មនុស្ស៧នាក់បានស្លាប់ និង២៥នាក់របួស ដោយការបាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែប

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​កែប​ ​៖​ ​គិត​ត្រឹម​ម៉ោង៥ព្រឹក​ ​ថ្ងៃទី៤​ ​ខែមករា​ ​ឆ្នាំ២០២០​ ​លទ្ធផល​នៃ​ការរុករក​ជនរងគ្រោះ​ដោយ​ការ​បាក់​រលំ​សំណង់​អគារ​កម្ពស់៧ជាន់​នៅ​ក្រុងកែប​ត្រូវ​បាន​រក​ឃើញ​មាន​អ្នក​រង​របួស​ចំនួន២៥នាក់​ ​និង​ស្លាប់​ចំនួន៧នាក់​ ​ក្រោម​ការ​ចុះ​បញ្ជា​ ​និង​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ពីសំណាក់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​



​ករណី​នៃ​ការ​បាក់​រលំ​សំណង់​អគារ​កម្ពស់៧ជាន់​នេះ​ ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី៣​ ​ខែមករា​ ​ឆ្នាំ២០២០​ ​វេលា​ម៉ោង​ ​៤​៖​៤០នាទី​ ​ខណៈ​ពេល​ដែល​ចាក់​បេតុង​ប្លង់​សេ​ជាន់លើ​បង្អស់​ ​ស្មើនឹង​ប្រមាណ៩០ភាគរយ​នៃ​គម្រោង​សាងសង់​សរុប​។​ ​បន្ទាប់ពី​កើតមាន​ព្រឹត្តិ​ការណ៍​សោកនាដកម្ម​ខាងលើ​នេះ​ ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យវិច័យ​ទៅលើ​គម្រោង​សំណង់​ដែល​បាន​បាក់​រលំ​របស់​បុគ្គល​ឈ្មោះ​ ​ឯក​ ​សា​រុន​ ​មាន​អាស័យ​ដ្ឋាន​នៅ​ភូមិ១​ ​សង្កាត់៣​ ​ក្រុង​ព្រះសីហនុ​ ​។​

​តាម​ការ​ឱ្យ​ដឹងពី​មន្ត្រី​មន្ទីរ​ដែនដី​ ​ខេត្ត​កែប​ ​បានឱ្យ​ដឹង​ថា​ ​សំណង់​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ ​និង​សន្និដ្ឋាន​ថា​ ​ជា​សំណង់​ខុសពី​លិខិតអនុញ្ញាត​កាលពី​ថ្ងៃទី៥​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here