ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ នឹង​ចូលខ្លួន​មកកាន់​ទីផ្សារ​កម្ពុជា​នៅដើម​ឆ្នាំ២០២០​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​មួយទៀត​នឹង​ឈាន​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​នៅដើម​ឆ្នាំ២០២០ខាងមុខនេះ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​សិក្សា​ទៅលើ​សក្ដានុពល​នៃ​ភាព​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច​ សង្គម​ ជាពិសេស​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ។

ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​ និង​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ ដែល​នឹង​ចូលខ្លួន​មកកាន់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នៅ​ត្រឹម​ដើមឆ្នាំ២០២០ឆាប់​ៗខាងមុខនេះ​ មានឈ្មោះ​ថា​ Coldwell​ Banker​ Cambodia​ ។ ក្រុមហ៊ុន​មួយ​នេះ​ ត្រូវ​បាន​ពិភព​អចលនទ្រព្យ​នៅ​ទូទាំង​ពិភពលោក​ទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​ជំនាញ​ និង​មាន​កិត្តិស័ព្ទ​ល្បីល្បាញ​យ៉ាង​ទូលាយ​ ជាមួយនឹង​ការបង្កើត​ការិយាល័យ​តំណាង​ក្រុមហ៊ុន​នៅ៤៥ប្រទេស​ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មាន​ប្រសាសន៍​ថា​ គិត​មកដល់ពេលនេះ​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Coldwell​ Banker​ មាន​អាយុកាល​ ១១៣ឆ្នាំ​ហើយ​ ដោយមាន​ទី​ស្នាក់​កណ្តាល​នៅ​សហរដ្ឋអាមេរិក​ និង​ជាប់​លំដាប់​លេខរៀង​ទី៣នៅ​លើ​ពិភពលោក​ បន្ទាប់ពី​ក្រុមហ៊ុន​ Century21​ ។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ការ​បង្ហាញ​វត្តមាន​របស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ​ គឺជា​ដៃគូ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ Century21​ Cambodia​ ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ធានា​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​ដែល​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​ផ្នែក​គ្រប់គ្រង​អគារ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​នៅក្នុង​ប្រទេស​មួយ​នេះ​”។

លោក​បាន​បញ្ជាក់​ពី​ហេតុផល​សំខាន់​ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​អាមេរិក​មួយ​នេះ​សម្រេចចិត្ត​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​ថា​ “ កត្តា​សុខ​សន្តិភាព​បាន​ធ្វើអោយ​កម្ពុជា​ មាន​អំណោយផល​យ៉ាង​ល្អ​ក្នុង​កា​រវិនោ​យោគ​ ជាពិសេស​ទៅលើ​ វិស័យ​អចលនទ្រព្យ​។ជាក់ស្តែង​សំណង់​អាគារ​ទាំង​រដ្ឋ​ និង​ឯកជន​បាន​និង​កំពុង​រីកចម្រើន​កាន់តែ​ខ្លាំង​ មិនចាញ់​គ្នា​នោះ​ទេ​។ លោកស្រី​បន្ត​ថា​ ជាមួយ​នឹង​កំនើ​ននៃ​ការ​វិនិយោគ​ពី​អន្តរជាតិ​ បាន​ធ្វើឲ្យ​ទីផ្សារ​នេះ​កាន់តែ​មានទំនុក​ចិត្ត​ ហើយ​យើង​បាន​និង​កំពុង​ពង្រីក​ទីផ្សារ​ទៅកាន់​អន្តរជាតិ​ផង​ដែរ​។ ទាំងអស់​នេះ​ហើយដែល​ជា​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ការសម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​អន្តរជាតិ​ចូល​មក​បង្ហាញខ្លួន​”។

លោកស្រី​បាន​បញ្ជាក់​ថា​ “ក្រុមហ៊ុន​ Century21​ Cambodia​ ពិតជា​មាន​មោទនភាព​ខ្ពស់​ដែល​បាន​ចាប់ដៃ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ Coldwell​ Banker​ ហើយ​យើង​ជឿជាក់​ថា​ ក្រោម​កិច្ចសហការ​គ្នា​ជា​ដៃគូ​នៅពេល​ខាងមុខនេះ​ ពិតជា​នឹង​ទទួល​បាន​ភាពល្អ​ប្រសើរ​ និង​ជោគជ័យ​នៅ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

បច្ចុប្បន្ន​នេះ​ នៅក្នុង​តំបន់​អាស៊ាន​ វត្តមាន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​លំដាប់​ពិភពលោក​ Coldwell​ Banker​ បាន​ដាក់​ការិយាល័យ​នៅក្នុង​ប្រទេស​ថៃ​ ជប៉ុន​ សាំងហ្គាពួរ​ ចិន​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ទី៤៥​ ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ លោកស្រី​ អាន​ សុធី​តា​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​វត្តមាន​ថ្មី​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​មកកាន់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ ដែល​កាន់តែ​ជួយ​ជំរុញ​ និង​បង្កើន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ការ​មកដល់​នៃ​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ គឺជា​សញ្ញា​ដែល​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ហើយ​អាច​ចូលរួម​ជួយ​ពង្រឹង​វិស័យ​មួយ​នេះ​កាន់តែ​រឹងមាំ​តាមរយៈ​ការប្រកួត​ប្រជែង​គ្នា​ បង្កើន​គុណភាព​ ទំនុកចិត្ត​ រួម​ជាមួយនឹង​ការ​បង្កើន​ជំនាញ​ក្នុង​វិស័យ​មួយ​នេះ​កាន់តែ​ល្អ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here