Hattha top Banner

កម្ពុជា​កំពុងមាន​សក្តានុពល​ស​ម្រា​ប់​ដំណាំ​ «ល្មើ»​ នាពេល​អនាគត

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា មាន​សក្តានុពល​សម្រាប់​ការដាំដុះ​ដំណាំ​ល្មើ ដោយសារ​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ និង​គុណភាព​ដី​ដ៏​មា​នភា ព​អំណោយផល។

ប្រធាន​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន អ៊ឺ​ង សុ​ទ្ធី​គ្រុប ខូ​អិ​ល​ធី​ឌី លោក ឡេង មុនីនាថ បាន​ថ្លែង​ក្នុង​កិច្ច​នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា​នេះ​ថា ដំណាំ​ល្មើ​មិនមែនជា​រុក្ខជាតិ​ចេះតែធ្វើ​ការដាំដុះ​បាន​គ្រប់​ប្រទេស​នោះឡើយ ក្នុងនោះ​សម្រាប់​ប្រទេស​អាស៊ាន មានតែ​ប្រទេស​ថៃ កម្ពុជា ភូមា និង​ប្រទេស​ឡាវ​ប៉ុណ្ណោះ ដែលមាន​អាកាសធាតុ​អំណោយផល​ដល់​ដំណាំ​ប្រភេទ​នេះ។លោក​បាន​បន្តថា ដើម្បី​ជម្រុញ​បង្កើន​សក្តានុពល ការដាំដុះ​ដំណាំ​ល្មើ​នៅ​កម្ពុជា ក្រុមហ៊ុន​អ៊ឺ​ង សុ​ទ្ធី​គ្រុប ខូ​អិ​ល​ធី​ឌី បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ ដែលជា​សមាគម​មា​នស​ក្តា​នុព​ល​មួយ​នៅក្នុង​ការដាំដុះ និង​ឈានមុខ​គេ ខណៈដែល​ពិភពលោក​កំពុង​ឲ្យ​តម្លៃ​ដំណាំ​នេះ។

លោក​បន្តថា បច្ចុប្បន្ន​យើង​មាន​ដៃគូ​យ៉ាង​ល្អ ក្នុងការ​គាំទ្រ​ជា​លក្ខណៈ​បច្ចេកទេស និង​ផ្តល់នូវ​បទពិសោធន៍ផ្សេងៗ ដែល​អាចជួយ​ឲ្យ​ប្រជាជន​កម្ពុជា ដែលជា​អ្នក​ដាំ​ដំណាំ​ល្មើ​ទទួលបាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ជាមិនខាន។

ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ អតិថិជន​របស់​ក្រុមហ៊ុន​លោក​បាន ទិញ​ដើម​ល្មើ និង​បាន​ពង្រីក​ការដាំដុះ​ជិត២០០ហិច​តា​ហើយ និង​មាន​អតិថិជន​កំពុង​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់​ទៀត ព្រោះ​ដំណាំ​ល្មើ គឺជា​ដំណាំ​មាន​សក្តានុពល​ទាំង​ការដាំដុះ និង​មាន​ទីផ្សារ​យ៉ាង​ល្អ។

លោក Anurak Boolue អគ្គនាយក​ក្រុមហ៊ុន Kachannabori និង​ជា​ប្រធាន​សមាគម​ល្មើ​ប្រទេស​ថៃ​បាន​លើកឡើងថា មូលហេតុ​ដែល​ក្រុមហ៊ុន​របសលោក​ចាប់ដៃ​ជាមួយ​កម្ពុជា ដោយសារ​បច្ចុប្បន្ន​ទីផ្សា​រ​ដំណាំ​នេះ កំពុងមាន​សក្តានុពល នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល។ បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​នេះ ក៏​មិនអាច​ចេះតែ​ដាំ​ដុះ​ល្មើ​នេះ​បាន​គ្រប់​ប្រទេស​នោះដែរ ជាក់ស្តែង​នៅក្នុង​ប្រទេស​ថៃ​ផ្ទាល់ គឺអាច​ធ្វើ​ការដាំដុះ​បាន​នៅ​ភាគ​កណ្តាល ភាគខាងត្បូង និង​ភាគ​ខាងជើង​តែប៉ុណ្ណោះ ពោលគឺ​ស្រដៀង​និង​ប្រទេស​កម្ពុជា​ផងដែរ។

លោក​បន្តថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ថៃ​បាន​នាំ​ផលិតផល​នេះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ទីផ្សារ​យ៉ាង​ធំ​សម្រាប់​តម្រូវការ​របស់​ជនជាតិ​មូ​ស្លឹ​ម ព្រោះ​ប្រទេស​ទាំងពី​នោះ​មិនអាច ធ្វើ​ការដាំ​ល្មើ​នេះ​បានឡើយ ដូច្នេះ​ក្នុងពេល​ខាងមុខ​ក្រុមហ៊ុន​របស់លោក នឹង​ជម្រុញ​គ្រប់គ្រង​ពង្រីក​ទីផ្សារ​ដំណាំ​នេះ​កាន់តែ​ទូលំទូលាយ​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here