ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចេញប័ណ្ណកម្មសិទ្ធិដី បានចំនួន៥,៥៧១,៤២២បណ្ណ ស្មើនឹងប្រមាណ៧៩,៥៩ភាគរយនៃក្បាលដីសរុប ដែលប៉ាន់ស្មានប្រមាណ៧លានក្បាលដី។

ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចេញប័ណ្ណកម្មសិទ្ធិដី បានចំនួន៥,៥៧១,៤២២បណ្ណ ស្មើនឹងប្រមាណ៧៩,៥៩ភាគរយនៃក្បាលដីសរុប ដែលប៉ាន់ស្មានប្រមាណ៧លានក្បាលដី។

ការចុះបញ្ជីដីធ្លី នឹងផ្តល់ដល់កម្មសិទ្ធិករនូវសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើដីនោះ។ ការផ្តល់បណ្ណកម្មសិទ្ធិ(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ជូនប្រជាពលរដ្ឋ នឹងចូលរួមធានាសុវត្ថិភាពនៃការកាន់កាប់ដី បញ្ចៀសវិវាទ លើកតម្លៃសេដ្ឋកិច្ចនៃដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។
សរុបលទ្ធផល ពីពេលចាប់ផ្តើមអនុវត្តដល់ត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងចេញបណ្ណកម្មសិទ្ធិដីបានចំនួន៥,៥៧១,៤២២បណ្ណ ស្មើនឹង៧៩,៥៩% នៃក្បាលដីប៉ាន់ស្មាន៧លានក្បាលដី ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបានជិត៥លានបណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួនជាង៤,៦លានបណ្ណ (ក្នុងនោះតាមបទបញ្ជាលេខ០១បប បានចំនួន៦៤២ ៦០៣បណ្ណ សម្បទាដីសង្គមកិច្ចបានចំនួន៦ ៥០៤បណ្ណ) និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន៦១៧ ៤៤៣បណ្ណ (ដីរដ្ឋបាន១ ៨៥៤បណ្ណ ទំហំ៧៧៨,៧២៥ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន៦១៤ ,៧៧០បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិច បាន៣០សហគមន៍ ស្មើនឹង៨១៩បណ្ណ ទំហំ២៨ ៥២២,៥២ហិកតាសម្រាប់៣០៣៣គ្រួសារ)។
បណ្ណកម្មសិទ្ធិ ក៏ចូលរួមចំណែកធ្វើឱ្យម្ចាស់ដី មានភាពនឹងនរចិត្ត និងអាចធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់និង/ ឬអភិវឌ្ឍដីរបស់ខ្លួនបានច្បាស់លាស់ និងជឿជាក់ជាងមុន។ លើសពីនេះ ការចុះបញ្ជីដីក៏ជួយដល់រដ្ឋ ក្នុងការគ្រប់គ្រងការប្រមូលពន្ធប្រថាប់ត្រានិងពន្ធលើអចលនវត្ថុ បង្កើនប្រាក់ចំណូលដល់ថវិកាជាតិផងដែរ៕