ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជីប ម៉ុង លែនបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់គម្រោងថ្មីដ៏ធំអស្ចារ្យមួយទៀតគឺផាក លែន៥០ម៉ែត្រ នាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជីប ម៉ុង លែនបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់គម្រោងថ្មីដ៏ធំអស្ចារ្យមួយទៀតគឺផាក លែន៥០ម៉ែត្រ នាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ដែលបានចែកជូនដល់អ្នកសារព័ត៌មាននៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះឱ្យដឹង ថាគម្រោង ផាក លែន ៥០ម៉ែត្រ នឹងសាងសង់លំនៅដ្ឋានប្រណិតៗជាច្រើនប្រភេទ ដូចជា វីឡាឃ្វីន វីឡាឃ្វីន អេ វីឡាភ្លោះ វីឡាកូនកាត់អេ និង លំនៅឋានថ្មី ៣ ប្រភេទគឺ៖ វីឡាឃ្វីន ប៊ី ហ្សប ហៅស៍ អេ I និង ហ្សប ហៅស៍ អេ II។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ក្នុងបរិវេណគម្រោង ក៏នឹងមានក្លឹបហាត់ប្រាណ អាងហែលទឹក សួនកុមារ សួនច្បារបៃតង អមទៅដោយផ្លូវថ្នល់ធំទូលាយខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរ និងតភ្ជាប់ទៅកាន់ ផ្លូវធំៗជុំវិញគម្រោង ដែលការណ៍នេះកាន់តែផ្តល់ភាពងាយស្រួលដល់ការរស់នៅបែបស៊ីវិល័យ ទាន់សម័យរបស់អតិថិជន។
ផ្សារទំនើប ជីប ម៉ុង ដ៏ធំនិងប្រណិតមួយ ក៏នឹងត្រូវបានសាងសង់ក្នុងគម្រោង ផាក លែន៥០ម៉ែត្រនេះផងដែរ ដើម្បីបម្រើតម្រូវការអតិថិជនដែលនឹងរស់នៅក្នុងគម្រោងនេះ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ដ៏ពោរពេញដោយសក្តានុពលនេះផងដែរ។
គម្រោងផាក លែន៥០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ដែលជាផ្លូវក្រវាត់ក្រុងទី២ កែងជាមួយផ្លូវ៣០ម៉ែត្រ (ផ្លូវព្រៃស) ស្ថិតក្នុងតំបន់ចំការដូងដែលជាទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ច និង មានការសន្ទុះអភិវឌ្ឍន៏ខ្លាំង។
គម្រោងនេះ មានចង្ងាយត្រឹមតែ៣នាទីប៉ុណ្ណោះពីផ្សារចំការដូង ១០នាទីពីផ្សារទំនើប ជីប ម៉ុង ៦០ម៉ែត្រ និងផ្សារទំនើប AEON III និង ១៥ នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១។

សព្វថ្ងៃក្រុមហ៊ុនដ៏ធំមួយនេះ មានគម្រោងធំៗសរុបចំនួន១០ គឺ លែនម៉ាក ២៧១, លែនម៉ាក ៦០ ម៉ែត្រ, ផាក លែន សែន សុខ, ផាក លែន ៥៩៨, ផាក លែន ធីខេ, ផាក លែន ៦អា, ផាក លែន ខុនដូ ធីខេ, លែន រីច ចំការដូង, ផាក លែន ៥០ម៉ែត្រ និង ហ្រ្គេនភ្នំពេញ ដែលសុទ្ឋស្ថិតនៅទីតាំងដែលមានសក្តានុពលខ្ពស់។

គម្រោងផាក លែន៥០ម៉ែត្រ នឹងធ្វើការបើកលក់ជាផ្លូវការទៅកាន់អតិថិជនរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ៕
