ខេត្តបាត់ដំបងបានរៀបចំបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មថ្មីឆ្លងស្ទឹងសង្កែ

0

ដោយ​ នៅ​ ​វឌ្ឍនា​

​ ​ភ្នំ​ពេញៈ​ ​រដ្ឋបាល​បាល​ខេត្តបាត់ដំបង​ ​បាន​រៀបចំ​ពិធី​ក្រុងពាលី​ ​និង​បញ្ចុះ​បឋមសិលា​សាងសង់​ស្ពាន​ថ្មី​ ​ឆ្លងស្ទឹង​សង្កែ​ ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី១២​ ​មករា​កន្លងមក​នេះ​។​

​ ​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក​ខាន់​ ​ម៉ា​ណេរ​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ ​លោ​កងួន​ ​រតនៈ​អភិបាលខេត្ត​បាត់ដំបង​ ​និង​មន្រ្តី​ពាក់​ព័ន្ធជាច្រើន​ទៀត​។​

​ស្ពានថ្ម​ថ្មី​ដែល​បាន​ធ្វើពិធី​ក្រុងពាលី​នា​ឱកាស​នេះ​ ​មាន​ប្រវែង​បណ្តោយ១០០ម៉ែត្រ​ ​និង​ទទឹង៨ម៉ែត្រ​ ​ជា​ប្រភេទ​បេតុង​ ​ដែល​យកលំនាំ​ដើម​តាម​តាម​ស្ពានថ្ម​ចាស់​ ​និង​សាងសង់​នៅ​ប៉ែក​ខាងត្បូង​(​ប៉ែក​ខាងលើ​)​គម្លាត៦ម៉ែត្រ​ ​ពី​ស្ពានថ្ម​ចាស់​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កម្មករ​ ​សង្កាត់​ស្វាយប៉ោ​ ​ក្រុង​ ​និង​ខេត្តបាត់ដំបង​។​

​ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​ការ​ធ្វើ​ចរាចរណ៍​ ​និង​ការ​កក​ស្ទះ​ចរា​ណ៍​ ​ជាពិសេស​នៅពេល​មាន​ពិធី​បុ​ណ្យ​ផ្សេង​ៗ​ ​នៅក្នុង​ក្រុង​បាត់ដំបង​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង​ ​បាន​គៀរ​គរ​សប្បុរសជន​ ​ដើម្បី​ចូលរួម​សាងសង់​ស្ពានបេតុង​ថ្មី​ឆ្លងកាត់​ស្ទឹង​សង្កែ​នៅ​ក្បែ​ស្ពានថ្ម​ចាស់​នេះ​ ​ដែល​ការសាងសង់​នេះ​គឺ​ចំណាយ​ថវិកា​ពី​ការចូលរួម​របស់​សប្បុរសជន​ ​។​ ​

​កន្លងមក​អាជ្ញាធរ​ខេត្ត​ ​ក៏​មាន​ជំហរ​ក្នុង​ការ​អភិរក្ស​ស្ពានថ្ម​ចាស់​ ​ដែល​ជា​ស្ពាន​បុរាណ​មួយ​នេះ​ឱ្យ​នៅ​គង់វង្ស​ ​និង​មានការ​សំណូម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ​ជាពិសេស​អ្នក​ខេត្តបាត់ដំបង​ ​នៅ​តាម​បណ្តាញ​សង្គម​ឱ្យ​មានការ​ជួសជុល​ ​និង​អភិរក្ស​ស្ពានថ្ម​ចាស់​ដែល​មាន​អាយុ​ជាង១០០ឆ្នាំ​នោះ​ ​និង​ឲ្យ​មានការ​សាង​សង់​ស្ពា​ថ្ម​ថ្មី​នៅ​ក្បែនោះ​ ​ព្រមទាំង​យកលំនាំ​ដើម​តាម​ស្ពានថ្ម​ចាស់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here