ដោយគង់ សូរិយា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានបែបសហកម្មសិទ្ធិ Wealth Mansion បាននិងកំពុងសាងសង់ក្រោមទុនវិនិយោគ ប្រមាណ១២០លានដុល្លារអាមេរិក បាននិងកំពុងត្រៀមក្លាយជា Landmark មួយនៅតំបន់ជ្រោយចង្វារ។

ដោយគង់ សូរិយា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានបែបសហកម្មសិទ្ធិ Wealth Mansion បាននិងកំពុងសាងសង់ក្រោមទុនវិនិយោគ ប្រមាណ១២០លានដុល្លារអាមេរិក បាននិងកំពុងត្រៀមក្លាយជា Landmark មួយនៅតំបន់ជ្រោយចង្វារ។

គំរោងនេះបាននិងកំពុងសាងសង់យ៉ាងសកម្ម ដែលនឹងបញ្ចប់់នៅឆ្នាំ២០២១ខាងមុខនេះ ជាមួយនឹងអាគារកំពស់ ៤៥ជាន់ ដែលរួមបញ្ចួលនូវផ្សារ កន្លែងហាត់ប្រាណ សណ្ឋាគារ និងលំនៅដ្ឋានបែបសហកម្មសិទ្ឋ។
លោក Alex Liang ប្រធានផ្នែកលក់និងទីផ្សារនៃគំរោង Wealth Mansion ដែលវិនិយោគដោយក្រុមហ៊ុនEverhealth International Investment And Development Co, Ltd បានមានប្រសាសន៍ឲ្យដឹង នៅការិយាល័យរបស់ក្រុមហ៊ុនកាលពីចុងសប្តាហ៍មុនថាតំបន់ជ្រោយចង្វារ ជាទីតាំងមានភូមិសាស្រ្តល្អ ដោយមានទន្លេរព័ទ្ឋជុំវិញ និងមានលក្ខខ័ ណ្ឌអាកាសធាតុល្អប្រសើរ ហើយទីផ្សារអចលនទ្រព្យនៅកម្ពុជាពិសេសក្រុងភ្នំពេញកំពុងមានភាពរីកចម្រើន។
លោកបន្តថា “នេះជាហេតុផលដែលយើងវិនិយោគនៅទីនេះ ដែល Wealth Mansion នឹងក្លាយជា Landmark មួយសំរាប់តំបន់នេះ”។ លោកបន្តថា “វានឹងត្រូវប្រើប្រាស់ចម្រុះ រួមមាន សេវាកម្មអាផាតម៉ិនប្រណីត សណ្ឋាគារ និងសេវាកម្មបំរើឲ្យអ្នករស់នៅក្នុងគំរោងនេះមានផាសុខភាព និងប្រកបដោយទំនុកចិត្ត”។
ដោយគិតគូពីផាសុខភាព ផលចំណេញ និងផលប្រយោជន៍ជាច្រើនទៀតដល់អតិថិជន Wealth Mansion ដែលមានកំពស់៤៥ជាន់ មានផ្ទះចំនួន១១៨៤យូនីត ដោយមានចំណតយានយន្តក្រោមដីចំនួន២ជាន់ និងបន្តរហូតដល់ជាន់ទី៥ ហើយចាប់ពីជាន់ទី៦ដល់ជាន់ទី៨ជាការិយាល័យ និងចាប់ពីជាន់ទី៩ ដល់ជាន់ទី៣៦ជាខុនដូ ហើយចាប់ពីជាន់ទី៣៦ឡើងទៅជាសណ្ឋាគារប្រណីតលំដាប់អន្តរជាតិ។

លោក Alex Liang បានបន្តថា ជាមួយនឹងទស្សនទានវិជ្ជមានចំពោះមុខ យើងបាននិងកំពុងមើលឃើញនូវនិន្នាការ ផ្លាស់ប្តូរបែបផែនជីវិតរបស់ប្រជាជនកម្ពុជា ដូចប្រជាជននៅតាមបណ្តាប្រទេសក្នុងតំបន់ ដែលពួកគេនឹងផ្លាស់ប្តូរមករស់នៅតាមខុនដូកាន់តែច្រើននាពេលអនាគត ដោយសារការរស់នៅខុនដូចំណេញពេលវេលា សេដ្ឋកិច្ច និងបែបផែនជីវិតប្រកបដោយភាពស៊ីវិល័យថ្មីមួយសំរាប់ជីវិត។
គម្រោងនេះបាននិងកំពុងដាក់លក់ក្នុងតម្លៃសមរម្យ ដោយមួយម៉ែត្រការ៉េមានតម្លៃប្រមាណ២០០០ដុល្លារអាមេរិក និងបើគិតជាយូនីតមានតម្លៃជាង១២ម៉ឺនដុល្លារអាមេរិកក្នុងមួយយូនីត។
លោក Alex Liang បានបន្តឲ្យដឹងទៀតថា ជាមួយនឹងការផ្លាស់ប្តូរបែបបទជីវិតរបស់ប្រជាជនកម្ពុជាកាន់តែកើនឡើង ទើបក្រុមហ៊ុនផ្តោតលើការលក់សំរាប់ទីផ្សារក្នុងស្រុកនិងនៅបរទេសជាមួយគ្នា ដើម្បីភាពជោគជ័យរបស់គំរោងនេះ ហើយយើងបាននិងកំពុងមើលឃើញទំនោមួយកំពុងកើតឡើងនៅទីនេះ គឺអ្នកវិនិយោគកាន់តែច្រើនបានងាកមកកាន់ក្រុងភ្នំពេញ ជាជាងបណ្តាខេត្តមួយចំនួន ដោយសារវាជារាជធានីរបស់ប្រទេស។
លោកបន្តថា “នាពេលអនាគតចំនួនខុនដូ ដែលផ្គត់ផ្គង់ចូលទីផ្សារកើនឡើង ដែលធ្វើឲ្យតម្លៃជួលអាចប្រឈមនឹងការធ្លាក់ចុះបន្តិច ប៉ុន្តែសំរាប់គំរោងអភិវឌ្ឍន៍បែបប្រណីតភាពដូចជា Wealth Mansionនឹងមិនជួបបញ្ហាប្រឈមបែបនេះទេ”។ លោកបន្តថា “តំបន់CBDមិនប្រឈមនឹងបញ្ហាលើការជួល និងតម្លៃទេ ហើយនិន្នាការនេះមានជាទូទៅនៅតាមបណ្តាប្រទេសនានា ហើយក្រុងភ្នំពេញកំពុងដើរតាមលំអាននេះ”។
គំរោង Wealth Mansion ស្ថិតនៅលើផ្លូវទន្លេសាប (ផ្លូវភ្លោះចូលទៅសណ្ឋាគារសុខា) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សំរាប់អតិថិជនចាប់អារម្មណ៍ទិញ ឬសាកសួរព៌តមានពីគំរោងលំដាប់ផ្កាយ៥នេះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៣១ ៦៦៦៦ ៩៦៦, ០៦០ ២៩៩ ៨៨៨៕

