ស្ពាន​អាកាស​ថ្មើរជើង​សន្ធរ​ម៉ុ​កនឹង​បញ្ចុះ​បឋមសិលា​សាងសង់​ស្អែកនេះ​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ លោ​កឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ នឹង​អញ្ជើញ​ចូលរួម​បញ្ចុះ​បឋមសិលា​សាងសង់​ស្ពាន​អាកាស​ថ្មី​ជើង​នៅ​សន្ធរ​ម៉ុ​ក នៅ​ថ្ងៃស្អែក​នេះ​ ។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​បាន​ នៅ​ថ្ងៃទី​ ២៧​ ខែធ្នូ​ ឆ្នាំ​ ២០១៩នេះ​។

លោក​ក ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ នៅត្រង់​ចំណុច​មុខ​បឋមសិក្សា​សន្ធរ​មុខ​វិញ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ជាពិសេស​សម្រួល​ដល់​ការ​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​។ ជាមួយគ្នា​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​សាងសង់​ស្ពាន​អា​កាស​ថ្មើ​ជើង​នៅ​ម្តុំ​ផ្សារដើមគរ​មួយទៀត​ផង​ដែរ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ គ្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២កន្លែង​ នៅត្រង់​ផ្សារដើមគរ​ និង​មុខ​សា​សាប​ឋមសិ​ក្សា​សន្ធរ​ម៉ុ​កឱ្យ​ហើយ​ នៅ​ពាក់កណ្តាល​ឆ្នាំ២០២០ខាងមុខ​ ពោល​ឲ្យ​ទាន់​តាម​ផែនការ​ក្នុងរយៈពេល៦ខែ​ ដែល​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​ ប្រកបដោយ​សុវត្ថិភាព​ដែល​មិន​ប្រឈម​ ទៅ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង​ ជាយថាហេតុ​។

រហូតមកដល់​ពេល​បច្ចុប្បន្ន​ ស្ពាន​អាកាស​ថ្មើរជើង​មាន៣កន្លែង​ហើយ​ គឺ​នៅ​តំបន់​ជម្ពូ​វ័ន២កន្លែង​ និង១កន្លែង​ទៀត​ នៅ​តំបន់​ភ្លើងស្តុប​នាងគង្ហីង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here