Century21​ Family​ មាន​គោលដៅ​មាន​ពង្រីក​ភ្នាក់ងារ​ឲ្យបាន៥០០នាក់​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Century21​ Family​ មាន​គោលដៅ​ពង្រីក​ភ្នាក់ងារ​របស់​ខ្លួន​ឲ្យបាន៥០០នាក់​ និង​គ្រោង​ពង្រីក​ការិយាល័យ​ទៅកាន់​គ្រប់​រាជធានី​ ខេត្ត​ដើម្បី​ពង្រីក​សក្តា​នុ​ពល​របស់​ក្រុមហ៊ុន​ និង​ជំរុញ​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

ខេត្ត​ដែល​ក្រុមហ៊ុន​ស្វែងរក​ដៃគូ​សហការ​ទាំងនោះ​ រួមមាន​ ខេត្តកំពត​ ព្រះសីហនុ​ កែប​ កោះកុង​ ព្រះវិហារ​ ពោធិ​សាត់​ បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ ស្ទឹងត្រែង​ រតនៈ​គិរី​ មណ្ឌលគិរី​ ប៉ៃលិន​ កំពង់ធំ​ និង​កំពង់ឆ្នាំង​។

លោកស្រី​ Grace​ Rachny​ Fong​ នាយិកា​ក្រុមហ៊ុន​ Century​21​ Cambodia​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ខេត្ត​និ​មួយ​ៗសុទ្ឋ​តែ​មាន​សក្តា​នុ​ពល​ក្នុង​វិស័យ​អចលនទ្រព្យ​ ដោយសារ​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ នេះ​ជា​មូលហេតុ​ដែល​យើង​ស្វែងរក​ដៃគូ​សហការ​ ដើម្បី​ពង្រីក​ទីផ្សារ​ និង​មូលដ្ឋាន​នៃ​ការ​រីកចម្រើន​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោកស្រី​បន្ត​ថា​ “យើង​ត្រូវការ​រក​ដៃគូ​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ មាន​ឆន្ទៈ​ស្រលាញ់​វិស័យ​នេះ​ និង​មាន​ភាព​ស្មោះត្រង់​ ដើម្បី​ពង្រីក​ការ​រីកចម្រើន​ទាំងអស់គ្នា​ ដោយ​យើង​ឈរ​លើ​គោលការណ៍​ឈ្នះ​ ឈ្នះ​ជាមួយគ្នា​។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Century​21​ មាន​ការិយាល័យ​ចំនួន២២នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ជា​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ និង​ត្រូវ​បាន​នាំចូល​ Master​ Franchise​ មក​ពី​សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​កំពុង​ពង្រីក​ភ្នាក់ងារ​ទិញ​ លក់​ ជួល​ ឲ្យ​កើន​ដល់​ ៥០០នាក់​នា​ពេល​អនាគ​តឆាប់​ៗនេះ​។

សំរាប់​អ្នកមាន​បំណង​ចាប់​ឌៃ​គូ​សហការ​ជាមួយ​ Century​21​ សូម​ទា​ក់់​ទង​ជាមួយ​លោក​ Chy​ Meath​ តាមរយៈ​លេខទូរស័ព្ទ​ ០១៥​ ៣៧៧​ ៦៦៦​។

ជាមួយគ្នា​នេះ​លោក​គុយ​ វ៉ា​តប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន ​Century21​ Cambodia ​បាន​មានប្រសាសន៍​ថា​ យើង​ពិតជា​មាន​គោលដៅ​ពង្រីក​ភ្នាក់ងារ​របស់​យើង​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​ពង្រីក​ទីផ្សារ​ក៏ដូចជា​ជួយ​ដល់​វិស័យ​នេះ​ ព្រោះ​កាលណា​យើង​មាន​ភ្នាក់ងារ​កាន់តែ​ច្រើន​ ជាមួយនឹង​ជំនាញ​និង​ភាព​ស្មោះត្រង់​ យើង​នឹង​ទទួល​បាន​ជោគជ័យ​។

លោក​បន្ត​ថា​ “ទោះជា​មាន​វិបត្តិសេដ្ឋកិច្ច​ ក៏​យើង​ចង់​ឲ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ អ្នកជំនាញ​របស់​យើង​ដើរតួ​នាទី​ ដើម្បី​ទ្រោល​សភាពការណ៍​ឲ្យបាន​ល្អ​ និង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ក្នុង​ទីផ្សារ​របស់​យើង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here