គំរោងធំៗចំនួន ៥ នៅខេត្តកោះកុង កំពុងអង្រួនចិត្តពីវិនិយោគិន

0

ដោយ​វុត្ថា
​ភ្នំពេញ​៖​ ​គ​ម្រោ​ង​ធំៗ​ចំនួន​ ​៥​ ​ដែល​បាន​នឹង​កំពុង​ដំណើរ​កា​រប​ណ្តើរៗ​ ​នឹង​ធ្វើ​ឱ្យ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ពី​វិនិយោគិន​ជាតិ​ ​និង​អន្តរជាតិ​មក​ពីគ្រប់ទិស​ទី​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ខេត្ត​ឱ្យ​កាន់តែ​មានការ​រីក​ចំរើន​នា​ពេល​អនាគត​។​ ​

​ខេត្តកោះកុង​គឺជា​ខេត្ត​ដែល​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ ​ដ៏​ស្រស់​ត្រកាល​មួយ​ក្នុងចំណោម​ខេត្ត​ទាំងបួន​នៅ​តាម​ឆ្នេរសមុទ្រ​កម្ពុជា​ ​ដែល​ជាតា​រា​រះ​នា​ទិសនិរតី​ ​និង​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​ការ​វិនិយោគ​ទាំង​វិស័យ​អចលនទ្រព្យ​ ​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​។​ ​ខាងក្រោម​នេះ​ ​គឺជា​គ​ម្រោ​ង​ធំៗ៥ដែល​នឹង​កើត​ឡើង​នៅ​លើទឹក​ដី​ខេត្តកោះកុង​ ​និង​អង្រួន​ចិត្ត​ពី​វិនិយោគិន​ជាតិ​ ​និង​អន្តរជាតិ​៖​



​១​)​ ​ការពង្រីក​ផ្លូវជាតិ​ ​៤៨​

រដ្ឋាភិបាល​បាន​ដាក់ចេញ​ផែនការ​ពង្រីក​ផ្លូវជាតិ​លេខ៤៨​ ​ចេញពី​ផ្លូវជាតិ​លេខ៤​ ​ទៅកាន់​ទីរួមខេត្ត​កោះកុង​ ​ដែល​ធ្វើឲ្យ​មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ថែមទៀត​ពី​អ្នក​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​បន្ថែម​នា​ពេល​អនាគត​។​ ​



​២​)​ ​ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ៣៥០​ ​លាន​ដុល្លារ​

​ក្រុមហ៊ុន​ ​Union​ ​Development​ ​Group​ ​បាន​នឹង​កំពុង​ ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​តម្លៃ​ ​៣៥០​ ​លាន​ដុល្លារ​លើ​ទំហំដី​រហូតដល់៧៥០​ ​ហិ​ក​តា​នៅ​ខេត្តកោះកុង​ ​និង​ទីក្រុង​វិស្សមកាល​តារា​សាគរ​។​ ​ព្រលា​នយន្តហោះ​នេះ​ ​ជា​លក្ខណៈ​ខ្នាត​អន្តរជាតិ​តែម្ដង​ ​ហើយ​អាច​ទទួលការ​ចុះចត​យន្តហោះ​មក​ពីគ្រប់ទិស​ទី​។​

​៣​)​ ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​ ​១០​ ​
​រដ្ឋាភិបាល​គ្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​លេខ​ ​១០​ ​ដែល​តភ្ជាប់​រវាង​ស្រុក​សំឡូត​ទៅកាន់​ខេត្តកោះកុង​ ​ដែល​សាងសង់​ផ្លូវ​ចេញពី​ស្រុក​សំឡូត​ ​ខេត្តបាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ទៅកាន់​ខេត្តកោះកុង​ ​មាន​ប្រវែង​ជា១៩៣គីឡូម៉ែត្រ​ ​។​
​បើ​តាម​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​ឱ្យ​ដឹង​ថា​ ​គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ​ ​ទទួល​បាន​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ​ ​១៨៣​ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​។​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​រូប​នេះ​ ​បាន​មើលឃើញ​ថា​ ​ផ្លូវជាតិ​លេខ១០នេះ​ ​មាន​សក្ដានុពល​សម្រាប់​ការ​ដឹកជញ្ជូន​។​

​៤​)​ ​គម្រោង​កំពង់ផែ​ទឹកជ្រៅ​ខេត្តកោះកុង​
​ខេត្តកោះកុង​នឹង​កំពុង​សាងសង់​ក្នុង​កម្រិត​ជម្រៅ​ទឹក១២ម៉ែត្រ​ ​អាច​នាំ​ចេ​ញនូ​ផលិតផល​បាន​ចំនួន៥ម៉ឺន​តោន​ ​និង​មាន​គម្រោង​សាងសង់​រហូតដល់​ ​១៤ម៉ែត្រ​បន្ថែម​ទៀត១០​ ​ម៉ឺន​តោន​នា​ពេល​ខាងមុខនេះ​។​ ​ក្រៅពី​នេះ​ ​ខេត្តកោះកុង​ក៏​មាន​កំពង់ផែ​របស់​ក្រុមហ៊ុន​លីយ៉ុង​ផាត់​ ​(​LYP​ ​Group​)​ ​ក៏បាន​នឹង​កំពុង​សាងសង់​នៅ​ក្បែរ​នោះ​ដែរ​ដែល​មាន​ជម្រៅ១២​ ​ម៉ែត្រ​បន្ថែម​ទៀត​ ​ដែល​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្តា​នុ​ពល​កាន់តែ​ខ្ពស់​ក្នុង​ការ​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​បរទេស​។​

​៥​)​ ​គម្រោង​សាង​សង​ឡើងវិញ​អ​តី​ត​ព្រលា​នយន្តហោះកោះកុង​
​ក្រុមហ៊ុន​លី​ ​យ៉ុង​ផាត់​ ​គ្រប់​ ​សហការ​ជាមួយ​និង​ក្រុមហ៊ុន​ ​Bangkok​ ​Airway​ ​របស់​ថៃ​គ្រោង​បោះទុន​ប្រមាណ៤០លាន​ដុល្លារ​អាមេរិក​កំពុង​សិក្សា​សាងសង់​ឡើងវិញ​នូវ​អ​តី​ត​ព្រលា​នយន្ត​កោះកុង​ ​ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ​ ​ដោយ​រ​រំពឹង​ថា​ ​អាច​ដំណើរការ​សាងសង់​នៅ​ឆ្នាំ២០២០នេះ​ ​។​
​សម្រាប់​គម្រោង​សាងសង់​ ​ព្រលា​នយន្តហោះ​កោះកុង​ ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ឡើងវិញ​នេះ​ ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ ​សិក្សា​ពី​ផល​ប៉ះពាល់​ទាំង​ផ្នែក​បរិស្ថាន​ ​សង្គម​ ​និង​បច្ចេកទេស​ ​ហើយ​គោលបំណង​របស់​ក្រុមហ៊ុន​វិនិយោគ​ ​គឺ​ចង់​ទាក់ទាញ​ការ​វិនិយោគ​ ​នៅ​ខេត្តកោះកុង​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​ ​ដែល​ផ្ទុយពី​អតីតកាល​ដែល​ជា​ខេត្ត​គេ​បំភ្លេច​ចោល​ ​និង​សម្រាប់​ដាក់​អ្នកទោស​។​
​កោះកុង​ ​ជា​ខេត្ត​មួយ​នៅ​ជាប់​ឆ្នេរសមុទ្រ​ ​ស្ថិតនៅ​ភាគ​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ខេត្តកោះកុង​ ​មាន​ព្រំប្រទល់​ខាងជើង​ជាប់នឹង​ខេត្តពោធិ៍សាត់​ ​ខាងកើត​ជាប់នឹង​ខេត្ត​កំពង់ស្ពឺ​ ​ខេត្តកំពត​ ​និង​ ​ខេត្ត​ព្រះសីហនុ​ ​ខាងត្បូង​ ​និង​ ​ខាងលិច​ជាប់នឹង​ឈូងសមុទ្រ​ថៃ​ ​។​
​ខេត្តកោះកុង​ ​មាន​ចម្ងាយ​ ​២៧១​ ​គីឡូម៉ែត្រ​ ​ពី​រាជធានី​ភ្នំពេញ​ ​តាមផ្លូវ​ជាតិ​លេខ៤​ ​និង​ ​៤៨​ ​កាត់​ខេត្តកណ្តាល​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​ ​ខេត្ត​ព្រះសីហនុ​ ​។​ ​ខេត្តកោះកុង​ ​មានផ្ទៃ​ដី​ទំហំ​ ​១១​ ​១៦០​ ​គីឡូម៉ែត្រ​ការ៉េ​ ​ជាប់​លំដាប់​ទី​ ​៦​ ​បណ្តា​ផ្ទៃដី​នៃ​រាជធានី​ខេត្ត​ទាំង​ ​២៥​ ​។​ ​កោះកុង​ ​មាន​ក្រុង​ខេមរភូមិន្ទ​ ​និង​ ​ឆ្នេរសមុទ្រ​ប្រវែង​ ​៣៣៤​ ​គីឡូម៉ែត្រ​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here