ក្រុមហ៊ុនOCIC នឹងចេញលិខិតផ្តល់សិទ្ធិដល់ក្រុមហ៊ុនម៉ៅការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅចុងខែមករានេះ

0

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​ក្រុមហ៊ុនOCIC​ ​ដែល​បាន​និង​កំពុង​សាង​សង់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ​នឹង​ចេញ​លិខិត​ផ្តល់​សិទ្ធិ​ដល់​អ្នកម៉ៅការ​សាងសង់​ ​បន្ទាប់ពី​បាន​ជ្រើសរើស​ក្រុមហ៊ុន​ចំនួន៣នាក់​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន៥​ ​ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​ម៉ៅការ​សាងសង់​ ​ខណៈ​ដែល​គម្រោង​ប្លង់​មេ​ត្រូវ​បានសម្រេច​ជាង៦០ភាគរយ​។​ ​

​គម្រោង​សាង​សង់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្តកណ្តាល​ ​ក្រោម​ទំហំ​ទុន​សរុប​ចំនួន១៥០០លាន​ដុល្លារ​ ​នៅ​លើ​ផ្ទៃដី​សរុប២៦០០ហិ​ក​តា​ ​ក្រោម​ការ​វិនិយោគ​រួមគ្នា​រវាង​រដ្ឋាភិបាល​ ​និង​ក្រុមហ៊ុន​ឯកជន​ ​OCIC​ ​របស់​លោក​ឧកញ៉ា​ ​ពង់​ ​ឃា​វ​សែ​ ​នឹង​ត្រូវ​ចេញ​លិខិត​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​អ្នកម៉ៅការ​សាងសង់​នៅ​ត្រឹម​ថ្ងៃទី២០​ ​ខែមករា​ ​ឆ្នាំ២០២០​។​ ​

​អ្នកដឹកនាំ​គណៈកម្មាធិការ​គម្រោង​នៃ​ក្រុមហ៊ុន​ ​Cambodia​ ​Airport​ ​Investment​ ​Co​.​,​Ltd​ ​របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​ ​OCIC​ ​លោក​ ​Yee​ ​Con​ ​Long​ ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ ​ពេលនេះ​ការរចនា​ប្លង់​មេ​ដែល​ជា​គម្រោង​ស្ថាបត្យកម្ម​នៃ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ​ត្រូវ​បាន​ធ្វើឡើង​បាន​ប្រមាណ​ជាង៦០គា​រយ​ហើយ​។​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែ​ជ្រើសរើស​ ​រក​ក្រុមហ៊ុន​ជំនាញ​ដែល​ជា​អ្នកម៉ៅការ​សាងសង់១​ ​ក្នុងចំណោម៣​ ​បន្ទាប់​ធ្វើការ​ជម្រុះ​ចំនួន៨កាលពី​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ២០២០កន្លងទៅ​ ​ហើយ​នៅ​ត្រឹម​ថ្ងៃទី២០ខែមករា​ ​ខាងមុខនេះ​គណៈកម្មាធិការ​គម្រប់​គ្រង​នឹង​ផ្តល់​លិខិត​ផ្តល់​សិទ្ធិ​ម៉ៅការ​សាងសង់​។​ ​

​លោកYee​ ​Con​ ​Long​ ​បានឱ្យ​ដឹង​ទៀត​ថា​ ​តាម​គម្រោង​ ​និង​ផែនការ​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​-​ភ្នំពេញថ្មី​មួយ​នេះ​ ​នឹង​ត្រូវ​ធ្វើការ​បែងចែក​ចេញ​ជា៣ដំណាក់កាល​ ​ដោយ​ដំណាក់កាល​ដំបូង​នឹង​ត្រូវ​បញ្ចប់​នៅក្នុង​ខែ​ ​ឆ្នាំ២០២២ខាងមុខ​ ​ហើយ​បន្ទាប់មក​នឹង​មានការ​សាកល្បង​មុន​ ​នឹង​ឈាន​ដល់​ការផ្ទេរ​ប្រតិបត្តិ​ការ​នៃ​ព្រលា​នយន្ត​ហោះ​។​ ​

​លោក​បាន​បន្ត​ថា​ ​“​បន្ទាប់ពី​បញ្ចប់​តាម​ផែនការ​នៃ​ដំណាក់​ដំបូង​ ​ក្រុមហ៊ុន​នឹង​ទុក​រយៈពេល៦ខែ​ ​ដូច្នេះ​នៅ​ត្រឹម​ខែមករា​ ​ឆ្នាំ២០២៣​ ​គឺ​អាច​ចាប់​ដំណើរការ​នៃ​ប្រតិបត្តិ​ការ​នៅ​លើ​ព្រលា​នយន្ត​ហោះ​មួយ​នេះ​ក្នុង​ដំណាក់​ទីមួយ​”​។​ លោក​បន្ត​ថា​“​ជាមួយនឹង​ផែនការមេ​នៃ​ការ​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​មួយ​នេះ​ ​នឹង​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​ប្រមាណ២៧លាន​នាក់​នៅ​ឆ្នាំ២០៣០​ ​ហើយនឹង​អាច​ផ្ទុក​បាន​ប្រមាណ៣០លាន​នាក់​នៅក្នុង​ឆ្នាំ២០៥០​ ​ខាងមុខនេះ​”​។​ ​

​ភ្ជាប់​ជាមួយនឹង​គម្រោង​នៃ​ការសាងសង់​ ​ព្រលា​នយន្តហោះ​អន្តរជាតិ​-​ភ្នំពេញថ្មី​ ​មួយ​នេះ​ ​ក៏​មាន​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​នៅ​លើ​ផ្ទៃដី​ទំហំ​សរុប​ចំនួន១០០០ហិ​ក​តា​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here