សមាជិកសភាជប៉ុន៖ ទីក្រុងភ្នំពេញមានការរីកចំរើនលឿនជាមួយនិងលំនៅដ្ឋាន មូលដ្ឋានអាជីវកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកាន់តែច្រើន

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​សមាជិកសភា​ជប៉ុន​ ​លោក​ ​YAMAOTO​ ​KOZO​ ​បាន​មើល​ ​ឃើញថា​ ​កម្ពុជា​ ​មានការ​អ​ភិ​វឌ្ឍន៌​លឿន​ជាលំដាប់​ ​ជាពិសេស​រាជធានី​ភ្នំពេញ​ ​មាន​ទំហំ​រីក​កាន់តែ​ធំ​ ​ជាមួយ​និង​លំនៅ​ដ្ឋាន​ ​មូលដ្ឋាន​អាជីវកម្ម​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​កាន់តែ​សម្បូរណ៌​បែប​ ​ដែល​ពិត​ណាស់​តម្រូវការ​អ​ភិ​វឌ្ឍន៌​ ​នឹង​ត្រូវការ​ជាចាំបាច់​ ​។​ ​



​លោក​ ​YAMAOTO​ ​KOZO​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​ចម​ ​ប្រសិទ្ធ​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​កាលពី​ថ្ងៃទី​ ​១៦​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​បន្ត​ថា​ ​ក្នុង​នោះ​វិស័យ​ទឹក​ស្អាត​ ​ជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន​ ​ហើយនឹង​ពាំនាំ​និង​លើក​បញ្ហា​នេះ​ ​ជំរាប​ជូន​ដល់​សភា​ជប៉ុន​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ទឹក​ស្អាត​នេះ​ជាបន្តបន្ទាប់​ទៀត​ ​។​

​លោក​ ​YAMAOTO​ ​KOZO​ ​សមាជិកសភា​ជប៉ុន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​ឥត​ឈប់ឈរ​របស់​កម្ពុជា​ ​ដោយ​លោក​ធ្លាប់​មក​កម្ពុជា​ចំនួន​ ​០៤​ ​លើក​ ​និង​ធ្លាប់​ជួប​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ពីរ​ដង​ទាំង​លើក​នេះ​ ​។​

​លោក​ ​ចម​ ​ប្រសិទ្ធ​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ​ឱ្យ​ដឹង​ថា​ ​ប្រជាជន​កម្ពុជា​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ ​គឺ​មិន​អាច​បំភ្លេច​បាន​ពី​ការ​រួមចំណែក​ដ៏​សំខាន់​ពី​ភាគី​ជប៉ុន​ឡើយ​ ​។​ ​ប៉ុន្តែ​ទោះបី​យ៉ាងណា​កម្ពុជា​ ​នៅ​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​លើ​វិស័យ​ទឹក​ស្អាត​នេះ​បន្ត​ទៀត​ ​ទាំង​តំបន់​ទីក្រុង​ ​ទីប្រជុំជន​ ​និង​ជនបទ​ ​ដើម្បី​សម្រេច​បាន​តាម​គោលដៅ​ឆ្នាំ២០២៥​ ​របស់ក្រ​សួង​ផង​ ​និង​គោលនយោបាយ​របស់​សម្តេច​តេ​ជានា​យក​រដ្ឋមន្រ្តី​ ​ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់​គ្រប់​ៗ​គ្នា​ ​ក្នុង​តម្លៃ​សមរម្យ​ ​ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​ជំ​ងឺ​ផ្សេង​ៗ​ដោយសារ​ការប្រើ​ប្រាស់​ទឹក​មិន​ស្អាត​ផង​ ​។​ ​



​លោក​បន្ថែម​ថា​ ​ក្នុង​នោះ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​រីក​ខ្លួន​ធំ​មួយ​ជា​ពីរ​ក៏​កំពុង​មាន​តម្រូវការ​កើនឡើង​លើ​វិស័យ​ទឹក​ស្អាត​ជាចាំបាច់​ ​ដូច​ប្រសា​សន៌​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​សមាជិកសភា​ជប៉ុន​កាលពី​ព្រឹក​ថ្ងៃ​ដដែល​នេះ​ជា​សក្ខីភាព​ស្រាប់​ ​។​

​លោក​ ​ទេស​រដ្ឋមន្ត្រី​ ​បាន​ស្នើ​ឲ្យ​ដៃគូ​ជប៉ុន​ ​ជួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​លើ​វិស័យ​ទឹក​ស្អាត​ ​ក្នុង​លក្ខណៈ​ជា​ជំនួយឥតសំណង​ ​និង​មាន​ក្រុមហ៊ុន​ ​SPC​(​Special​ ​Purpose​ ​Company​)​មួយ​ដែល​មាន​សមត្ថភាព​ ​ជួយ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​លើ​ការងារ​គ្រប់គ្រង​និង​ថែរក្សា​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ ​ក្រោយ​ភាគី​ជប៉ុន​ផ្ទេរ​ការគ្រប់គ្រង​ដល់​ភាគី​កម្ពុជា​ ​។​ ​

​លោក​ថា​ ​តាមរយៈ​ជំនួយឥតសំណង​ ​និង​ជួយ​ឲ្យថ្លៃ​ទឹក​លក់​ចេញ​ជូន​ប្រជាពលរដ្ឋ​កាន់តែ​មានតម្លៃ​ថោក​សមរម្យ​ ​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ ​។​ ​ពីព្រោះ​ការ​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​ ​ត្រូវការ​ចំណាយ​ដើមទុន​ច្រើនណាស់​ ​ដើម្បី​ទទួល​បាន​ទឹក​ស្អាត​ស្របតាម​ស្តង់ដារ​ ​ដែល​ភាគី​ជប៉ុន​មាន​ជំនាញ​ខ្ពស់​លើ​វិស័យ​នេះ​ ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here