ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ តំបន់ផ្លូវជាតិលេខ៥១ បាន និងកំពុងតែបង្ហាញពីសក្ដានុពលយ៉ាងខ្លាំងជាមួយនឹងវត្តមានគម្រោងរោងចក្រ សហគ្រាស ឃ្លាំង និងបុរីលំនៅឋានជាច្រើន។

តំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥១ ដែលជាតំបន់ជាយរាជធានីភ្នំពេញនៅពេលបច្ចុនប្បន្ននេះ កំពុងតែបង្ហាញពីសក្ដានុពល និងភាពទាក់ទាញយ៉ាងខ្លាំងជាមួយនឹងគម្រោងអភិវឌ្ឍន៍នានាជាច្រើន ជាពិសេសគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន និងបុរីតែម្ដង។ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះតំបន់ផ្លូវជាតិលេខ៥១ថា ផ្អែកតាមទិដ្ឋភាពនៃការអភិវឌ្ឍជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ មិនយូរទៀតនោះទេនឹងប្រែរូបរាងទៅជាក្រុងថ្មីមួយទៀតជាក់ជាមិនខាន។
-->
លោកស្រីបានមានប្រសាសន៍បន្តទៀតថា “តំបន់ផ្លូវ៥១ បើប្រៀបធៀបជាមួយតំបន់ជាយក្រុងដទៃទៀត គឺមានសក្ដានុពលជាងគេបន្តិចដោយសារតែតំបន់នេះភាគច្រើនមានការអភិវឌ្ឍស្រាប់ និងមានប្រជាជនរស់នៅច្រើន”។ លោកស្រីបានបន្តទៀតថា “អ្វីដែលជាភាពទាក់ទាញ និងធ្វើឱ្យបណ្តាអ្នកវិនិយោគចូលទៅអភិវឌ្ឍន៍តំបន់នេះ ដោយសារតែកត្តាភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤១ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ដែលសុទ្ធតែជាផ្លូវសំខាន់ៗសម្រាប់សេដ្ឋកិច្ច”។

ជាមួយនឹងសក្ដានុពល និងភាពល្អប្រសើរទាំងអស់នេះ បច្ចុប្បន្នក្រៅពីសកម្មភាពគម្រោងពុះដីឡូតិ៍ធំៗជាច្រើន និងគម្រោងរោងចក្រ សហគ្រាស ក៏មានគម្រោងអភិវឌ្ឍបុរីលំនៅដ្ឋានធំៗផងដែរ។
ប្រធានគម្រោងអភិវឌ្ឍន៍បុរី អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលកំពុងតែមានសកម្មភាពយ៉ាងសកម្មក្នុងការអភិវឌ្ឍសាងសង់លំនៅឋានបែបទំនើប និងទាន់សម័យនៅបណ្តោយផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននោះ លោក ឃិន សារ៉ាត់ បានមានប្រសាសន៍ថា គម្រោងលំនៅដ្ឋានបែបទំនើប និងប្រណីតភាព អូរ៉ូរ៉ា ដែលកំពុងតែអភិវឌ្ឍន៍ពេលនេះ គឺជាគម្រោងទី២ បន្ទាប់ពីគម្រោងទីមួយធ្វើឡើងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលទទួលបានជោគជ័យលើការលក់ប្រមាណ៧០ភាគរយ ក្នុងរយៈពេលជាង៣ខែប៉ុណ្ណោះ។

លោក ឃិន សារ៉ាត់ បានមានប្រសាសន៍ឱ្យដឹងថា “ហេតុផលដែលជំរុញឱ្យក្រុមហ៊ុនមកធ្វើការអភិវឌ្ឍគម្រោងលំនៅឋានបែបទាន់សម័យនៅតំបន់នេះដោយសារតែ នៅទីនេះ ជាតំបន់មានការអភិវឌ្ឍស្រាប់ ដែលប្រមូលផ្តុំទៅដោយទីប្រជុំជន ជាពិសេសមានបណ្តារោងចក្រ សហគ្រាស ឃ្លាំងធំៗនៅព័ទ្ធជុំវិញ មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់ ជាពិសេសផ្លូវជាតិលេខ៥១ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងស្ថិតនៅជិតរាជធានីភ្នំពេញ”។ លោកបានបញ្ជាក់ថា “តំបន់នេះកំពុងតែមានការអភិវឌ្ឍខ្លាំង ជាពិសេសជាបណ្តុំរោងចក្រ និងសហគ្រាសលំដាប់អន្តរជាតិ ជាក់ស្ដែងដូចជានៅពីក្រោយគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន អូរ៉ូរ៉ា ស៊ីធី ឧដុង្គ គឺមានរោងចក្រផលិតចំណីសត្វដ៏ធំលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន DE HEUS THM Co., Ltd ដែលមានទុនវិនិយោគប្រមាណ ១១,២លានដុល្លារសហរដ្ឋអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង”។

គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ត្រូវបានធ្វើការអភិវឌ្ឍនៅលើផ្ទៃដីសរុបទំហំ ៣ហិកតា សាងសង់ផ្ទះជាង ២០០ល្វែង ចែកចេញជា២ប្រភេទ និង៣ប្លុក ដោយមានផ្លូវក្នុងទទឹង១២ម៉ែត្រសម្រាប់ចរាចរណ៍។
លំនៅដ្ឋានដែលស្ថិតនៅជួរខាងមុខជាប់ផ្លូវជាតិលេខ៥១ ជាប្រភេទ Shop House (គម្រោង A) ត្រូវបានសាងសង់យ៉ាងប្រណីត ទាន់សម័យបែបអូស្រ្តាលី មានកម្ពស់២ជាន់កន្លះ មានបន្ទប់គេងចំនួន៣ ដែលផ្តល់ផាសុខភាពដល់ការរស់នៅ មានភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម និងមានការរៀបចំជាសួនច្បារ រួមជាមួយនឹងទីចំណតនៅផ្នែកខាងមុខផងដែរ។ ដោយឡែកលំនៅដ្ឋាននៅជួរខាងក្នុង (គម្រោង B) ក៏ជាប្រភេទ Shop House ដែលអាចប្រកបអាជីវកម្មបានដូចគ្នា និងមានកម្ពស់២ជាន់ មានបន្ទប់គេងចំនួន២។

ជាមួយគ្នានេះ ជាការអបអរសាទរនៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២០ ក្រុមហ៊ុនបានផ្ដល់ជូននូវកម្មវិធីពិសេស ដោយគ្រប់អតិថិជនទាំងអស់ដែលធ្វើការកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នឹងទទួលបានការដូចំនួន៥០០០ដុល្លារត្រឡប់មកវិញភ្លាមៗ បន្ថែមពីលើការបញ្ចុះតម្លៃផ្សេងទៀត។ រាល់ព័ត៌មានបន្ថែមអាចសាកសួរបន្ថែមតាមរយៈទូរស័ព្ទលេខ ៖ ០១៧ ២២២ ០៩៩ / ០៨៦ ៦៦៦ ៣៧៥ https://www.facebook.com/pg/aurora.ct168/reviews/
https://maps.app.goo.gl/4JFe2iu6cQkxf4cv6៕









