ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបានចេញបណ្ណកម្មសិទ្ធិដីចំនួន៤៩៧,៨៦២បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន៤០៣,១៦៦បណ្ណ នៅទូទាំងប្រទេស។ នេះបើយោងតាមរបា យការណ៍បូកសរុបលទ្ធផល នៃការអនុវតត្តកាងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

-->
លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចុះហត្ថលេខាលើករបាយការណ៍នេះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០ ម្សិលមិញនេះបានឱ្យដឹងថា កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី៖ បានប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន៧៦៩ភូមិ បានធ្វើការបិទផ្សាយជាសាធារណៈចំនួន៥៩៨ភូមិ ស្មើនឹង៥៥៣ ៩៥៤ក្បាលដី ចេញបណ្ណចំនួន៤៩៦,១៦២បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន ៤០១,៤៦៦ បណ្ណ ក្នុងនោះសម្បទានដីសង្គមកិច្ចបាន៣១៤០បណ្ណ។
ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖ សម្រេចបាន១៧០០បណ្ណ (ដីរដ្ឋបាន ៨៥បណ្ណទំហំ៤៣,៤៣៥ ហិកតា ដីឯកជនរបស់បុគ្គលឯកជនបានចំនួន១៤៨០ បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិច បាន៦សហគមន៍ស្មើនឹង១៣៥បណ្ណ ទំហំ៨៩២៣ ហិកតា ស្មើនឹង៤៦៥គ្រួសារ)។

សរុបលទ្ធផលពីពេលចាប់ផ្តើមអនុវត្តដល់ខែធ្នូ ឆ្នាំ ២០១៩ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដី បានចំនួន៥,៦២៥,៦៨៦ បណ្ណ ស្មើនឹង៨០,៣៧ % នៃក្បាលដីប៉ាន់ស្មាន៧ លានក្បាលដី ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន៥,០០៨,១០៥ បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន៤,៦៦៣,០៥៦បណ្ណ៕