ដោយ វុត្ថា
ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រប់របស់អ្នកឧកញ៉ា គិត ម៉េង សហការជាមួយក្រុមហ៊ុនចិនបានបោះទុនប្រមាណ២ ពាល់លានយ័ន ( ជាង ១៨ លានដុល្លារអាមេរិក) ដើម្បីអភិឌ្ឍន៍កោះរ៉ុង ជា «រមណីយដ្ឋានលំហែកាយឆ្នេរខ្សាច់»។

ដោយ វុត្ថា
ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រប់របស់អ្នកឧកញ៉ា គិត ម៉េង សហការជាមួយក្រុមហ៊ុនចិនបានបោះទុនប្រមាណ២ ពាល់លានយ័ន ( ជាង ១៨ លានដុល្លារអាមេរិក) ដើម្បីអភិឌ្ឍន៍កោះរ៉ុង ជា «រមណីយដ្ឋានលំហែកាយឆ្នេរខ្សាច់»។

លោក Zhou Shuagngli ប្រធានក្រុមហ៊ុន Royal Galaxy Group បានឱ្យដឹងនៅក្នុងពិធីជួបជុំដៃគូរវិនិយោគចិន ដើម្បីអភិវឌ្ឍន៍កោះរ៉ុងកាលពីចុងសប្តាហ៍កន្លងមកនេះឱ្យដឹងថា កោះរ៉ុង គឺជាកោះដែលមានឆ្នេរខ្សាច់ដែលស្រស់ស្អាតសចែងចាំងនិងទឹកសមុទ្រកែវផ្កាថ្មចម្រុះពណ៌និងមេឃពណ៌ខៀវដែលគួរឱ្យទាក់ទាញ ដែលវាត្រូវបានចាត់ចំណាត់ថ្នាក់ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតបំផុតទាំង ១០ នៅលើពិភពលោកដោយទស្សនាវដ្តីភូមិសាស្ត្រអាមេរិកាំង។
លោកបន្តថា កោះរ៉ុង ត្រូវបានចាត់ទុកជាឋានសួគ៌សម្រាប់អ្នកចូលចិត្តធ្វើដំណើរទូទាំងពិភពលោក ដោយនៅពេលនេះ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប បានវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានយ័ន ដើម្បីសាងសង់«រមណីយដ្ឋានលំហែកាយឆ្នេរខ្សាច់» ដែលជាការអភិវឌ្ឍដ៏មានឥទ្ធិពលមួយក្នុងទីផ្សារទេសចរណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការសាងសង់ សណ្ឋាគារលំដាប់ផ្កាយ ៥ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ កន្លែងកម្សាន្តនិងការកម្សាន្តបែបក្នុងទឹកនិងកម្សាន្តបែបចិននិងលោកខាងលិច ក្លិបកម្សាន្តទូក ក្លិបសមុទ្រ ហាងដែលមិនបង់ពន្ធនិងផ្សារទំនើបធំ ៗ ជាពិសេស ផ្ទះ វីឡាទេសភាពសមុទ្រជាង ៦០០ខ្នង ដែលអាចផ្ទុកមនុស្សបាន ៣.០០០នាក់នៅលើកោះក្នុងពេលតែមួយ។
អ្នកឧកញ៉ា គិតម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាលគ្រុប ឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទទួលសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍក្រុងទាំងមូលឱ្យក្លាយទៅជាលំដាប់តំបន់ទេសចរណ៍ពាណិជ្ជកម្មធម្មជាតិលំដាប់ពិភពលោក។ ដោយទទួលបានសិទ្ធិប្រទានពីសម្ដេចតេជោនាយករដ្ឋមន្ត្រីកិច្ចព្រមព្រៀងសម្បទានកោះរ៉ុងត្រូវបានចុះលេខាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ផែនការមេអភិវឌ្ឍន៍កោះរ៉ុងបានទទួលការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាមជាតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០០៨ ដោយបានប្រគល់ទីតាំងកោះរ៉ុងជាផ្លូវការឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍនៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០០៨។

អនុលោមតាមអនុក្រឹត្យលេខ ១១៤ អនក្របកចុះថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុនបានធ្វើការចុះបញ្ជីដីធ្លីនៅបានទទួលវិញ្ញាបនបត្រជួលរយៈពេលវែងចំនួន៣០ ប័ណ្ណ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុជាប័ណ្ណរឹងសម្រាប់ធ្វើការអភិវឌ្ឍអនុលោមតាមផែនការមេដែលបានទទួលការអនុម័តរួចហើយ។
លោកបន្តថាក្រុមហ៊ុនបានសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំគឺសណ្ឋាគារ The Royal Sand Koh Rong ជាប្រភេទផ្ទះវីឡាមានអាងហែលទឹកចំនួន៦៧ខ្នង មានជាង ១០០បន្ទប់ ត្រូវបានសម្ពោធធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសាងសង់អស់រយៈពេលជាង៣ឆ្នាំ បើគិតចាប់តាំងពីការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អ្នកឧកញ៉ាគិត ម៉េង បន្ថែមថា នៅក្នុងដំណាក់ការអភិវឌ្ឍជាបន្តបន្ទាប់ទៀតនេះ ក្រុមហ៊ុននឹងបន្តសាងសង់សណ្ឋាគារនិងរមណីយដ្ឋានលំដាប់អន្តរជាតិ ព្រមទាំងកាស៊ីណូច្រើនទៀតដើម្បីអភិវឌ្ឍកោះរ៉ុងនេះឱ្យប្រែក្លាយជាកោះប្រវត្តិសាស្ត្រជាគំរូល្អសម្រាប់ប្រជាជនកម្ពុជានិងព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកជំនួញមួយរូបសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានបង្កើតឡើងដើម្បីទាក់ទាញវិនិយោគិននិងភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរស្របតាមគោលនយោបាយយុទ្ធសាស្ត្រសារក្រវាត់និងផ្លូវដែលបានផ្ដួចផ្ដើមឡើងដោយនៅប្រធានាធិបតីស៊ីជីងពីងរបស់ប្រទេសចិននិងដោយសារភាពមានទំនាក់ទំនងដ៏ល្អរវាងចិននិងកម្ពុជាកោះរ៉ុងគឺជាកន្លែងដែលមានសក្តានុពលសេដ្ឋកិច្ចដ៏ត្រឹមត្រូវសម្រាប់មកវិនិយោគ។
អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា ក្នុងពេលកន្លងមកភ្ញៀវទេសចរបរទេសដែលបានមកលេងទីក្រុងភ្នំពេញនៅខេត្តសៀមរាបសម្រាប់វិស្សមកាលរបស់គេ គឺត្រូវទៅលេងកម្សាន្តឆ្នេរសមុទ្រនៅប្រទេសវៀតណាមឬ ប្រទេសថៃ ប៉ុន្តែនៅពេលនេះ ពួកគេអាចលេងកម្សាន្តឆ្នេរខ្សាច់នៅសណ្ឋាគារផ្កាយ ៥ ដែលមានស្រាប់នៅលើកោះរ៉ុង ក៏ដូចតំបន់វិសម្សកាលប្រណិត មានឈ្មោះថា រមណីយដ្ឋានសណ្ឋាគារនិងកាស៊ីណូ Koh Rong Royal Silver Amusment Resorts and Casino ដែលបច្ចុប្បន្ននេះកំពុងដំណើរការសាងសង់ដោយក្រុមហ៊ុនរ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនៅលើកោះរ៉ុង ដោយនាំមកនូវផលចំណេញកាន់តែច្រើនដល់ប្រទេសកម្ពុជា តាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។
លោក ឧ គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកទឹកចិត្តដល់បណ្តាវិនិយោគិនជាតិ-អន្តរជាតិ ដែលបាន បណ្តាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។»។

លោកបន្តថា កោះរ៉ុង មានផ្ទៃក្រឡាប្រមាណ ៧៨គីឡូម៉ែត្រក្រឡា ជាកោះធម្មជាតិដែលមានទំហំធំជាងគេលំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជា មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។នៅឆ្នំា២០១៦ សង្កាត់កោះរ៉ុងត្រូវបានរាជរដ្ឋាភិបាលបំបែកជាពីរសង្កាត់ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ។
នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុងកោះរ៉ុង ដោយកាត់យកសង្កាត់ចំនួន ០២ ពីក្រុងព្រះសីហនុ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម តាមរយៈអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ៕