​ដែរ​ថា​ រហូតមកដល់​ពេលនេះ​ ចរន្ត​នៃ​ការទិញ​-លក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ នៅតែ​ប្រព្រឹត្តិ​ទៅជា​ធម្ម​តាន​ដោយ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​។

លោក​បន្ត​ ​“ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ ក្នុងរយៈពេល​កន្លងមក​នេះ​ ក៏​មិន​ប៉ះពាល់​ដល់​ការទិញ​-លក់​អចលនទ្រព្យ​នោះ​ដែរ​ ហើយ​ស្រប​ពេល​ជាមួយគ្នា​នេះ​ក៏​មាន​ជនជាតិ​ចិន​ខ្លះ​ចូល​មក​ស្វែងរក​ឪកាស​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​”។

លោក​សុ​ខនី​មបាប​បន្ត​ថា​ ជាមួយគ្នា​នេះ​ដែរ​ការទិញ​-លក់​ពីសំណាក់​ជនជាតិ​ខ្មែរ​ដែល​កំពុង​រកស៊ី​ក្នុង​វិស័យ​នេះ​ច្រើន​ផង​ដែរ​ ហើយ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​នេះ​ ក៏​មានផល​ប៉ះពាល់​លើ​សេវាកម្ម​ជួល​ខ្លះ​ផង​ដែរ​ តែ​យ៉ាងណាក៏ដោយ​មិន​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here