ដោយវុត្ថា
ជប៉ុន៖ អគារ Gate Tower គឺជាអគារការិយាល័យកម្ពស់ ១៦ ជាន់នៅទីក្រុងអូសាកាប្រទេសជប៉ុន។អគារនេះមានភាពល្បីល្បាញដោយសារតែត្រូវបានគេសងសង់ផ្លូវហាយវ៉េចូលទៅក្នុងអគារ ដែលជាច្រកចេញពីផ្លូវហាយវ៉េ Umeda Exit ។

អគារកម្ពស់ ៧១.៩ ម៉ែត្រត្រូវបានត្រូវបានបញ្ចប់កសាងសង់ទាំងស្រុងនៅឆ្នាំ ១៩៩២ និងសាងសង់ពីបេតុង និងដែកថែប និងបំពាក់ដោយអេស្កាវ៉ាទ័រនៅលើដំបូល។
មូលហេតុនៃ ការរចនាសងសង់អគារមិនធម្មតានេះ ដោយសារមានការសម្របសម្រួលរវាងម្ចាស់ដី និងរដ្ឋាភិបាលជប៉ុន។ ម្ចាស់ដីដំបូងបានទិញទីតាំងនោះនៅពាក់កណ្តាលសតវត្សរ៍ទី ១៩ ហើយចង់អភិវឌ្ឍវាឡើងវិញ។ ទោះយ៉ាងណាក្នុងឆ្នាំ ១៩៨៣ ការអនុញ្ញាតឱ្យសាងសង់អគារត្រូវបានបដិសេធព្រោះរដ្ឋាភិបាលបានរៀបចំផែនការសាងសង់ផ្លូវល្បឿនលឿនរួចហើយ។
ម្ចាស់ដីបានបដិសេធមិនព្រមឱ្យរដ្ឋាភិបាលសាងសង់ផ្លូវហាយវ៉េឆ្លងកាត់នោះទេ ហើយបន្ទាប់ពីការចរចាររយៈពេល ៥ ឆ្នាំជាមួយក្រុមហ៊ុនHanshin Expressway Corporation ដែលជាក្រុមហ៊ុនសាង់ផ្លូវ មានការសម្របសម្រួលមួយ គឺសាងសង់ផ្លូវនេះឆ្លងកាត់អាគារតែម្តង។
ផ្លូវល្បឿនលឿនឆ្លងកាត់រវាងជាន់ទី ៥-៧ នៃអាគារហើយត្រូវបានគេចាត់ទុកថាជាអ្នកជួល។ ផ្លូវនេះមិនមានទំនាក់ទំនងជាប់ជាមួយអាគារទេ ផ្ទុយទៅវិញត្រូវឆ្លងកាត់ជាស្ពានមួយដែលត្រូវបានដាក់ដោយការគាំទ្រនៅជាប់នឹងអាគារ។ ផ្លូវនេះត្រូវបានព័ទ្ធជុំវិញដោយរចនាសម្ព័ន្ធទ្រនាប់ដែលការពារអាគារពីការរំញ័រ។

ការកែសំរួលដ៏សំខាន់តែមួយគត់ដែលអ្នករចនាអគារត្រូវធ្វើគឺជញ្ជាំងអ៊ីសូឡង់ដែលមានសំឡេងនិងសម្រាប់ជណ្តើរយន្តឆ្លងកាត់ពីជាន់ទី ៤ ដល់ជាន់ទី ៨ ដោយមិនឈប់ឈរ។
ចាប់តាំងពីការបញ្ចប់ការសាងសង់នៅឆ្នាំ ១៩៩២ ច្បាប់ស្តីពីផ្លូវហាយវ៉េរបស់ជប៉ុន ច្បាប់ផែនការទីក្រុង ច្បាប់អភិវឌ្ឍន៍ទីក្រុងនិងលេខកូដអគារត្រូវបានកែលម្អមួយផ្នែកដើម្បី រារាំងការចរចាបែបនេះកើតឡើងម្តងទៀត៕






