ក្រសួងរៀបចំដែនដីបានចុះត្រួតពិនិត្យការដ្ឋានសំណង់នៅខេត្តព្រះសីហនុ ជាង ៥០០គម្រោង ដើម្បីបង្ការហានិភ័យ

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ព្រះសីហនុ​ ​៖​ ​ក្នុង​គោលបំណង​រក្សា​សុវត្ថិភាព​ ​និង​ពង្រឹងគុណភាព​សំណង់​ ​នៅ​ត្រឹម​ចុងឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​ដែល​កំពុង​មាន​សកម្មភាព​សាងសង់​នានា​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ចំនួន​ ​៥៣១​ ​ការដ្ឋាន​ ​ដោយ​ក្នុង​នោះ​មានការ​ដ្ឋាន​ខ្លះ​តម្រូវ​ឱ្យ​រុះរើ​ផ្នែក​ដែល​គ្មាន​គុណភាព​ ​ហើយ​ការដ្ឋាន​ខ្លះ​តម្រូវ​ឱ្យ​ផ្អាក​សកម្មភាព​។​ ​

​នៅក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ឆ្នាំ២០១៩​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​បង្ហាញថា​ ​គិត​ត្រឹម​ចុងឆ្នាំ២០១៩កន្លងទៅ​នេះ​ ​មន្ត្រី​ជំនាញ​របស់ក្រ​សួង​ ​និង​មន្ត្រី​ថ្នាក់​ខេត្ត​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទៅលើ​ការដ្ឋាន​សាងសង់​សំណង់​នានា​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ដែល​មានដំណើរ​ការសាងសង់​ ​ដើម្បី​វាយតម្លៃ​ពី​គុណភាព​ ​បច្ចេកទេស​សាងសង់​ស្របតាម​បទដ្ឋាន​ដែល​កំណត់ដោយច្បាប់​ ​ជាពិសេស​ពិនិត្យ​ទៅលើ​ច្បាប់​អនុញ្ញាត​សាងសង់​។​ ​

​នៅក្នុងចំណោម​ការដ្ឋាន​ដែល​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ចំនួន៥៣១កន្លែង​ ​ក្នុង​នោះ​មានការ​ដ្ឋាន​តម្រូវ​ឱ្យ​រុះរើ​ដែល​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព​ចំនួន១៤ការដ្ឋាន​ ​ហើយ​ការដ្ឋាន​ដែល​តម្រូវ​ឱ្យ​ផ្អាក​ ​និង​ណែនាំ​ឱ្យធ្វើ​កោសល្យវិច័យ​ចំនួន​ ​១៧០​ ​ការដ្ឋាន​ ​ហើយ​ការដ្ឋាន​ដែល​តម្រូវ​ឱ្យ​ផ្អាក​ ​និង​ណែនាំ​ឱ្យ​បំពេញ​នីតិវិធី​ចំនួន​ ​២៧៣​ ​ការដ្ឋាន​ ​រួម​ជាមួយនឹង​ណែនាំ​ឱ្យ​បំពេញ​នីតិវិធី​ចំនួន៦៥ការដ្ឋាន​។​ ​



​ក្រៅពី​នេះ​ ​មន្ត្រី​ជំនាញ​ក៏បាន​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សំណង់​ ​ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច​ ​និង​លក្ខខណ្ឌ​តម្រូវ​ដោយបទ​ដ្ឋាន​បច្ចេកទេស​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ដែល​មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន៧០ក្រុមហ៊ុន​ផង​ដែរ​។​ ​

​ការ​ចុះ​អនុវត្ត​នូវ​កា​រត្រូ​ត​ពិនិត្យ​យ៉ាង​យកទុក​ដាក់​ខាងលើ​នេះ​ ​គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ ​និង​លុបបំបាត់​នូវ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ដែល​អាច​កើ​មាន​ជាយថាហេតុ​ ​ជាក់ស្តែង​ដូចជា​ករណី​រលំ​បាក់​អគារ​ចំនួន៣លើក​ ​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ ​និង​រង​របួស​ជាច្រើន​នាក់​កាលពី​ពេល​កន្លងទៅ​នេះ​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here