រដ្ឋា​បាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​ថ្មើរជើង​ចំនួន២ទីតាំងនៅ​ពេល​ខាង​មុ​ខឆាប់​ៗនេះ

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រោយពី​ប្រកាស​គម្រោង​សាងសង់​ស្ពាន​ថ្មើរជើង​ចំនួន​ ២ទីតាំង​កន្លងមក​នេះ​ មកដល់ពេលនេះ​ រដ្ឋា​បាល​រាជរាជ​ភ្នំពេញ​បាន​ប្រកាស​បញ្ជាក់​ពី​គម្រោង​សាងសង់​ស្ពាន​ទាំងពីរ​នេះ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗខាងមុខ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ដល់​ប្រជាពលរដ្ឋ​អាជីវករ​ និង​សិក្សា​នុ​សិស្ស​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​រៀបចំ​សាងសង់​ស្ពាន​ថ្មើរជើង​ចំនួន​ ២ទីតាំង​ គឺ​នៅ​ភ្លើងស្តុប​សន្ធរ​ម៉ុ​ក និង​ភ្លើងស្តុប​ផ្សារដើមគរ​ សម្រាប់​សិស្សានុសិស្ស​ អាជីវករ​ និង​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ ។

លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​កាន់តែ​រីក​ចំរើន​ ទីក្រុង​កាន់តែ​ស៊ី​វី​ល័យ​! រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​តំបន់​នោះ​ប្រកបដោយ​សុវត្ថិភាព​។

លោក​អភិបាលក្រុង​មិនបាន​បញ្ជាក់​ពី​ទំហំ​តម្លៃ​លើ​ការ​ចំណាយ​លើ​គម្រោង​សាងសង់​ស្ពាន​អា​កាស​ថ្មើ​ជើង​ទាំងពីរ​នេះ​ និង​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​ តែ​យ៉ាងណាក៏ដោយ​នេះ​ គឺជា​ដំណឹង​ដ៏​គួរ​រីករាយ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ និង​ឧស្សាហ៍​ធ្វើដំណើរ​នៅ​តំបន់​ទាំងពីរ​គម្រោង​នេះ​។

បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​ មាន​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ ៣ ដែល​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ ២ស្ថិតនៅ​ផ្សារ​ជំ​ពូ​វន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ និង​មួយទៀត​ស្ថិត​រង្វង់​មូល​នាង​គង់​ហេង​ក្បែរ​វត្ត​ព្រះពុទ្ធ​មានបុណ្យ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here