ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ស្ថាប័នហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ឋជាច្រើន បានរៀបចំសន្និសីទរួមគ្នាស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដើម្បីលើកកំពស់ការប្រើប្រាស់ប្រាក់យ៉ន់ និងប្រាក់រៀលនៅក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេរភាគី។
យោងតាមសេចក្តីជូនដំណឹងរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលគេហទំព័រpropertyarea.asia ទទួលបាននាព្រឹកថ្ងៃទី២៤ តុលានេះបានឲ្យដឹងថា សន្និសីទនេះមានគោលបំណង ដើម្បីផ្តល់ឱកាសដល់ក្រសួង ស្ថាប័នពាក់ព័ន្ឋ និងគ្រឹះស្ថានឯកជនចិន និងកម្ពុជាជួបពិភាក្សា និងផ្តល់ធាតុចូលសម្រាប់ការលើកកំពស់ការប្រើប្រាស់ប្រាក់យ៉ន់ និងប្រាក់រៀល នៅក្នុងពាណិជ្ជកម្មនិងវិនិយោគទ្វេរភាគី ក៏ដូចជាសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងរូបិយវត្ថុរវាងប្រទេសទាំងពីរ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិន ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។
-->

ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារ ICBC Limited ជាអ្នករៀបចំសន្និសីទនេះ។ សន្និសីទនេះក៏មានការអញ្ជើញចូលរួម ពីតំណាងមកពីធានាគារកណ្តាលចិន សាខាខេត្ត Guangxi ស្ថានទូតចិនប្រចាំកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ឋជាច្រើនទៀត។

លោក ង៉ែត ជូ ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា ថ្វីត្បិតសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានទ្រទ្រង់ដោយការវិនិយោគរបស់អ្នកវិនិយោគចិនក្តី ប៉ុន្តែការនាំទំនិញចេញក្រៅប្រទេសបានជាប្រាក់ដុល្លារ ហេតុនេះវាត្រូវការប្រើប្រាស់ពេលវេលាច្រើនថែមទៀត ក្នុងការជំរុញឲ្យប្រាក់រៀលមានការទទួលស្គាល់ និងប្រើប្រាស់សម្រាប់ទូទាត់ពីពាណិជ្ជករ ក៏ដូចជាអ្នកវិនិយោគចិន យកមកប្រើប្រាស់សម្រាប់ការទូទាត់ពាណិជ្ជកម្ម។
លោកបន្តថា “វាមិនសាមញ្ញពេកទេដើម្បីឲ្យមានការទូទាត់ប្រាក់រៀល ទោះ ជាមានឆន្ទៈសហប្រតិបត្តិការទ្វេរភាគី រវាងរដ្ឋាភិបាលប្រទេសទាំងពីរក្តី គឺវានៅតែទាមទារពេលវេលាច្រើន។លោកបន្តថា “ជនជាតិណាមានទំនុកចិត្តលើប្រាក់រៀលលឿនឬយឺត វាអាស្រ័យលើប្រជាជនកម្ពុជាខ្លួនឯងទទួលស្គាកើ និងឲ្យតម្លៃសិន”៕