ឧទ្យាន​ព្រៃ​ត្រូពិក​ដ៏​ធំ​របស់​កម្ពុជា​នឹង​បង្ហាញ​វត្តមាន​នៅ​ទីក្រុង​ Valencia​ នៃ​ប្រទេស​អេ​ស្បាញ​

0

ដោយ​ ប៊ី​

អេ​ស្បា​ញៈ​ ឧទ្យាន​ផ្សងព្រេង​បែប​ព្រៃ​ត្រូពិក​ថ្មី​ ត្រូវ​បាន​ផ្តល់​ការ​អនុ​ញាត្តិ​ដោយ​អភិបាលក្រុង​ Valencia​ លោក​ Joan​ Rib​ó ខណៈ​ឧទ្យាន​នេះ​នឹង​ត្រូវ​បាន​សាងសង់​ជាផ្នែក​មួយ​នៃ​បរិវេណ​ Bioparc​ ដែល​បាន​បង្កើត​រួចហើយ​ ហើយនឹង​ទទួលការ​បំផុសគំនិត​ពី​ព្រៃស្រោង​នៅ​កម្ពុជា​។

គម្រោង​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយក្រុម​ហ៊ុន​ Rain​ Forest​ ដែល​គ្រប់គ្រង​ឧទ្យាន​ ​ដោយមាន​គោលបំណង​ នាំ​យក​រុក្ខជាតិ​ខៀវស្រងាត់​ និង​ប្រាសាទ​អង្គរ​ទៅកាន់​ឆ្នេរ​មេឌីទែរ៉ាណេ​របស់​អេស្ប៉ាញ​។

ប្រធាន​ក្រុមហ៊ុន​ Rain​ Forest​ លោក​Jos​é Maldonado​ បាន​មានប្រសាសន៍​ថា​ គម្រោង​នេះ​នឹង​ត្រូវ​រៀបចំឡើង​ ដើម្បី​ឱ្យ​មាន​លក្ខណៈ​“ ធម្មជាតិ​” ដែល​មាន​អគារ​បុរាណ​ដូចជា​ប្រា​សា​ទល្បីៗ​នៅ​កម្ពុជា​។

លោក​ Ribo​ បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​សំ​ណើរ​ ដែល​បាន​ផ្តល់​ឱ្យ​ដោយក្រុម​ហ៊ុន​ ហើយ​ជឿជាក់​ថា​ វា​នឹងជា​ជំ​ហ៊ាន​ដ៏​សំខាន់​ ឆ្ពោះទៅ​រក​ការ​ពន្លឿន​នូវ​ភាព​ទាក់ទាញ​សម្រាប់​ក្រុម​គ្រួសារ​ និង​យុវជន​នៅក្នុង​ទីក្រុង​នេះ​។

លោក​អភិបាលក្រុង​បាន​ផ្តល់​ការធានា​ថា​ ឥឡូវនេះ​គម្រោង​នឹង​ចាប់ផ្តើម​ទៅមុខ​យ៉ាង​ពេញលេញ​ ដើម្បី​បន្ថែម​នៅ​តំបន់​ Parque​ de​ Cabecera​ នៃ​តំបន់​ទីក្រុង​ Valencia​។

លោក​ Maldonado​ បាន​បញ្ជាក់​ជាថ្មី​នូវ​គោលបំណង​សំខាន់​ នៃ​ឧទ្យាន​នេះ​គឺ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ សម្រាប់​ប្រជាជន​ទីក្រុង​ទាំង​បរិស្ថាន​ និង​វប្បធម៌​ទេ​ ប៉ុន្តែ​វា​ក៏​ត្រូវ​មាន​ហិរញ្ញវត្ថុ​ផង​ដែរ​ ពីព្រោះ​គម្រោង​ទាំងមូល​ នឹង​មានការ​វិនិយោគឯកជន​ចំនួន២៥លាន​ផោន​។

រដ្ឋាភិបាល​មូលដ្ឋាន​បាន​ផ្តល់​ការធានា​ ដល់​ប្រជាកសិករ​ដែល​មាន​ដី​ព័ទ្ធជុំវិញ​ដី​ទំហំ ៤ហិ​កតា​ ដែល​ដី​ឡូត៍​របស់​ពួកគេ​ នឹង​ត្រូវ​បាន​ស្តារ​ឡើងវិញ​ ដើម្បី​ប្រើប្រាស់​ពេញលេញ​ នៅពេល​ការសាងសង់​បាន​បញ្ចប់​ ហើយ​ការ​រំខាន​នានា​នឹង​ត្រូវ​រក្សាទុក​ក្នុង​កម្រិត​អប្បបរមា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here