ភូមិ​បាគង​ សហគមន៍​លំនៅ​ដ្ឋាន​ដ៏​ទំនើប​បែប​ថ្មី​ លើទឹក​ដី​ខេត្តសៀមរាប​

0

ដោយ​ ៖ រ៉ា​ណេត

សៀមរាប​ ៖ ភូមិ​បាគង​ គឺជា​ឈ្មោះ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​ដ៏​ទំនើប​ និង​ប្រណីតភាព​លើកដំបូង​គេ​នៅក្នុង​ខេត្តសៀមរាប​ ដែល​កំពុងតែ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន​ ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ក្រុង​សៀមរាប​។

ភូមិ​បាគង​ នឹង​ត្រូវ​បាន​ផុស​រូបរាង​នៅក្នុង​តំបន់​ដែល​មាន​សក្ដានុពល​ ដែល​ជាទី​តាំង​ពោរពេញ​ទៅ​ដោយ​ធម្មជាតិ​ មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​សមស្រប​ទៅ​នឹង​ការរស់នៅ​យ៉ាង​ល្អ​ប្រសើរ​។

គម្រោង​សំណង់​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ជា​សហគមន៍​ថ្មី​នៅ​លើទឹក​ដី​ខេត្តសៀមរាប​មួយ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​សរុប​ចំនួន​ ៤,៧ហិ​កតា​ មាន​លំនៅ​ដ្ឋាន​ចំនួន៣៥០ខ្នង​ ដែល​ស័ក្ដិសម​ទៅ​នឹង​ការ​ស្នាក់នៅ​ និង​ប្រកប​អាជីវកម្ម​នានា​។

ភូមិ​បាគង​ ក៏​ជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់​ ស្ថិតនៅ​ជិត​កណ្តាល​ទីប្រជុំជន​ ផ្តល់​ឱកាស​សម្រាប់​ការ​វិនិយោគ​បន្ត​ ដោយ​គ្រាន់តែ​ចំណាយពេល​ត្រឹម​ប្រមាណ​ជា​ ១០នាទី​ពី​ក្រុង​សៀមរាប​ ចំណាយពេល​ត្រឹមតែ១៥នាទី​ពី​ប្រាសាទអង្គរវត្ត​ និង​ប្រមាណ​ ៣០នាទី​ ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​តែប៉ុណ្ណោះ​ ។

អគ្គ​នាយ​កក្រុមហ៊ុន​ Pointer​ Property​ Co​, Ltd​ លោក​ ងួន​ ឆាយ​លាង​ បាន​មានប្រសាសន៍​ប្រាប់​កាលពី​ល្ងាច​ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០១៩​ ថា​ វត្តមាន​របស់​សហគមន៍​លំនៅ​ដ្ឋាន​បែប​ប្រណីតភាព​ ​ភូមិ​បាគង​ នឹង​ចូលរួម​ជួល​លើកកម្ពស់​សម្រស់​ខេត្ត​ទេសចរណ៍​សៀមរាប​ ក៏ដូចជា​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​ “ភូមិ​បាគង​ មិន​ត្រឹមតែ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​ដ៏​ស្រស់​ស្អាត​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ល្អ​ពិសេស​ក្នុង​តួនាទី​ជាទី​កន្លែង​ស្នាក់នៅ​ បណ្តុំ​អាហារដ្ឋាន​ សាលារៀន​ ផ្សារ​សហគមន៍​ និង​តំបន់​លំហែ​រកា​យក​ម្សាន្ត​ផង​ដែរ​”។

លោក​ ងួន​ ឆាយ​លាង​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “រចនា​បទ​នៃ​គម្រោង​ភូមិ​បាគង​ ត្រូវ​បាន​ស្ថាបនា​ឡើង​យ៉ាង​យកចិត្ត​ទុកដាក់​ពីសំណាក់​ក្រុម​អ្នកជំនាញ​ ដោយ​យកលំនាំ​នៃ​ការសាងសង់​លំនៅ​ដ្ឋាន​តាម​បែប​ភូមិ​បុរាណ​ខ្មែរ​ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​ និង​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​អ្នកជិតខាង​ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់​”។

លោក​បាន​បន្ត​ទៀត​ថា​ “គ្រប់ការ​សាងសង់​សុទ្ធតែ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅលើ​គុណភាព​ និង​ប្រកប​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ ដូចជា​មាន​ទីធ្លា​មុខ​ផ្ទះ​សម្រាប់​ជាទី​កន្លែង​ជួបជុំ​ ជជែកគ្នា​លេង​ជាមួយ​អ្នកជិតខាង​ដោយមាន​ម្លប់​ដ៏​ត្រជាក់​នៃ​ដើមឈើ​។ បន្ថែម​ពីនេះ​ ៥​ភាគរយ​នៃ​បរិវេណ​សរុប​ ត្រូវ​បាន​រៀបចំ​ជា​សួនច្បារ​ដែល​មាន​ចំនួន២២កន្លែង​ និង​ផ្លូវ​ដើរ​ប្រវែង៧គីឡូម៉ែត្រ​”។

លោក​បាន​បន្ត​ទៀត​ថា​ “អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​ ភូមិ​បាគង​ នឹង​សាងសង់​ស្ពាន​អាកាស​លើកដំបូង​នៅក្នុង​ខេត្តសៀមរាប​ ដែល​មាន​ប្រវែង​ប្រមាណ១០០ម៉ែត្រ​ សម្រាប់​ឆ្លងកាត់​ផ្លូវ៦០ម៉ែត្រ​ ដែល​វា​កាន់តែ​ជួយ​លើក​សោភ័ណភាព​ក្រុង​ និង​ខេត្តសៀមរាប​ទាំងមូល​”។

គម្រោង​លំនៅ​ដ្ឋាន​ ភូមិ​បាគង​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​លក់​ជា​បណ្តើរ​ៗហើយ​ ដែល​គិត​ត្រឹម​ពេលនេះ​បានសម្រេច​ប្រមាណ​ជិត២០ភាគរយ​ ខណៈ​ដែល​ការ​អភិវឌ្ឍ​ជិត​បញ្ចប់​ដំណាក់កាល​បុក​គ្រឹះ​សាងសង់​ទៅ​ហើយ​នោះ​។ គម្រោង​នេះ​នឹង​ត្រូវ​ចំណាយពេល​សាងសង់​ប្រមាណ​ជាង​មួយឆ្នាំ​ ពោល​គឺ​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​។

នៅក្នុង​គម្រោង​នេះ​ត្រូវ​បាន​បែងចែក​ជា​បណ្តុំ​លំនៅ​ដ្ឋាន​អាជីវកម្ម​មាន២ប្រភេទ​ សរុប​មាន​ចំនួន១០៥ល្វែង​ ​លំនៅ​ដ្ឋាន​បែប​វីឡា​មាន៣ប្រភេទ​ សរុប​ចំនួន២៤៥ខ្នង​ ផ្សរ​ទំនិញ​ដែល​ជា​បេះដូង​នៃ​សហគមន៍​ទាំងមូល​ ត្រូវ​បាន​សាងសង់​យ៉ាង​ល្អ​ប្រណីត​ស្ថិតនៅ​ជាន់ផ្ទាល់ដី​នៃ​អគារ​ចំណត​យានជំនិះ​កម្ពស់៥ជាន់​។

បន្ថែម​ពីនេះ​ ភូមិ​បាគង​ ក៏​មានការ​កសាង​ និង​រៀបចំ​ឱ្យ​មាន​សាលារៀន​ឯកជន​ផង​ដែរ​ ដែល​មាន​កម្ពស់​រហូតដល់៣ជាន់​ សម្រាប់​កុមារ​ចាប់ពី​ថ្នាក់​មត្តេយ្យ​ រហូតដល់​ថ្នាក់​ទី៦​ ។ ដោយឡែក​ រាល់​ការទិញ​លំនៅ​ដ្ឋាន​ពី​គម្រោង​ភូមិ​បាគង​ មាន​ច្រើន​ជម្រើស​ ដូចជា​ការ​បង់ប្រាក់​ផ្ដាច់​ បង់ប្រាក់៥០ភាគរយ​ ឬបង់​រំលោះ​រហូតដល់៩០ភាគរយ​ ជាមួយ​ធនាគារ​ដៃគូ​សហការ​ដែល​មាន​រយៈពេល​រហូតដល់២៥ឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here