ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានសក្តានុពលសម្រាប់ការដាំដុះដំណាំល្មើ ដោយសារលក្ខខ័ណ្ឌអាកាសធាតុ និងគុណភាពដីដ៏មានភា ពអំណោយផល។
ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានសក្តានុពលសម្រាប់ការដាំដុះដំណាំល្មើ ដោយសារលក្ខខ័ណ្ឌអាកាសធាតុ និងគុណភាពដីដ៏មានភា ពអំណោយផល។
ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន អ៊ឺង សុទ្ធីគ្រុប ខូអិលធីឌី លោក ឡេង មុនីនាថ បានថ្លែងក្នុងកិច្ចនាព្រឹកថ្ងៃទី២៣ ខែតុលានេះថា ដំណាំល្មើមិនមែនជារុក្ខជាតិចេះតែធ្វើការដាំដុះបានគ្រប់ប្រទេសនោះឡើយ ក្នុងនោះសម្រាប់ប្រទេសអាស៊ាន មានតែប្រទេសថៃ កម្ពុជា ភូមា និងប្រទេសឡាវប៉ុណ្ណោះ ដែលមានអាកាសធាតុអំណោយផលដល់ដំណាំប្រភេទនេះ។លោកបានបន្តថា ដើម្បីជម្រុញបង្កើនសក្តានុពល ការដាំដុះដំណាំល្មើនៅកម្ពុជា ក្រុមហ៊ុនអ៊ឺង សុទ្ធីគ្រុប ខូអិលធីឌី បានចាប់ដៃគូជាមួយក្រុមហ៊ុនមកពីប្រទេសថៃ ដែលជាសមាគមមានសក្តានុពលមួយនៅក្នុងការដាំដុះ និងឈានមុខគេ ខណៈដែលពិភពលោកកំពុងឲ្យតម្លៃដំណាំនេះ។
លោកបន្តថា បច្ចុប្បន្នយើងមានដៃគូយ៉ាងល្អ ក្នុងការគាំទ្រជាលក្ខណៈបច្ចេកទេស និងផ្តល់នូវបទពិសោធន៍ផ្សេងៗ ដែលអាចជួយឲ្យប្រជាជនកម្ពុជា ដែលជាអ្នកដាំដំណាំល្មើទទួលបានភាពជោគជ័យជាបន្តបន្ទាប់ជាមិនខាន។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ អតិថិជនរបស់ក្រុមហ៊ុនលោកបាន ទិញដើមល្មើ និងបានពង្រីកការដាំដុះជិត២០០ហិចតាហើយ និងមានអតិថិជនកំពុងចាប់អារម្មណ៍ជាបន្តបន្ទាប់ទៀត ព្រោះដំណាំល្មើ គឺជាដំណាំមានសក្តានុពលទាំងការដាំដុះ និងមានទីផ្សារយ៉ាងល្អ។
លោក Anurak Boolue អគ្គនាយកក្រុមហ៊ុន Kachannabori និងជាប្រធានសមាគមល្មើប្រទេសថៃបានលើកឡើងថា មូលហេតុដែលក្រុមហ៊ុនរបសលោកចាប់ដៃជាមួយកម្ពុជា ដោយសារបច្ចុប្បន្នទីផ្សារដំណាំនេះ កំពុងមានសក្តានុពល នៅក្នុងតំបន់អាស៊ានទាំងមូល។ បណ្តាប្រទេសនានាក្នុងតំបន់នេះ ក៏មិនអាចចេះតែដាំដុះល្មើនេះបានគ្រប់ប្រទេសនោះដែរ ជាក់ស្តែងនៅក្នុងប្រទេសថៃផ្ទាល់ គឺអាចធ្វើការដាំដុះបាននៅភាគកណ្តាល ភាគខាងត្បូង និងភាគខាងជើងតែប៉ុណ្ណោះ ពោលគឺស្រដៀងនិងប្រទេសកម្ពុជាផងដែរ។
លោកបន្តថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃបាននាំផលិតផលនេះទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារយ៉ាងធំសម្រាប់តម្រូវការរបស់ជនជាតិមូស្លឹម ព្រោះប្រទេសទាំងពីនោះមិនអាច ធ្វើការដាំល្មើនេះបានឡើយ ដូច្នេះក្នុងពេលខាងមុខក្រុមហ៊ុនរបស់លោក នឹងជម្រុញគ្រប់គ្រងពង្រីកទីផ្សារដំណាំនេះកាន់តែទូលំទូលាយថែមទៀត៕