ក្រុមហ៊ុន​ Big​ C គ្រោង​ពង្រីក​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប​

0
ក្រុមហ៊ុន​ Big​ C គ្រោង​ពង្រីក​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប​
ក្រុមហ៊ុន​ Big​ C គ្រោង​ពង្រីក​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Big​ C Super Center​ គ្រោង​នឹង​បើក​ផ្សារ​ទំនើប​ Big C​ ចំនួន៥ ឬ ៦ នៅ​ភ្នំពេញ​ និង​សៀមរាប​ក្នុងរយៈពេល ២ឆ្នាំខាងមុខ​ ខណៈ​ខ្លួន​នឹង​ចំណាយ​ថវិកា​ចំនួន​ ៦,៥ពាន់​លាន​បាត​នៅ​ឆ្នាំក្រោយ​ សម្រាប់​ការពង្រីក​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។

ក្រុមហ៊ុន​ Big​ C គ្រោង​ពង្រីក​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប​

លោក​ Gary​ Hardy​ ប្រធាន​ផ្នែក​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ សម្រាប់​ប្រតិបត្តិ​ការអន្តរជាតិ​បាន​បាន​ថ្លែង​ ក្នុង​សេចក្តី​រាយការណ៍​ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ កាលពី​ម្សិល​ មិញ​ថា​ ក្រុមហ៊ុន​បាន​បើក​ការ​សម្ពោធ​ផ្សារ​ទំនើប ​Big​ C ប៉ោយប៉ែត​ ហើយ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ពង្រីក​អាជីវកម្ម​ជាច្រើន​នៅ​កម្ពុជា​ និង​បង្កើត​ការងារ​ចំនួន ១​,២០០​ កន្លែង​ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ​។

លោក​បាន​បន្ត​ថា​ “ក្រុមហ៊ុន​គ្រោង​នឹង​បើក​ផ្សារ​ទំនើប​ Big​ C ៥ ឬ ៦កន្លែងនៅ​ភ្នំពេញ​ និង​សៀមរាប​ក្នុងរយៈ ពេល២ឆ្នាំ ខាងមុខ​”។

លោក​ Aswin​ បាន​មានប្រសាសន៍​ថា​ “ចាប់ពី​ឆ្នាំក្រោយ​យើង​នឹង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ ដើម្បី​ពង្រីក​អាជីវកម្ម​លក់រាយ​របស់​យើង​នៅ​ក្រៅប្រទេស​ ដោយ​ផ្តោត​លើ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ​”។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ មានការ​កើនឡើង​យ៉ាង​ខ្លាំង៧ភាគរយ​ ក្នុង​មួយឆ្នាំ​ជាមធ្យម​ក្នុងរយៈពេល៥ឆ្នាំ​កន្លងមក​ ហើយ​អំណាច​នៃ​ការទិញ​ក្នុងចំណោម​ប្រជាជន​ ក្នុង​ស្រុក​កំពុងតែ​កើនឡើង​។ ផ្សារ​ទំនើប​ Big​ C ប៉ោយប៉ែត​ គឺជា​ផ្សារ​ដំបូង​គេ​របស់​យើង​នៅ​កម្ពុជា​។

លោក​បន្ត​ថា​ ក្រុមហ៊ុន​បាន​វិនិយោគ៣០០លាន​បាត​ ដើម្បី​សាងសង់​ Big​ C Poipet​ លើ​ផ្ទៃដី​ទំហំ២០រ៉ៃ​។ផ្សារ​ទំនើប​មាន​ទំហំ៨​,០០០ម៉ែត្រការ៉េ​ ដែល​មានផ្ទៃ​ដី​លក់ ៣​,០០០​ ម៉ែត្រការ៉េ​ និង​មាន​ទំហំ​ជួល៥​,០០០​ ម៉ែត្រការ៉េ​។

រាល់​ទីធ្លា​ទាំងអស់​ត្រូវ​បាន​ជួល​ដោយ​សហគ្រិន​ថៃ​ និង​ក្នុង​ស្រុក​ មក​ពី​វិស័យ​ជាច្រើន​ រួមមាន​ រោងភាពយន្ត​ Major​ Cineplex​ ដែល​ជា​ប្រតិបត្តិ​ករ​រោងកុន​ធំ​បំផុត​របស់​ថៃ​។

លោក​ Hardy​ រំពឹង​ថា​នឹង​លក់​បាន២៥០លាន​បាត​ ពីសា​ខា ​Big​ C Poipet​ ក្នុង​ឆ្នាំ​ដំបូង​នៃ​ប្រតិបត្តិ​ការ​ ហើយ​រំពឹង​ថា​នឹង​មាន​កំណើន​ប្រចាំឆ្នាំ​ ជាមធ្យម៥​ និង៦ភាគរយ​នា​ពេល​អនាគត​។

ក្រុមហ៊ុន​ Big​ C គ្រោង​ពង្រីក​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប​

នៅ​ឆ្នាំ​ ២០១៩​ Big​ C ប្រតិបត្តិ​ការ​ផ្សារ​ទំនើប​ធំៗ​ចំនួន១៥៣ផ្សារ​ ផ្សារ​ Big​ C ខ្នាត​មធ្យម៦៣​ កន្លែង​ និង​ហាង​Big​ Mini​ C ចំនួន១​,០១៨​ ដែល​មានផ្ទៃ​ដី៩០០​,០០០​ ម៉ែត្រការ៉េ​។ ការ​លក់​របស់​ Big​ C មាន​ចំនួន​សរុប១៤០ពាន់​លាន​បាត​ កាលពី​ឆ្នាំ២០១៨​ ហើយ​រំពឹង​ថា​នឹង​កើនឡើង៥ភាគរយ​នៅ​ឆ្នាំនេះ​៕

អានអត្ថបទ៖ ផ្សារ​ទំនើប​ធំៗ​ចំនួន៣​ មក​ពី​ប្រទេស​ថៃ​ នឹង​បង្ហាញខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​

LEAVE A REPLY

Please enter your comment!
Please enter your name here