លោក​ឧកញ៉ា​សៀ​ រិទ្ធី​៖ ឆ្នាំ២០២០តម្រូវការ​ខុន​ដូ​នឹង​បន្ត​កើនឡើង​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ គម្រោង​សាងសង់​សំណង់​អាគារ​ខុន​ដូ​ធំ​ជាច្រើន​ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​គេ​គត់​សម្គាល់​ឃើញថា​ កំពុងតែ​មាន​សកម្មភាព​យ៉ាងសកម្ម​ ដើម្បី​បញ្ចប់​ទៅតាម​គម្រោង​ផែនការ​ និង​ដាក់​ចូល​ទៅ​ក្នុង​ទីផ្សារ​ ស្រប​ពេល​ដែល​មានការ​រំពឹង​ថា​ តម្រូវការ​ប្រើប្រាស់​នៅ​ឆ្នាំក្រោយ​នេះ​នឹង​មានការ​កើនឡើង​។

លោក​ឧកញ៉ា​សៀ​ រិទ្ធី​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន ​World​ Bridge​ Land​ Group​ បាន​មានប្រសាសន៍​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ គម្រោ​ងធំៗ​ដែល​កំពុងតែ​ដំណើរការ​សាងសង់​នៅពេល​បច្ចុប្បន្ន​នេះ​ គេ​មិនមែន​ចេះតែ​ធ្វើ​ទាំង​ភាព​ប្រថុយប្រថាន​នោះ​ទេ​។ ចាប់ពី​ឆ្នាំក្រោយ​ទៅ​កម្ពុជា​ ត្រូវការ​កន្លែង​ស្នាក់នៅ​រាប់​ម៉ឺន​កន្លែង​ ប៉ុន្តែ​គិត​ត្រឹម​ដំណាច់ឆ្នាំ​នេះ​ ខុន​ដូ​ទើបតែ​បាន​ប្រមាណ៣ម៉ឺន​បន្ទប់​តែប៉ុណ្ណោះ​ (ឆ្នាំ២០១៩​ មានការ​ដាក់​ទីផ្សារ​ចំនួន១៧០០០បន្ទប់​) ដូច្នេះ​ចំនួន​នៃ​ការ​ផ្គត់ផ្គង់​ នៅ​មិនទាន់​គ្រប់​តម្រូវការ​នៅឡើយ​នោះ​ទេ​។

លោក​បន្ត​ថា​ “ គេ ​(វិនិយោគិន​) ធ្វើ​គឺ​ទាល់តែ​គេស​ម្លឹង​ឃើញ​ពី​ផលប្រយោជន៍​ ខ្ញុំ​និយាយ​តែ​តម្រូវការ​នៃ​វិស័យ​ខុន​ដូ​ ដែល​ប្រមាណ៧០ភាគរយ​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ចិន​”។

លោក​សៀ​ រិទ្ឋី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ការ​វិនិយោគ​ និង​អភិវឌ្ឍ​ទៅលើ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា​ ភាគច្រើន​គឺជា​ក្រុមហ៊ុន​ចិន​ ដែល​ពួកគេ​សម្លឹងឃើញ​ទីផ្សារ​ក្រៅ​ស្រុក​ ជាពិសេស​មក​ពី​ប្រទេស​ចិន​ ដែល​គ្រាន់តែ​ខេត្ត​មួយ​របស់​ប្រទេស​ចិន​មាន​ចំនួន​ប្រជាជន​ច្រើនជាង​ចំនួន​ប្រជាជន​នៅ​កម្ពុជា​ទៅទៀត​ ហើយ​ពួកគេ​ភាគច្រើន​យល់​ពី​ការរស់នៅ​ក្នុង​អគារ​ខុន​ដូរ​ស្រាប់​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “សម្រាប់​សាងសង់​និង​អភិវឌ្ឍ​របស់ខ្ញុំ​ គឺ​ខ្ញុំ​ពឹងផ្អែក​ទៅលើ​ទីផ្សារ​កម្ពុជា​ ខ្ញុំ​មាន​ទីផ្សារ​របស់ខ្ញុំ​ ដូច្នេះ​គ្រប់​អ្នក​អភិ​វឌ្ឍ​ធំៗ​គឺ​គេ​មាន​ទីផ្សារ​របស់​ពួកគេ​ទាំងអស់​”។ លោក​បន្ត​ថា​ “ទីផ្សារ​នេះ​ក៏​អាស្រ័យ​លើ​យុទ្ធសាស្ត្រ​នៃ​ការ​ធ្វើស​មា​ហរ​ណកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​បន្ទាប់​នេះ​ នឹង​មាន​កំណើន​ក្រុមហ៊ុន​អន្តរជាតិ​នានា​ចូល​មក​វិនិយោគ​ សហការ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ ដែល​ជំរុញ​ឱ្យ​មាន​តម្រូវការ​លើ​ការ​ស្នាក់នៅ​ និង​តម្រូវការ​ជួល​អគារ​មានការ​កើនឡើង​”។

យោង​តាម​ទិន្នន័យ​ចុងក្រោយ​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​បង្ហាញថា​ នៅ​រាជធានី​ភ្នំពេញ​ មាន​គម្រោង​ខុន​ដូ​ចំនួន៩ដែល​ស្មើនឹង ៥​,១៤០យូនី​ត បាន​ដាក់​ដំណើរការ​ក្នុង​ត្រីមាស​ទី៣ឆ្នាំ២០១៩​ ជា​ចំនួន​កើនឡើង​ខ្ពស់​ធៀប​នឹង​ត្រី​មា​សមុនៗ​។

របាយការណ៍​ដដែល​បាន​បង្ហាញថា​ ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន៥៨០០យូនី​ត ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ត្រឹម​ត្រីមាស​ទី៣​។ គំរោង​ខុន​ដូ​ដែល​បាន​ដាក់​ដំណើរការ​គម្រោង​ថ្មី​ ភាគច្រើន​ស្ថិតនៅ​ក្នុង​ខណ្ឌចំការមន​ និង​ជ្រោយ​ចង្វា​រ ដែល​ស្មើនឹង៤៤ភាគរយ​ និង៤០ភាគរយ​នៃ​យូនី​តថ្មី​ ដែល​ទើបនឹង​ចាប់ផ្តើម​ដំណើរ​លក់​។ ភាគច្រើន​នៃ​ខុន​ដូ​ដែល​បាន​ចាប់ផ្តើម​ដំណើរ​លក់​ថ្មី​ ត្រូវ​បាន​ដាក់​នៅ​តម្លៃ​កណ្តាល​ ដែល​បាន​ដាក់​ដំណើរការ​លក់​បាន​គ្រប​ដណ្តប់៥២ភាគរយ​ ដែល​ស្មើនឹង​ប្រមាណ២៧០០យូនី​ត។

បន្ទាប់មក​ខុន​ដូ​ ដែល​មានតម្លៃ​ខ្ពស់​ និង​តម្លៃ​សមរម្យ​ដែល​តំណាង​ឱ្យ៣២ភាគរយ​ និង១៦ភាគរយ​។ ការ​ផ្គត់ផ្គង់​កើនឡើង​ត្រឹមតែ៥​,១ភាគរយ​ ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​ស្មើនឹង​ប្រមាណ ១៧​,៥១០យូនី​ត។ អាគារ​សហ​កម្ម​សិទ្ឋ​ចំនួន៣​ ដែល​ស្មើនឹង​ប្រមាណ៨៥០យូនី​តត្រូវ​បាន​បញ្ចប់​នៅក្នុង​គម្រោង​ស្តារ​ស៊ី​ធី​៕

អានអត្ថបទ៖ ឧកញ៉ា​សៀ​ រិទ្ធី​ ប្រាប់​ពី​គន្លឹះ​ទិញ​អចលនទ្រព្យ​កុំឱ្យ​ជាប់​គាំង​

LEAVE A REPLY

Please enter your comment!
Please enter your name here